គ្រាន់តែបង់ប្រាក់កម្ចី ABA តាមរយៈវីងក៏ឈ្នះរង្វាន់ដែរ
PR September 3, 2020 Khmernote

សម្រាប់អតិជនរបស់ធនាគារ ABA ឥឡូវនេះលោកអ្នកអាចបង់ប្រាក់កម្ចីABA តាមរយៈវីងបានយ៉ាងងាយស្រួលថែមទាំងមានឲកាសឈ្នះទឹកប្រាក់៥០ដុល្លារ៣រង្វាន់ប្រចាំសប្តាហ៍ និង៥០០ដុល្លារ៣រង្វាន់ជារៀងរាល់ខែ។

ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការបង់ប្រាក់កម្ចីABA តាមរយៈភ្នាក់ងារវីងជិត៨០០០ កន្លែងនៅទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នកនឹងអាចមានសំណាងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ធនាគារឯកទេសវីង និង ធនាគារ ABA នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៏និងប្រចាំខែជារៀងរាល់ថ្ងៃចន្ទនៃសប្តាហ៍បន្ទាប់តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ធនាគារឯកទេសវីងនិង ធនាគារ ABA។

រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចនៅទីនេះ! https://www.wingmoney.com/km/repay-aba-loan-change-wing-cash-prices/