ព័ត៌មានចុងក្រោយ
  • កូរ៉េខាងត្បូងរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់ទៅរកកំណើនវិញនៅត្រីមាសទី៣ បន្ទាប់ពីរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េទំនងជានឹងវិលត្រឡប់ទៅរកកំណើនវិញនៅក្នុងត្រីមាសទី៣ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះ បានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញជាបណ្តើរៗ ប៉ុន្តែការធ្លាក់ចុះនៃការនាំចេញនៅតែជាក្តីបារម្ភដ៏ធំមួយ។ សេដ្ឋកិច្ចរបស់កូរ៉េ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី២ នៅពេលដែលទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ២ ទសវត្សដោយសារតែជំងឺរាតត្បាត Covid-19 បានទទួលរងគ្រោះធ្ងន់ធ្ងរ បើទោះបីជាមានវិធានការគាំទ្រពីរដ្ឋាភិបាលក៏ដោយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ៣.៣% ក្នុង ១ ខែនៅក្នុងខែមិថុនា ដោយសារការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ការនាំចេញ និងការកាត់បន្ថយសង្វាក់ផ្គត់ផ្គង់។ ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយថា សេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីត្រូវបានគេរំពឹងថា នឹងធ្វើបានល្អបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត ដោយដកស្រង់របាយការណ៍ពីអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីប្រទេសកូរ៉េខាងត្បូង។ OECD បាននិយាយថា

  • ខណៈសេដ្ឋកិច្ចរបស់ចិនងើបឡើងវិញ ប៉ុន្តែភាពអត់ការងារធ្វើនៅតែកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើង ៥.៧% នៅក្នុងខែកក្កដា នេះបើយោងតាមទិន្នន័យរបស់រិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ។ NBS បាននិយាយថា ការងារថ្មីនៅទីក្រុងសរុបចំនួន ៦.៧១ លានត្រូវបានបង្កើតឡើងក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ ដែលបានធ្លាក់ចុះចំនួន ១.៩៦ លាននាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាគ្មានការងារធ្វើ ដែលត្រូវបានស្ទង់មតិក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ២៥ ទៅ ៥៩ ឆ្នាំ ដែលភាគច្រើននៃទីផ្សារការងារនៅក្នុងខែកក្កដា បានធ្លាក់ចុះ ០.២% ធៀបនឹងខែមិថុនា។ ទន្ទឹមគ្នានេះ អត្រាគ្មានការងារធ្វើដែលត្រូវបានស្ទង់មតិនៅក្នុងទីក្រុងធំៗចំនួន

  • លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀង​លក់ TikTok របស់ចិនទៅឲ្យក្រុមហ៊ុនអាមេរិកណាក៏ដោយ ត្រូវតែផ្ដល់ប្រយោជន៍ច្រើន និងសុវត្ថិភាពខ្លាំងបំផុតដល់អាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 15, 2020 Chan Sreyny

    ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងដែលលក់កម្មវិធី TikTok របស់ប្រទេសចិនឲ្យទៅក្រុមហ៊ុនអាមេរិកណាក៏ដោយត្រូវតែ « ផ្ដល់ផលប្រយោជន៍ច្រើនដល់សហរដ្ឋអាមេរិក » និងផ្ដល់នូវ « សុវត្ថិភាពខ្លាំងបំផុត »។ លោក ត្រាំ បានលើកឡើងដូច្នេះ បន្ទាប់ពីបានចេញនូវបទបញ្ជាប្រតិបត្តិហាមឃាត់ការធ្វើប្រតិបត្តិការរបស់កម្មវិធី TikTok របស់ក្រុមហ៊ុនចិន Bytedance នៅពាក់កណ្ដាលខែកញ្ញា ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Microsoft ចរចារចង់ទិញប្រតិបត្តិការមួយនេះ៕ គួបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកបានពិចារណាហាមឃាត់ការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានចរចាររកដំណោះស្រាយដើម្បីទិញយកក្រុមហ៊ុននេះ។ បន្ទាប់មកលោក ដូណាល់

  • ក្រុមហ៊ុនធំៗ ចំនួន ២៧ នៅទីក្រុង New York ប្ដេជ្ញាបង្កើតការងារដល់ទៅ ១០ ម៉ឺនកន្លែងជួយដល់ប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    ក្រុមហ៊ុនធំៗ ជាង ២៧ ក្នុងទីក្រុង New York បាននិយាយថា ពួកគប្ដេជ្ញាបង្កើតការងារ ១០០,០០០ នៅឆ្នាំ២០៣០ ដែលផ្ដល់ឱកាសជាពិសេសដល់កម្មករមានចំណូលទាប ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covi-19។ មេដឹកនាំក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ អំពីគំនិតផ្តួចផ្តើមដ៏ល្អដែលមានគោលបំណងបង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ក្នុងនោះរួមមាននាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Jamie Dimon និងលោក Jeff Bezos នៃក្រុមហ៊ុន Amazon ដោយពួកគេក៏នឹងផ្តល់ការបណ្តុះបណ្តាលការងារ ដោយសម្របសម្រួលជាមួយសាកលវិទ្យាល័យទីក្រុង New York។ គួរម្លឹកផងដែរថា ទីក្រុងញូវយ៉កបានដាក់ការរឹតត្បិតយ៉ាងតឹងរឹងលើសកម្មភាពសេដ្ឋកិច្ច រួមទាំងការចាក់សោរក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស

