ព័ត៌មានចុងក្រោយ
  • លោកស្រី MacKenzie Scott  ដែលជាអតីតភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានក្លាយទៅជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 3, 2020 Chan Sreyny

    លោកស្រី MacKenzie Scott ជាអ្នកនិពន្ធ និងជាសប្បុរសជនមួយរូប​ ដែលជាអតីតភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon ឥឡូវនេះលោកស្រីបានក្លាយទៅជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Scott បច្ចុប្បន្ននេះមានចំនួន ៦៨ ពាន់លានដុល្លារ។ លោកស្រី Scott ទទួលបានចំណែក​ ១/៤ នៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazone ក្នុងការដោះស្រាយការលែងលះជាមួយប្តីរបស់គាត់ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹងភាគហ៊ុន ៤% ដែលមានតម្លៃជាង ៣៥ ពាន់លានដុល្លារនៅពេលនោះ។ ឥឡូវនេះ លោកស្រីគឺជាអ្នកមានបំផុតទី១២ នៅលើពិភពលោក។ កាលពីខែកក្កដា លោកស្រី

  • សហរដ្ឋអាមេរិក បន្ថែមរយៈពេលចំពោះការបន្ធូរបន្ថយពន្ធលើទំនិញចិនមួយចំនួន រហូតដល់ដំណាច់ឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2020 Chan Sreyny

    ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាននិយាយកាលពីថ្ងៃពុធ ទី០២ ខែ​កញ្ញាថា ខ្លួនបានបន្ថែមការលើកលែងពន្ធទំនិញចិនជាច្រើនប្រភេទរួមមាន នាឡិកាឆ្លាតវៃ ម៉ាស់វេជ្ជសាស្រ្ត និងឧបករណ៍វេជ្ជសាស្រ្តមួយចំនួនរហូតដល់ចុងឆ្នាំនេះ។ ការលើកលែងរយៈពេលមួយឆ្នាំដំបូងនៃការនាំចូលរបស់ទំនិញចិនទាំងនេះពីពន្ធគយមាត្រា ៣០១ ដែលរដ្ឋាភិបាលអាមេរិកបានកំណត់នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារនេះ ប៉ុន្តែ (USTR) បានពន្យារពេលការដកចំនួន ៤ខែ ចាប់ពីពេលនេះ។ ផលិតផលដែលត្រូវបានបន្ថែមការលើកលែងពន្ធនៅក្នុងបញ្ជីរួមមាន ឧបករណ៍ Bluetooth និង ឧបករណ៍បញ្ជូនទិន្នន័យមួយចំនួនដែលនាំចូលមកពីប្រទេសចិន តែផលិតដោយក្រុមហ៊ុន Apple, FitBit, Sonos និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត។ ជាមួយគ្នានេះការលើកលែងផ្សេងទៀតគឺ ម៉ាស់មួយចំនួន ឧបករណ៍ជំនួយដង្ហើម ឧបករណ៍ពិនិត្យបេះដូង បង់រុំរបួស ឧបករណ៍វាស់សម្ពាធឈាម និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។

  • ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ ២០២១ នឹងមិនមានភាពពេញលេញដូចកាលពីមុននោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2020 Chan Sreyny

    ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១ ប្រហែលជាមិនមានភាពពេញលេញដូចកាលពីមុននោះទេ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី។ លោកស្រី Sri Mulyani បានថ្លែងកាលពីថ្ងៃពុធ ទី ២ ខែកញ្ញា ថាខណៈពេលដែលរដ្ឋាភិបាលរំពឹងថា​ វ៉ាក់សាំងនឹងមានសម្រាប់សាធារណជននៅឆមាសទី២ នៃឆ្នាំក្រោយ សេដ្ឋកិច្ចអាចនឹងធ្លាក់ចុះរហូតដល់ពេលនោះ។ លោកស្រីបានប្រាប់សមាជិកសភាក្នុងពេលបើកសវនាការនៅឯវិមានសភាឥណ្ឌូនេស៊ីថា « យើងមិនអាចសន្មតថា នឹងមានការងើបឡើងវិញនោះទេ ព្រោះជំងឺ Covid-19 នឹងនៅតែជាកត្តាសំខាន់មួយ ដែលរារាំងដល់ការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ និងសេដ្ឋកិច្ចពិភពលោក »។ ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងពី ៤.៥% ទៅ

