ចលនាទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលឈប់សម្រាក ៥ ថ្ងៃកន្លងមកនេះ បានចាក់បញ្ចូលទឹកប្រាក់ប្រមាណ ១០០ លានដុល្លារទៅក្នុងវិស័យទេសចរណ៍
សេដ្ឋកិច្ច
August 27, 2020
Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ចលនាទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលឈប់សម្រាក ៥ ថ្ងៃសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាលពីពេលថ្មីៗនេះ បានចាក់បញ្ចូលទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអាមេរិកទៅក្នុងវិស័យទេសចរណ៍។
តួលេខនេះត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពទេសចរណ៍ក្នុងស្រុកក្នុងកំឡុងពេលឈប់សម្រាករយៈពេល ៥ ថ្ងៃដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែសីហា ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍។ តួលេខប៉ាន់ស្មានត្រូវបានបង្កើតឡើងពីភ្ញៀវទេសចរក្នុងស្រុកចំនួន ១.៤៥ លាននាក់ ដែលបានមកទស្សនាកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា។ ជាមួយគ្នានេះ ក្រសួងក៏បានកត់ត្រាផងដែរថា ក្នុងចំណោមភ្ញៀវទេសចរណ៍ក្នុងស្រុកសរុបមានចំនួន ១៤,០០០ នាក់ជាជនបរទេស៕



ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


