ការលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នឹងធ្វើឲ្យរយៈពេលនៃភាពមិនប្រាកដប្រជាកាន់តែអូសបន្លាយពេលវែងសម្រាប់សេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក។ ក្រៅពីនេះរទាំងបញ្ហាជាច្រើនដូចជា វាសនាគោលនយោបាយសេដ្ឋកិច្ច «Abenomics» និងការកែទម្រង់រដ្ឋធម្មនុញ្ញដែលបានស្វែងរកជាយូរមកហើយ ក៏ដូចជាការប្រឆាំងគ្នាដ៏ខ្លាំងក្លាដែលអាចកើតមានចំពោះអ្នកស្នងតំណែងរបស់លោក។
លោក Abe ដែលជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនបានប្រកាសកាលពីថ្ងៃសុក្រថា លោកមានបំណងចុះចេញពីតំណែងបន្ទាប់ពីបានកាន់តំណែងរយៈពេល ៨ ឆ្នាំ ដោយលើកឡើងពីហេតុផលសុខភាព នៅពេលប្រទេសនេះកំពុងព្យាយាមដោះស្រាយជាមួយជំងឺរាតត្បាត COVID-19 ដែលជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងជម្លោះភូមិសាស្ត្រនយោបាយជាមួយប្រទេសជិតខាងដូចជាចិន រុស្ស៊ី និងកូរ៉េខាងត្បូង។

ជាមួយគ្នានេះទីផ្សារក្នុងស្រុកបានបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភរួចទៅហើយ ខណៈសន្ទស្សន៍ Topix របស់ទីក្រុងតូក្យូកាលពីថ្ងៃសុក្របានកើនឡើងវិញច្រើនជាងមួយភាគរយ តែនៅតែធ្លាក់ចុះដល់ ១.៥% ក្នុងការជួញដូរពេលរសៀល។ ទន្ទឹមនឹងនេះដែរប្រាក់យ៉េនរបស់ជប៉ុនដែលជារូបិយប័ណ្ណមានសុវត្ថិភាពក្នុងការទិញ នៅតែរឹងមាំគឺ ០.៣% ស្មើនឹង ១០៦.២៦ យ៉េនក្នុងមួយដុល្លារនៅពេលមានភាពមិនប្រាកដប្រជា។
លោក Yu Qiang អ្នកស្រាវជ្រាវនៃការសិក្សាភាសាជប៉ុននៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៅទីក្រុងប៉េកាំងបានមានប្រសាសន៍ថា៖ « ការលាលែងពីតំណែងភ្លាមៗរបស់លោក Abe បានធ្វើឱ្យមានភាពមិនច្បាស់លាស់ជាច្រើនសម្រាប់ប្រទេសជប៉ុន »។ លោកបានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បាននាំមកនូវស្ថេរភាពដល់នយោបាយជប៉ុន និងបង្កើនវត្តមានអន្តរជាតិរបស់ជប៉ុនប៉ុន្តែមិនបានសំរេចនូវគោលដៅដែលលោកធ្លាប់បានសន្យាទេដូចជា ការកែប្រែរដ្ឋធម្មនុញ្ញប៉ាស៊ីហ្វិក ដោះស្រាយជម្លោះទឹកដីជាមួយរុស្ស៊ី និងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ឡើងវិញដោយគោលដៅនៃអតិផរណាប្រចាំឆ្នាំ ២%។

បន្ថែមពនេះអ្នកស្រាវជ្រាវរូបនេះបាននិយាយដោយប្រើពាក្យដែលពិពណ៌នាអំពីរបៀបដែលប្រទេសជប៉ុនបានឆ្លងកាត់នាយករដ្ឋមន្រ្តី ៦ រូបក្នុងរយៈពេល ៦ ឆ្នាំមុនពេលលោក Abe ឡើងកាន់តំណែងក្នុងឆ្នាំ ២០១២។ លោកបាននិយាយថា៖ « ទីផ្សារប្រហែលជាបាត់បង់ទំនុកចិត្ត ហើយវិលត្រឡប់មករកនយោបាយដែលវិលវល់វិញ »។
ដោយឡែកលោក Erbiao Dai អនុប្រធានវិទ្យាស្ថានស្រាវជ្រាវកំណើនអាស៊ីនៅ Fukuoka ប្រទេសជប៉ុនបាននិយាយថា Abenomics បានផ្តល់លទ្ធផលមួយចំនួនក្រោមរដ្ឋបាលរបស់លោក Abe។ លោកបានលើកឡើងពីលទ្ធផលល្អនៃវិស័យទេសចរណ៍ក្នុងប្រទេស និងការលើកស្ទួយសេដ្ឋកិច្ចចេញពីការរីកចម្រើនដែលមិនចេះរីងស្ងួត ប៉ុន្តែបាននិយាយថាកិច្ចខិតខំប្រឹងប្រែងលើ «ការធ្វើឱ្យមានតុល្យភាពទៅនឹងការថយចុះចំនួនប្រជាជនថយចុះនិងវ័យចំណាស់» និង «ការមិនចុះបញ្ជីក្រុមហ៊ុននៅក្នុងកំណែទម្រង់រចនាសម្ព័ន្ធ» នៅតែត្រូវបានគេមើលឃើញ។

អត្ថបទ៖ លីនី
ប្រភព៖ .chinadaily


