ប្រទេសម៉ាឡេស៊ីទើបតែប្រកាសពីការរឹតត្បិតការធ្វើដំណើរដែលនឹងត្រូវបន្តរឹតបន្តឹងរហូតដល់ចុងឆ្នាំ២០២០ ហើយភ្ញៀវទេសចរនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនារហូតដល់ការរឹតបន្តឹងត្រូវបានដកចេញ។ បទបញ្ជាត្រួតពិនិត្យចលនាស្តារឡើងវិញរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី៣១ ខែធ្នូ។
ជាមួយគ្នានេះជនបរទេសដែលមានលិខិតឆ្លងដែនការទូត ឬ ទិដ្ឋាការទេសចរណ៍នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ដំណាច់ឆ្នាំ ដោយពួកគេនឹងមិនប្រឈមនឹងការពិន័យ ឬ ការដាក់ទោសនោះទេ ដរាបណាទិដ្ឋាការរបស់ពួកគេមិនផុតសុពលភាពមុនថ្ងៃទី០១ ខែមករា ខណៈប្រទេសថៃនឹងផ្តល់ឱ្យជនបរទេរសហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ដើម្បីដោះស្រាយទិដ្ឋាការដោយខ្លួនឯង ឬចាកចេញពីប្រទេស។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី គឺតឹងរឹងណាស់ ពោលគឺអ្នកដំណើរត្រូវការ លិខិតស្នើសុំចូល និងលិខិតធានារ៉ាប់រង ដែលមានការយល់ព្រមពីស្ថានកុងស៊ុលម៉ាឡេស៊ី ឬ ស្ថានទូតក៏ដូចជាទិដ្ឋាការសមស្របមុនពេលចុះចតនៅក្នុងប្រទេស។ ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ មុនពេលតម្រូវឲ្យចូលប្រទេស ចំណែកឯអ្នកទេសចរលំហែមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសទេ។

មិនតែប៉ុណ្ណោះមានតែអ្នកដែលមានគ្រួសារនៅក្នុងប្រទេសម៉ាឡេស៊ី ឬ អ្នកធ្វើដំណើរ “ចាំបាច់” ដែលចូលមកប្រទេសម៉ាឡេស៊ី សម្រាប់ហេតុផលអាជីវកម្ម និងការវិនិយោគប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលក្រោមវិធានការដ៏តឹងរឹង៕
អត្ថបទ៖ លីនី
ប្រភព៖ thethaiger


