ប្រទេសជប៉ុន កំពុងប្រឹងប្រែងដើម្បីក្លាយជា មជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់អាស៊ី
សេដ្ឋកិច្ច September 3, 2020 Chan Sreyny

ប្រទេសជប៉ុនកំពុងប្រឹងប្រែងដើម្បីក្លាយជា មជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់អាស៊ីនៅពេលដែលស្ថាប័នមួយចំនួនចាកចេញពីហុងកុង ជុំវិញបញ្ហានយោបាយ និងច្បាប់។ ក្រុមមន្ត្រីគ្រោងនឹងផ្តល់នូវជំហានរដ្ឋបាលជាភាសាអង់គ្លេស ខណៈភាសាអង់គ្លេសជាឧបសគ្គភាសាដែលធ្វើឱ្យក្រុមហ៊ុនមានការលំបាកក្នុងការបង្កើតប្រតិបត្តិការ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ប្រទេសជប៉ុនកំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលអាស៊ីដទៃទៀត ដើម្បីទាក់ទាញក្រុមហ៊ុនហរិញ្ញវត្ថុរួមទាំង សិង្ហបុរីដែលមានអត្រាពន្ធទាប។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសជប៉ុនត្រូវផ្ដល់ឯកសារជាភាសាជប៉ុនក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ។ រដ្ឋាភិបាលជប៉ុនក៏គ្រោងនឹងបង្កើនចំនួនព័ត៌មានជាភាសាអង់គ្លេសអំពីការអប់រំ និងសេវាថែទាំសុខភាពសម្រាប់នយោជិកក្រុមហ៊ុន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk