- BoostrongBoostrong August 24, 2020 Chan Sreyny
ចុងខែសីហានេះ មានលោកអ៊ំម្នាក់ឈ្មោះ នៅ ឆាយ ជាអ្នកខេត្តព្រៃវែង បានធ្វើឲ្យភ្ញាក់ផ្អើលពេញស្រុកភូមិ សូម្បីតែទៅស្រែ ក៏មានសំណាងឈ្នះម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តងដែរ។ សព្វថ្ងៃ លោកអ៊ំ នៅ ឆាយ មានអាយុ 62 ឆ្នាំរស់នៅជាមួយភរិយា និងចៅស្រីប្រុស 2 នាក់ ស្ថិតនៅក្នុងភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង មានមុខរបរ ជាអ្នកធ្វើស្រែ និងចិញ្ចឹមត្រីបន្តិចបន្ទួច។ លោកអ៊ំកំពូលសំណាងរូបនេះ បានប្រាប់ឲ្យដឹងថា រាល់ពេលទៅធ្វើស្រែ លោកអ៊ំតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងយកទៅទុកពិសា ពេលធ្វើស្រែអស់កម្លាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2020 Chan Sreyny
ធនាគារថៃ (BoT) នឹងផ្តោតលើការជួយដល់អាជីវកម្ម ជាពិសេសអ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ពួកគេឡើងវិញ នេះបើយោងតាមប្រសាសន៍របស់លោក Veerathai Santiprabhob ទេសាភិបាលធនាគារថៃ។ លោក Veerathai បាននិយាយថា ការកែសម្រួលគោលនយោបាយសារពើពន្ធអាចជួយសេដ្ឋកិច្ចថៃងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។ ទោះយ៉ាងជាណាលោក Veerathai បាននិយាយថា ធនាគារកណ្តាលមិនអាចបន្ទាបអត្រាការប្រាក់គោល ០.៥% របស់ខ្លួនបានទេ ព្រោះវាមានកម្រិតទាបខ្លាំងរួចទៅហើយ។ លោកបន្តថា គ្រោងការណ៍នៃការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ BoT នឹងអនុញ្ញាតឱ្យម្ចាស់បំណុលផ្អាកប្រាក់ដើម និងការប្រាក់រហូតដល់ ៦ ខែ។ លោក Veerathai បន្ថែមថា ជាធម្មតាការរៀបចំរចនាសម្ព័ន្ធបំណុលអាចប្រើបានរួមជាមួយការផ្តល់ប្រាក់កម្ចី ហើយគម្រោងធានាប្រាក់កម្ចីបន្ថែមនឹងជួយដល់សហគ្រាសធុនតូច និងមធ្យមដែលទទួលរងពីជំងឺរាតត្បាត។
- អាជីវកម្មអាជីវកម្ម August 24, 2020 Chan Sreyny
ប្រទេសសិង្ហបុរីទទួលបានគម្រោងហាង Apple ថ្មីមួយទៀតនៅក្នុងប្រទេសរបស់ខ្លួនដែលហាងនេះជាហាងទី៣ របស់ក្រុមហ៊ុន Apple ដែលបានបើកនៅក្នុងប្រទេសសិង្ហបុរី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា ហាងថ្មីរបស់ Apple ដែលនឹងលេចចេញវត្តមាននៅក្នុងពេលខាងមុខនេះ គឺប្លែកខុសពីហាងមុនៗ និងទើបតែមានជាលើកដំបូងនៅលើពិភពលោក។ Apple store ទី៣ នេះធ្វើឡើងបន្ទាប់ពីការបើកហាងដំបូងរបស់ Apple នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៧ ដែលមានទីតាំងនៅផ្សារទំនើប Knightsbridge ហើយនេះក៏ជាហាងដំបូងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។ ដោយឡែកហាងទី២ មានទីតាំងនៅអាកាសយានដ្ឋាន Jewel Changi ដែលបានបើកដំណើរការកាលពីខែកក្កដាឆ្នាំមុន។ ជាមួយគ្នានេះដែរលក្ខណៈពិសេសរបស់ The Marina Bay Sands store
- អាជីវកម្មអាជីវកម្ម August 24, 2020 Chan Sreyny
ការរាតត្បាតរបស់វីរុស Covid-19 កំពុងជំរុញឲ្យមានកំណើនកំណត់ត្រានៅក្រុមហ៊ុន Amazon, Walmart និង Target និងពង្រឹងការគ្រប់គ្រងរបស់ពួកគេលើវិស័យលក់រាយរបស់អាមេរិកសម្រាប់ឆ្នាំខាងមុខ។ ខណៈមនុស្សប្រមាណ ២៣ លាននាក់បានឆ្លងវីរុស Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក និងអាជីវកម្មរាប់ពាន់កន្លែងបានបិទទ្វារ។ កំពូលអ្នកលក់រាយទាំង ៣ បានរាយកាណ៍ពីការលក់យ៉ាងខ្លាំងក្លានៅត្រីមាសទី២ ដោយការលក់ឌីជីថលរបស់ក្រុមហ៊ុន Walmart បានកើនឡើងជិតទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈក្រុមហ៊ុន Target កើនឡើងជិត ៣ដង។ ជាមួយគ្នានេះការលក់នៅក្នុងហាងតែមួយរបស់ Walmart បានកើនឡើង ៩% និងការលក់របស់ Target កើនឡើង ១០.៩% ចំណែកការលក់សរុបរបស់ក្រុមហ៊ុន Amazon
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2020 Chan Sreyny