  • ប្រទេសជប៉ុន កំពុងប្រឹងប្រែងដើម្បីក្លាយជា មជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់អាស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2020 Chan Sreyny

    ប្រទេសជប៉ុនកំពុងប្រឹងប្រែងដើម្បីក្លាយជា មជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់អាស៊ីនៅពេលដែលស្ថាប័នមួយចំនួនចាកចេញពីហុងកុង ជុំវិញបញ្ហានយោបាយ និងច្បាប់។ ក្រុមមន្ត្រីគ្រោងនឹងផ្តល់នូវជំហានរដ្ឋបាលជាភាសាអង់គ្លេស ខណៈភាសាអង់គ្លេសជាឧបសគ្គភាសាដែលធ្វើឱ្យក្រុមហ៊ុនមានការលំបាកក្នុងការបង្កើតប្រតិបត្តិការ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ប្រទេសជប៉ុនកំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលអាស៊ីដទៃទៀត ដើម្បីទាក់ទាញក្រុមហ៊ុនហរិញ្ញវត្ថុរួមទាំង សិង្ហបុរីដែលមានអត្រាពន្ធទាប។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសជប៉ុនត្រូវផ្ដល់ឯកសារជាភាសាជប៉ុនក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ។ រដ្ឋាភិបាលជប៉ុនក៏គ្រោងនឹងបង្កើនចំនួនព័ត៌មានជាភាសាអង់គ្លេសអំពីការអប់រំ និងសេវាថែទាំសុខភាពសម្រាប់នយោជិកក្រុមហ៊ុន៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • គ្រាន់តែបង់ប្រាក់កម្ចី ABA តាមរយៈវីងក៏ឈ្នះរង្វាន់ដែរ PR
    PR
    PR September 3, 2020 Khmernote

    សម្រាប់អតិជនរបស់ធនាគារ ABA ឥឡូវនេះលោកអ្នកអាចបង់ប្រាក់កម្ចីABA តាមរយៈវីងបានយ៉ាងងាយស្រួលថែមទាំងមានឲកាសឈ្នះទឹកប្រាក់៥០ដុល្លារ៣រង្វាន់ប្រចាំសប្តាហ៍ និង៥០០ដុល្លារ៣រង្វាន់ជារៀងរាល់ខែ។ ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការបង់ប្រាក់កម្ចីABA តាមរយៈភ្នាក់ងារវីងជិត៨០០០ កន្លែងនៅទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នកនឹងអាចមានសំណាងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ធនាគារឯកទេសវីង និង ធនាគារ ABA នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៏និងប្រចាំខែជារៀងរាល់ថ្ងៃចន្ទនៃសប្តាហ៍បន្ទាប់តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ធនាគារឯកទេសវីងនិង ធនាគារ ABA។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចនៅទីនេះ! https://www.wingmoney.com/km/repay-aba-loan-change-wing-cash-prices/

  • ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់អាមេរិក ត្រៀមនឹងកាត់បន្ថយបុគ្គលិក ១៦,៣៧០ នាក់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 3, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងត្រៀមធ្វើការកាត់បន្ថយបុគ្គលិកចំនួន ១៦,៣៧០ នាក់នៅថ្ងៃទី ១ ខែតុលា ខណៈដែលជំងឺរាតត្បាត Covid-19 បន្តបំផ្លាញឧស្សាហកម្មអាកាសចរណ៍។ United Airlines ដែលមានមូលដ្ឋាននៅទីក្រុង Chicago និងមាននិយោជិកជាង ៩០,០០០ នាក់ បានព្រមានកាលពីខែកក្កដា ថាបុគ្គលិកចំនួន ៣៦,០០០ នាក់ប្រឈមនឹងហានិភ័យនៃការកាត់បន្ថយការងារ ខណៈតម្រូវការធ្វើដំណើរតាមអាកាសនៅតែថយចុះ។ United Airline បានទទួលថវិកាចំនួន ២៥ ពាន់លានដុល្លារជាថវិកាជម្រុញរបស់រដ្ឋាភិបាលអាមេរិកនៅក្នុងខែមីនា ដើម្បីការពារការងាររហូតដល់ខែកញ្ញា នៅពេលដែលឧស្សាហកម្មនេះសង្ឃឹមថានឹងមានការងើបឡើងវិញ។ ទន្ទឹមនឹងនេះ នៅពេលថវិកាសង្គ្រោះបានអស់ដោយគ្មានការស្តារការធ្វើដំណើរមកវិញ ក្រុមហ៊ុនអាកាសចរណ៍

