ពាណិជ្ជកម្មទ្វេភាគីកម្ពុជា – ថៃ ក្នុងរយៈពេល ៧ ខែឆ្នាំនេះ សម្រេចបានតែ ៤.៥ ពាន់លានដុល្លារធ្លាក់ជាង ១០%
សេដ្ឋកិច្ច
August 29, 2020
Chan Sreyny
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះសម្រេចបានតែ ៤.៥ ពាន់លានដុល្លារធ្លាក់ចុះ ១០.៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះចាប់ពីមករា ដល់ខែកក្កដា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៨៣៩ លានដុល្លារទៅកាន់ប្រទេសថៃដែលធ្លាក់ចុះ ២១.១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកក្នុងរយៈពេលដូចគ្នានេះ ប្រទេសកម្ពុជាបានចំណាយប្រាក់ ៣,៧១៦ លានដុល្លារអាមេរិក ដើម្បីទិញផលិតផលពីប្រទេសថៃ ធ្លាក់ចុះ ៧.២៧%។ យ៉ាងណាមិញកាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រទាំងពីរបានកើនឡើង ១២.២៨% ស្មើនឹង ៩,៤១៨ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញបាន ២,២៧២ លានដុល្លារកើនឡើង ១៩៥%៕

ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