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាផ្តល់ប្រាក់កម្ចីទ្វេដងដល់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ ដែលជាប្រទេសមួយក្នុងចំណោមអតិថិជនធំៗបំផុតរបស់ខ្លួន។ នាយកប្រចាំប្រទេសរបស់ ADB លោក Winfried F. Wicklein បាននិយាយថា ជាធម្មតាធនាគារបានផ្តល់ប្រាក់ចំនួន ១ ពាន់លានដុល្លារទៅ ២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ឥណ្ឌូនេស៊ី ដែលភាគច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសទាក់ទងនឹងវិស័យថាមពល។ លោកបាននិយាយនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមហ៊ុនថាមពលភូគព្ភសាស្ត្រគ្រប់គ្រងដោយរដ្ឋ PT Geo Dipa Energi និងទីភ្នាក់ងារធានាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ PT Penjaminan Infrastruktur របស់ឥណ្ឌូនេស៊ីថា ទោះជាយ៉ាងណាក្តីនៅក្នុងការប្រឈមមុខជាមួយនឹងជំងឺ Covid-19 ADB កំពុងបង្កើនការគាំទ្រហើយនឹងកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះ។ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចំណាយថវិកា ៤.៤ ពាន់លានសិង្ហបុរី (ជាង ៣.២ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ២ ខែចុងក្រោយនេះដោយសារជំងឺរាតត្បាត Covid-19 ដែលបានបង្ខំឲ្យរដ្ឋាភិបាលបិទព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ Singapore Airlines បាននិយាយថា ចាប់តាំងពីពាក់កណ្តាលខែមិថុនា មកក្រុមហ៊ុនបានចំណាយប្រាក់ចំនួន ១.១ ពាន់លានសិង្ហបុរី ទៅលើប្រតិបត្តិការទូទាត់ការទិញឥវ៉ាន់ ប្រេងឥន្ធនៈ និងការប្រគល់សំបុត្រត្រឡប់មកវិញ បន្ទាប់ពីការលុបចោលជើងហោះហើរក្នុងការត្រួតពិនិត្យតព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរ។ ចំណែកឯទឹកប្រាក់ចំនួន ២ ពាន់លានសិង្ហបុរីទៀត ត្រូវបានប្រើដើម្បីសងប្រាក់កម្ចីស្ពានខណៈដែល ២.២ ពាន់លានសិង្ហបុរីត្រូវបានប្រើប្រាស់ចំពោះការទិញយន្តហោះ។ នៅក្នុងខែមិថុនា
- អាជីវកម្មអាជីវកម្ម August 24, 2020 Chan Sreyny
ក្រុមហ៊ុន Samsung បានច្រានចោលរបាយការណ៍ដែលថា ខ្លួនគ្រោងនឹងផ្លាស់ប្ដូរផ្នែកនៃការផលិតស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសវៀតណាមទៅប្រទេសឥណ្ឌា ដោយនិយាយថា វៀតណាមនឹងបន្តធ្វើជាមូលដ្ឋានផលិតកម្មដ៏សំខាន់របស់ក្រុមហ៊ុននេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បាននិយាយថា រោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅខេត្តភាគខាងជើងនៃខេត្ត Bac Ninh និង Thai Nguyen កំពុងដំណើរការដូចធម្មតា។ យ៉ាងណាមិញប្រទេសវៀតណាមនឹងក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់របស់ Samsung នៅលើពិភពលោក ដោយសេចក្ដីរាយការណ៍ស្ដីពីការផ្លាស់ប្ដូរទៅឥណ្ឌា គឺមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ សេចក្ដីថ្លែងការណ៍របស់ Samsung បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានសេដ្ឋកិច្ចឥណ្ឌានៅថ្ងៃទី១៧ ខែសីហា បានរាយការណ៍ថា ក្រុមហ៊ុន Samsung អាចផ្លាស់ប្តូរផ្នែកសំខាន់នៃការផលិតស្មាតហ្វូនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាពីប្រទេសវៀតណាមនិងប្រទេសដទៃទៀត។ របាយការណ៍នោះបាននិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូងបានបញ្ជូនការប៉ាន់ស្មាននៃការផលិតស្មាតហ្វូនដែលមានតម្លៃជាង ៤០ ពាន់លានដុល្លារក្នុងរយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 24, 2020 Chan Sreyny
ក្នុងពេលបច្ចុប្បន្ននេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក នេះបើយោងតាមការអះអាងរបស់មន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ។ ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅដើមខែសីហា និងចុងខែកញ្ញាឆ្នាំ២០២០ ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញពោលគឺ អាចមានតម្លៃពី ១៣០០ដុល្លារ ទៅ ១៤០០ដុល្លារអាមេរិក ក្នុង ១តោន។ ឯកឧត្តមបញ្ជាក់ថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ គឺដោយសារតែទីផ្សារអន្តរជាតិមានកំណើនតម្រូវការ ខណៈដែលការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិរួមមានប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។ ដោយក្នុងឆ្នាំ២០២០នេះ










