សិង្ហបុរី នៅតែរក្សាចំណាត់ថ្នាក់កំពូលនៅអាស៊ីប៉ាស៊ីហ្វិកលើការច្នៃប្រឌិតសកល
សេដ្ឋកិច្ច September 4, 2020 Chan Sreyny

ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នានេះ ប្រទេសសិង្ហបុរីបានរក្សាតំណែងកំពូលជាប្រទេសច្នៃប្រឌិតថ្មីបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងសន្ទស្សន៍ច្នៃប្រឌិតពិភពលោកចុងក្រោយ ដោយបានរក្សាចំណាត់ថ្នាក់ទី៨ របស់ខ្លួននៅក្នុងចំណាត់ថ្នាក់ពិភពលោក។

សម្រាប់ប្រទេសដែលទទួលបានចំណាត់ថ្នាក់ គឺផ្អែកលើសូចនាករចំនួន ៨០ រួមមាន៖ ការបង្កើតកម្មវិធីតាមទូរស័ព្ទចល័ត និងភាពងាយស្រួលនៃការចាប់ផ្តើមអាជីវកម្ម។ ខណៈនៅទូទាំងពិភពលោក ប្រទេសសឹង្ហបុរីឈរនៅលើលំដាប់កំពូលក្នុងបញ្ជីសម្រាប់ធាតុចូលនៃការច្នៃប្រឌិត ដែលត្រូវបានវាស់វែងដោយសូចនាករដូចជា ចំណេះដឹងរបស់ប្រជាជន និងការស្រាវជ្រាវស្ថេរភាពនយោបាយ ក៏ដូចជាភាពទំនើបនៃទីផ្សារ។

ទោះបីជាយ៉ាងនេះក្ដី បរិមាណប៉ាតង់ និងប័ណ្ណកម្មសិទ្ធិបញ្ញាដែលបានបង្កើត ក៏ដូចជាលទ្ធផលច្នៃប្រឌិតរួមមាន៖ យីហោខ្សែភាពយន្តលក្ខណៈជាតិ និងការបង្កើតមាតិកាតាមអ៊ីនធឺណិត ស្ថិតនៅចំណាត់ថ្នាក់ទី១៥ ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus