ការធ្វើការពីផ្ទះជួយសន្សំសំចៃប្រាក់ដល់ជនជាតិអាមេរិកបានជិត ៩១ ពាន់លានដុល្លារ តែធ្វើឲ្យសេដ្ឋកិច្ចខាតបង់ធ្ងន់ធ្ងរ
សេដ្ឋកិច្ច August 29, 2020 Chan Sreyny

យោងតាមការស្រាវជ្រាវថ្មីដោយ Upwork របស់ Adam Ozimek បាននិយាយថា ការធ្វើការនៅផ្ទះរបស់ប្រជាជនអាមេរិកចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងជួយសន្សំការចំណាយរបស់ពួកគេបានសរុបជិត ៩១ ពាន់លានដុល្លារអាមេរិក ដែលនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។

ប្រភពដដែលបានឲ្យដឹងថា ក្នុងអំឡុងពេលរាតត្បាតដោយវីរុស ជនជាតិអាមេរិកកំពុងសន្សំសំចៃប្រាក់បានប្រមាណ ៧៥៨ លានដុល្លារក្នុងមួយថ្ងៃ។ ការសន្សំសំចៃប្រាក់នេះគឺបានមកពីប្រភេទជាច្រើនរួមមាន ថ្លៃដើម និងពេលវេលា ជាមួយនឹងផលិតផលចុងក្រោយ ដែលទាំងអស់នេះផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនបំផុតដល់សេដ្ឋកិច្ចប្រសិនបើប្រជាជនធ្វើការចំណាយទៅលើវា។​ ជាក់ស្ដែងបើគិតតាមពេលវេលាដែលត្រូវចំណាយលើការធ្វើដំណើរតាមរថយន្ត ជនជាតិអាមេរិកសន្សំសំចៃបាន ១២.៥០ ដុល្លារក្នុងមួយម៉ោង ដែលស្មើនឹង ៤១១ លានដុល្លារក្នុងមួយថ្ងៃដោយការស្នាក់នៅផ្ទះ និងធ្វើការពីផ្ទះ។

ការធ្វើដំណើរតិចជាងមុនទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈ និងហាងជួសជុលបន្ថែមចំនួនប្រាក់សន្សំប្រចាំថ្ងៃចំនួន ១៨៣ លានដុល្លារ។ ការកាត់បន្ថយគ្រោះថ្នាក់ ការបំពុលបរិស្ថាន និងផលប៉ះពាល់សង្គមផ្សេងៗទៀតបានចូលរួមវិភាគទានចំនួន ១៦៤ លានដុល្លារបន្ថែមទៀត នេះបើយោងតាមការស្រាវជ្រាវរបស់ Ozimek ដែលដកស្រង់ចេញពីការសិក្សាសេដ្ឋកិច្ចជាច្រើនរួមទាំងរបាយការណ៍ឆ្នាំ២០១៩ ស្តីពីតម្លៃនៃការធ្វើដំណើរ។

អ្វីដែលសំខាន់សម្រាប់ជនជាតិអាមេរិកដែលបើកឡានទៅធ្វើការដោយខ្លួនឯងមុនពេលមានរោគរាតត្បាត៖ អ្នកធ្វើដំណើរម្នាក់ៗបានសន្សំប្រាក់ជាមធ្យមជាង ២០០០ ដុល្លារ ដោយធ្វើការពីផ្ទះចាប់តាំងពីពាក់កណ្តាលខែមីនាមក។ ហើយអ្នកធ្វើដំណើរតាមរយៈឡានក្រុងបានសន្សំសំចៃរយៈពេលជាង ៧០ នាទីក្នុងមួយថ្ងៃនៅក្នុងតំបន់នានាដូចជាទីក្រុងញូវយ៉កវ៉ាស៊ីនតោន ឌីស៊ី និងសាន់ហ្វ្រាន់ស៊ីស្កូ៕

អត្ថបទ៖ លីនី
ប្រភព៖ bloomberg