  • នាយករដ្ឋមន្រ្តីថៃធានាថា៖  « សេដ្ឋកិច្ចស្ថិតក្នុងដៃលោក ប្រកបដោយសុវត្ថិភាព ហើយការលាលែងពីតំណែងភ្លាមៗ របស់រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុមិនប៉ះពាល់ដល់ការវិនិយោគទេ » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2020 Chan Sreyny

    កាល​ពីពេលថ្មីនេះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានអះអាងថា « សេដ្ឋកិច្ចដែលស្ថិតក្នុងដៃ ប្រកបដោយសុវត្ថិភាព » មិនមានការព្រួយបារម្ភឡើយ។ នាយករដ្ឋមន្រ្តីរូបនេះបានផ្ដល់ការធានាថា ការលាលែង ពីតំណែងភ្លាមៗ របស់រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុលោក Predee Daochai នឹងមិនប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនទេ ដោយនិយាយថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងនាមជាប្រធានក្រុមសេដ្ឋកិច្ចដើម្បីដឹកនាំសេដ្ឋកិច្ចទៅមុខ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍សេដ្ឋកិច្ច (CESA) កាលពីថ្ងៃពុធ លោក ប្រាយុធ បានមានប្រសាសន៍ថា លោកយល់ពីហេតុផលសុខភាពដែលលើកឡើងដោយលោក Predee សម្រាប់ការលាលែងរបស់លោក។ ខណៈលោក Predee បានលើកឡើងពីបញ្ហាសុខភាពនៅពេលធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារថា លោកបានលាឈប់ពីតំណែងបន្ទាប់ពីចូលកាន់កាប់ការងារមិនដល់មួយខែ ហើយការលាលែងរបស់លោកបានចូលជាធរមានកាលពីម្សិលមិញ។ បន្ថែមពីនេះលោកបានអះអាងថា៖ «

  • ការនាំចេញរបស់ចិនកើនឡើង បន្ទាប់ពីការបើកសេដ្ឋកិច្ចឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    បន្ទាប់ពីបើកដំណើរការជាថ្មីនៅចុងខែកុម្ភៈ និងដើមខែមីនា រោងចក្ររបស់ចិនបានចាប់ផ្តើមកើនឡើងនូវការនាំចេញ។ ការនាំចេញបានកើនឡើងខ្លាំងនៅក្នុងខែកក្កដា ដល់កម្រិតខ្ពស់បំផុតទី២ ដែលមិនធ្លាប់មាន ដែលដូចគ្នាទៅនឹងកម្រិតខ្ពស់បំផុតកាលពីខែធ្នូ ឆ្នាំ​ ២០១៩ ។ ប្រទេសចិនបានដណ្តើមចំណែកទីផ្សារពិភពលោកកាន់តែច្រើននៅរដូវក្តៅនេះពីប្រទេសផលិតកម្មផ្សេងទៀត ដោយពង្រឹងនូវឥទ្ធិពលពាណិជ្ជកម្មដែលអាចមានរយៈពេលយូរ បន្ទាប់ពីពិភពលោកចាប់ផ្តើមងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ។ ជាមួយនឹងកម្លាំងពលកម្មដែលមានជំនាញទាប និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការផ្តល់ប្រាក់កម្ចីបន្ថែមរបស់ធនាគាររដ្ឋ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតដល់អាជីវកម្មខ្នាតតូច​ និងធំ ប្រទេសចិនកំពុងបង្ហាញពីសមត្ថភាពនាំចេញយ៉ាងខ្លាំង ដែលមិនត្រូវបានប៉ះពាល់ដោយជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ប្រទេសចិនកំពុងតែផលិតរបស់ប្រើប្រាស់ដែលមន្ទីរពេទ្យ និងគ្រួសារនៅលើពិភពលោកត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ននេះដូចជា៖ ឧបករណ៍ការពារផ្ទាល់ខ្លួន ផលិតផលកែលម្អគេហដ្ឋាន និងគ្រឿងអេឡិចត្រូនិកប្រើប្រាស់ជាច្រើន។ អតិថិជននៅជុំវិញពិភពលោក បានទិញរបស់របរប្រើប្រាស់គ្រប់យ៉ាង ដែលភាគច្រើនផលិតនៅប្រទេសចិន។ លោក Rajiv Biswas