  • ម៉ាឡេស៊ី ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ២ ទសវត្សដោយសារការរីករាលដាលនៃជំងឺ ​Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចអាស៊ីកាលពីជាង ២ ទស្សវត្សមុន ដោយសារតែផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងវិធានការតឹងរឹងដែលត្រូវបានធ្វើឡើងដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលរបស់ម៉ាឡេស៊ី នៅថ្ងៃទី ១៤ ខែសីហា បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ១៧.១% នៅក្នុងត្រីមាសទី២ បើធៀបទៅនឹងឆ្នាំមុន ដែលជាការបង្ហាញដ៏អាក្រក់បំផុតចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ ១៩៩៨ នៅក្នុងការស្ទង់មតិរបស់ Bloomberg ។ ធនាគារកណ្តាលបានបន្ថែមថា ការរឹតត្បិតដែលរាប់បញ្ចូលទាំងអាជីវកម្មត្រូវបានបិទទ្វារ និងប្រជាជនដែលរស់នៅក្នុងគេហដ្ឋានរបស់ពួកគេ បានបណ្តាលឱ្យតម្រូវការ និងការផ្គត់ផ្គង់មានការមានការធ្លាក់ចុះ ជាមួយនឹងវិធានការណ៍ត្រួតពិនិត្យព្រំដែននៅទូទាំងពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរ។ លោក Wan Suhaimi Saidi

  • ក្រុមហ៊ុនអន្តរជាតិមួយបោះទុនជិត ២៥ លានដុល្លារក្នុងខេត្តកំពត លើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារផ្កាយ៤ ផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    ខេត្តកំពតនាពេលបច្ចុប្បន្ននេះ បានក្លាយជាខេត្តមួយដ៏មានសក្ដានុពលបំផុត ខណៈកន្លះឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានទៅកម្សាន្តទៅក្នុងខេត្តនេះ កើនលើសកាលពីឆ្នាំ​មុនៗ។ ដោយមើលឃើញពីសក្ដានុពលខេត្តនេះ ក្រុមហ៊ុនអន្តរជាតិមួយ កំពុងដំណើរការគម្រោងវិនិយោគនៅក្នុងខេត្តមួយនេះ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា កន្លងទៅនេះអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅស្រុកកំពង់ត្រាច ដោយមានសមាសភាពចូលរួម៖ លោកជំទាវអភិបាលរងខេត្ត អគ្គនាយកក្រុមហ៊ុន នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ អភិបាលស្រុកកំពង់ត្រាច និងមន្ត្រីជំនាញសរុបចំនួន ៤០ នាក់។ គួរឲ្យដឹងថា ក្រុមហ៊ុន Gold

  • កម្ពុជា និងជប៉ុនត្រៀមបើកការធ្វើដំណើរចេញ-ចូលទៅវិញទៅមកឡើងវិញ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    ប្រទេសកម្ពុជា និងជប៉ុន បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបរិការណ៍ ដែលពិភពលោកកំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការិះរកមធ្យោបាយ និងវិធានការរួមគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមកនៃប្រទេសទាំងពីរ សម្រាប់ធុរជន និងប្រជាជនកម្ពុជា និងជប៉ុន។ កិច្ចពិភាក្សានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០។ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ កម្ពុជាបានដាក់ចេញនូវវិធានការម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

  • សហគមន៍អឺរ៉ុបប្រកាសគម្រោងសហប្រតិបត្តិការចំនួន ៣  ក្រោមទឹកប្រាក់ជាង ១៥ លានជាមួយអាស៊ាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans នៅថ្ងៃ១៣ ខែសីហា បានប្រកាសគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ចំនួន ៣ ជាមួយអាស៊ានដែលមានទឹកប្រាក់សរុប ១៣ លានអឺរ៉ូ (ជាង ១៥លានដុល្លារ)។ ការប្រកាសអំពីគម្រោងថ្មីៗត្រូវបានធ្វើឡើងក្នុងអំឡុងពេល នៃការបើកជាផ្លូវការនៃទិវាសហប្រតិបត្តិការនិងអាហារូបករណ៍អាស៊ាន – អឺរ៉ុបលើកទី ៣ ។ ជាក់ស្ដែងទឹកប្រាក់ ៥ លានអឺរ៉ូ នឹងត្រូវបានផ្ដល់ជូនសម្រាប់គម្រោងមួយដែលគាំទ្រ ដល់ការធ្វើ់នគរូបនីយកម្មឆ្លាតវៃ និងប្រកបដោយនិរន្តរភាព ចំណែក ៥ លានអឺរូសម្រាប់គម្រោងគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាព និង ៣ លានអឺរ៉ូសម្រាប់ស្ថានប័នសវនកម្មកំពូលអាស៊ាន។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ការប្រកាសរបស់គម្រោងទាំង ៣