នាយករដ្ឋមន្រ្តីថៃធានាថា៖ « សេដ្ឋកិច្ចស្ថិតក្នុងដៃលោក ប្រកបដោយសុវត្ថិភាព ហើយការលាលែងពីតំណែងភ្លាមៗ របស់រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុមិនប៉ះពាល់ដល់ការវិនិយោគទេ »
សេដ្ឋកិច្ច September 3, 2020 Chan Sreyny

កាល​ពីពេលថ្មីនេះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានអះអាងថា « សេដ្ឋកិច្ចដែលស្ថិតក្នុងដៃ ប្រកបដោយសុវត្ថិភាព » មិនមានការព្រួយបារម្ភឡើយ។ នាយករដ្ឋមន្រ្តីរូបនេះបានផ្ដល់ការធានាថា ការលាលែង ពីតំណែងភ្លាមៗ របស់រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុលោក Predee Daochai នឹងមិនប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនទេ ដោយនិយាយថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងនាមជាប្រធានក្រុមសេដ្ឋកិច្ចដើម្បីដឹកនាំសេដ្ឋកិច្ចទៅមុខ។

ថ្លែងនៅក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍សេដ្ឋកិច្ច (CESA) កាលពីថ្ងៃពុធ លោក ប្រាយុធ បានមានប្រសាសន៍ថា លោកយល់ពីហេតុផលសុខភាពដែលលើកឡើងដោយលោក Predee សម្រាប់ការលាលែងរបស់លោក។ ខណៈលោក Predee បានលើកឡើងពីបញ្ហាសុខភាពនៅពេលធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារថា លោកបានលាឈប់ពីតំណែងបន្ទាប់ពីចូលកាន់កាប់ការងារមិនដល់មួយខែ ហើយការលាលែងរបស់លោកបានចូលជាធរមានកាលពីម្សិលមិញ។

បន្ថែមពីនេះលោកបានអះអាងថា៖ « ខ្ញុំធានាថារដ្ឋាភិបាលនឹងនោតែអាចធ្វើការបាន ពីព្រោះបទបញ្ញត្តិត្រូវបានគ្រប់គ្រងដើម្បីដឹកនាំប្រទេស ។ លោកឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៅតែស្ថិតនៅទីនោះដើម្បីត្រួតពិនិត្យក្រសួងហិរញ្ញវត្ថុកុំបារម្ភអី ហើយក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំក៏នឹងត្រួតពិនិត្យអ្វីៗទាំងអស់ផងដែរ »។ យ៉ាងណា នៅពេលអ្នកសារព័ត៌មានចោតសួរថាតើការលាលែងរបស់លោក​ Predee នឹងធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្តលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែរ ឬទេ? លោកនាយករដ្ឋមន្រ្តីបាននិយាយថា គម្រោងជំរុញសេដ្ឋកិច្ចរបស់ខ្លួនកំពុងដំណើរការទៅមុខហើយ។

ទន្ទឹមនឹងនេះដែរក្នុងនាមជាប្រធានក្រុមសេដ្ឋកិច្ចលោកបានមានប្រសាសន៍ថា លោកបាននិងកំពុងធ្វើការជាមួយរដ្ឋមន្រ្តីគណៈរដ្ឋមន្រ្តីរបស់លោក ដើម្បីអនុវត្តគម្រោងទាំងនេះ។ ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា « ខ្ញុំនៅតែទទួលបន្ទុក ខ្ញុំអាចផ្តល់ការណែនាំ ហើយអ្នកវិនិយោគិនបរទេសនឹងត្រូវបានស្វាគមន៍នៅពេលដែល Covid-19 ធូរស្បើយជាងនេះ »៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost