រដ្ឋាភិបាលជប៉ុន នឹងបង្កើតមូលនិធិសាធារណៈ ដើម្បីផ្ដល់វ៉ាក់សាំងឥតគិតថ្លៃដល់ប្រជាជនដោយមិនគិតមាន ឬ ក្រ
សេដ្ឋកិច្ច September 5, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុនកំពុងពិចារណាធ្វើឲ្យវ៉ាក់សាំងការពារ Covid-19 អាចរកបានដោយឥតគិតថ្លៃដល់អ្នកដែលចង់ទទួលបានវ៉ាក់សាំងនេះ ដោយរដ្ឋាភិបាលនឹងបង្កើតមូលនិធិសាធារណៈ។ តាមតាមរយៈការចំណាយលើការចាក់វ៉ាក់សាំងជាមួយមូលនិធិសាធារណៈ រដ្ឋាភិបាលសង្ឃឹមថាអាចកាត់បន្ថយអត្រាស្លាប់ និងហានិភ័យនៃការឆ្លងវីរុសនេះ។

យោងតាមកាសែតថៃ The Nation Thailand បានឲ្យដដដឹងថា រដ្ឋាភិបាលគ្រោងនឹងចងក្រងរបាយការណ៍បណ្តោះអាសន្នស្តីពីការចាក់វ៉ាក់សាំងនៅចុងខែនេះ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកំពុងរៀបចំប្រើប្រាស់មូលនិធិ បម្រុង ដើម្បីចំណាយលើវ៉ាក់សាំងទាំងមូលដោយចំណាយសាធារណៈ ហើយគេរំពឹងថា សាលាក្រុងនឹងទទួលខុសត្រូវចំពោះការគ្រប់គ្រងវ៉ាក់សាំងនេះ។

គួរឲ្យដឹងផងដែរថា នៅពេលដែលជំងឺផ្តាសាយ (influenza) ផ្ទុះឡើងក្នុងឆ្នាំ២០០៩ អ្នកដែលត្រូវបានទទួលវ៉ាក់សាំង ក្រៅពីអ្នកមានប្រាក់ចំណូលទាបត្រូវបង់ប្រាក់ ៣៦០០ យ៉េន សម្រាប់ការចាក់មួយដង និង ៦,១៥០ យ៉េនសម្រាប់ការចាក់ថ្នាំបង្ការពីរដង។ ដោយឡែកសម្រាប់វីរុស Covid-19 ត្រូវបានគេចាត់ទុកថា បង្កឲ្យមានអត្រាស្លាប់ខ្ពស់ ហើយមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ដូច្នេះរដ្ឋាភិបាលនឹងកំណត់តម្លៃនៃការចាក់វ៉ាក់សាំង ដើម្បីអនុញ្ញាតឱ្យសមាជិកសាធារណៈជាច្រើនអាចទទួលបាន។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលមានគោលបំណងដើម្បីទទួលបាននូវវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់ប្រទេសទាំងមូលនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ ហើយបានធានានូវកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនឱសថនៅបរទេសរួមទាំងក្រុមហ៊ុនឱសថដ៏ធំរបស់អង់គ្លេស AstraZeneca PLC ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand