ជប៉ុនផ្ដល់ជំនួយដល់លីបង់ ៥ លានដុល្លារ បន្ទាប់ពីមានការផ្ទុះឃ្លាំងស្តុកដ៏ធំមួយកាលពីខែមុន
សេដ្ឋកិច្ច September 5, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារដល់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះឃ្លាំងស្តុកដ៏ធំមួយនៅក្នុងរដ្ឋធានី Beirut កាលពីខែមុន។

ក្រសួងការបរទេសជប៉ុនបាននិយាយថា ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌នៅក្នុងវិស័យជាច្រើនរួមមាន៖ សន្តិសុខស្បៀងអាហារ ទីជម្រក និងសុខភាពតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក មូលនិធិកុមារសហរដ្ឋអាមេរិក គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។​ ជំនួយនេះ នឹងរួមបញ្ចូលទាំងការផ្តល់ឧបករណ៍វេជ្ជសាស្រ្ត និងការជួសជុលដល់មន្ទីរពេទ្យចំនួន ១៣ និងកន្លែងផ្តល់សេវាវេជ្ជសាស្ត្របន្ទាន់ចំនួន ២ ក្នុងចំណោមបណ្តាមន្ទីរពេទ្យផ្សេងទៀត។

ទន្ទឹមនឹងនេះ ប្រទេសជប៉ុនសង្ឃឹមថា រដ្ឋាភិបាលលីបង់នឹងអនុវត្តនូវកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុ និងយុត្តិធម៌ក្នុងលក្ខណៈយ៉ាងឆាប់រហ័ស និងមានតម្លាភាព និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ជំនួយហិរញ្ញវត្ថុ បន្ទាប់ពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ទីក្រុងតូក្យូដល់ប្រទេសលីបង់ដូចជា៖ ភួយ តង់ និងធុងទឹកត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីការផ្ទុះ។ គួរឱ្យដឹងផងដែរថា ការផ្ទុះដែលបានកក្រើកទីប្រជុំជន Beirut កាលពីយប់ថ្ងៃទី ៤ ខែសីហា បានបណ្តាលឱ្យមនុស្សប្រហែល ១៩០ នាក់ស្លាប់ និងប្រហែល ៦,៥០០ នាក់រងរបួស៕

អត្ថបទ៖​ នីតា
ប្រភព៖ kyodonews