ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម កំពុងព្យាយាមទាក់ទាញអ្នកចូលនិវត្តន៍បរទេសដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ខណៈសេដ្ឋកិច្ចនៃមជ្ឍមណ្ឌលពាណិជ្ជកម្ម និងមជ្ឈឹមបូព៌ាត្រូវបានឆ្លងរាតត្បាតដោយជំងឺ Covid-19 និងតម្លៃប្រេងចុះទាបបានធ្វើឱ្យជនបរទេសជាច្រើនចេញពីប្រទេសនេះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលឌូបៃបាននិយាយថា ខ្លួននឹងផ្តល់ទិដ្ឋាការដែលអាចបន្តឡើងវិញរៀងរាល់ ៥ ឆ្នាំម្តងដល់ជនបរទេសដែលធ្វើការក្នុងប្រទេសរបស់ខ្លួន និងជនបរទេសដែលមានអាយុលើសពី ៥៥ ឆ្នាំដែលបំពេញលក្ខខណ្ឌហិរញ្ញវត្ថុជាក់លាក់។ ដើម្បីទទួលបានសិទ្ធិនេះ ពួកគេត្រូវមានប្រាក់ចំណូលប្រចាំខែយ៉ាងតិច ២០.០០០ ដុហាម (៥,៤៤៥ ដុល្លារ) ឬ ១ លានដុហាមក្នុងការសន្សំសាច់ប្រាក់ ឬទ្រព្យសម្បត្តិ ២ លានដុហាមនៅឌូបៃ។

វិស័យសំខាន់ៗនៃសេដ្ឋកិច្ចឌូបៃដូចជា៖ ទេសចរណ៍ និងដឹកជញ្ជូនត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្ដិនៃជំងឺ Covid-19 ហើយក្រុមហ៊ុននានាបានកាត់បន្ថយការងារដើម្បីសន្សំសំចៃដើមទុន។ ប្រការនេះ បានជម្រុញឱ្យជនបរទេសជាច្រើន និងប្រជាជនអារ៉ាប់រួមជាច្រើនដែលរួមទាំងឌូបៃផងនោះ បានចាកចេញពីប្រទេសដែលការស្នាក់នៅត្រូវបានផ្សារភ្ជាប់ទៅនឹងការងារ។ ច្បាប់ថ្មីនេះ អាចជួយជម្រុញទីផ្សារអចលនទ្រព្យនៅឌូបៃ ដែលទទួលរងនូវការផ្គត់ផ្គង់លើសតម្រូវការអស់រយៈពេលជាច្រើនឆ្នាំ។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចឌូបៃ ដែលជាទីក្រុងមានជាងគេបំផុតលំដាប់ទី២ របស់អារ៉ាប់រួម បន្ទាប់ពីទីក្រុង Abu Dhabi ដែលសម្បូរប្រេងត្រូវបានរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះដោយអ្នកវិភាគមួយចំនួនប៉ាន់ស្មានថា មានការធ្លាក់ចុះជាង ១០% ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


