- ទេសចរណ៍ទេសចរណ៍ August 14, 2020 Chan Sreyny
(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែកក្កដាកន្លងទៅនេះ ជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកទេសចរណ៍ ចំនួន ៣ពាន់កន្លែង និងប៉ះពាល់ដល់បុគ្គលិកជាង ៥ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិត ថោង ខុន បានឲ្យដឹងបែបនេះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដើម្បីពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃ១០
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2020 Chan Sreyny
កាលពីថ្ងៃ ពុធ កន្លងទៅនេះ ប្រធានាធិបតីអ៉ីរ៉ុង Hassan Rouhani បាននិយាយថា ប្រទេសអ៉ីរ៉ង់បានត្រៀមជួយប្រទេសលីបង់ ក្នុងការកសាងកំពង់ផែ Beirut ដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការផ្ទុះដ៏ធំមួយ ដែលបានវាយប្រហារតំបន់នោះកាលពីសប្ដាហ៍មុន។ ប្រធានាធិបតីអ៉ីរ៉ង់បាននិយាយថា វាដល់ពេលហើយដើម្បីជួយប្រទេសលីបង់ជំនួសឱ្យការប្រើប្រាស់ស្ថានការណ៍សម្រាប់គោលបំណងឱកាសនិយម។ លោកបានបន្ថែមទៀតថា អ៉ីរ៉ង់បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តរួចមកហើយ និងត្រៀមខ្លួនជួយបន្ថែមទៀត។ នៅក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ គឺលោក Michel Aoun ប្រធានាធិបតី អ៊ីរ៉ង់បានលើកឡើងដូច្នេះថា៖ « ប្រសិនបើពួកគេត្រូវការអ្វី ពួកគេគួរតែនិយាយចេញមក ហើយយើងនឹងជួយពួកគេ សូម្បីតែនៅក្នុងការស្តារកំពង់ផែឡើងវិញ ជាក់ស្ដែងយើងបានត្រៀមជួយរួចហើយ »។ គ្រោះមហន្តរាយ Beirut បានជំរុញឱ្យមានការស្រែកតវ៉ាជាសាធារណៈ និងការតវ៉ាធំៗនៅក្នុងប្រទេស
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2020 Chan Sreyny
កាលពីថ្ងៃទី ១៣ ខែសីហា ប្រទេសជប៉ុន និងសិង្ហបុរី បានព្រមព្រៀងគ្នាដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដែលត្រូវបានកំណត់ក្នុងការឆ្លើយតបនឹងការឆ្លងរាតត្បាតនៃ Covid-19 ចាប់ពីខែកញ្ញា ដោយផ្តោតលើអ្នកជំនួញ និងជនបរទេសក្នុងលក្ខខណ្ឌដែលពួកគេចាត់វិធានការដើម្បីការពារការឆ្លង។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយថា « យើងចាំបាច់ត្រូវបញ្ជាក់ពីព័ត៌មានលម្អិត មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅវិញទៅមក »។ ដោយកាលពីថ្ងៃទី ១៣ ខែសីហា លោក Motegi បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាជាមួយលោក Mohamed Azmin Ali រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេស និងរដ្ឋមន្រ្តីក្រសួងការបរទេស Hishammuddin Hussein
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2020 Chan Sreyny
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃនេះបានឲ្យដឹងថា ផលិតកម្មអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត-កែបសម្រាប់ឆ្នាំ ២០២០ ទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ ដោយសារអាកាសធាតុអំណោយផលនៅសម្រាប់ឆ្នាំនេះ ប្រទេសកម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន។ លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប បានមានប្រសាសន៍ថានៅថ្ងៃទី ៩ ខែសីហាឆ្នាំ២០២០ កន្លងទៅនេះថា ផលិតកម្មអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត និងកែបសម្រេចបានចំនួន ៨៣,០០០ តោនដោយសាររយៈពេលផលិតបានយូរ។ សូមជម្រាបជូនផងដែរថានៅឆ្នាំ ២០១៩ កម្ពុជាផលិតបានតែជាង ៣,០០០ តោនប៉ុណ្ណោះ តែឆ្នាំនេះផលិតបានច្រើន គឺដោយសារអាកាសធាតុអំណោយផល ជាមួយគ្នានេះតម្លៃអំបិលក្នុងមួយថង់ ៥០ គីឡូក្រាមមានតម្លៃពី ១២,០០០ ទៅ ១៣,០០០ រៀល
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 13, 2020 Chan Sreyny
កាលពីថ្ងៃទី១២ ខែសីហា ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិប្រទេសថៃ (TNSC) បានស្នើសុំឱ្យធនាគារថៃស្វែងរកមធ្យោបាយ ដើម្បីបន្ថយសម្ពាធលើការនាំចេញ ខណៈប្រាក់បាតនៅតែបន្តកើនឡើង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីអនុប្រធាន TNSC លោក Visit Limluecha ថាលោកបានពិភាក្សាអំពីបញ្ហានេះជាមួយអភិបាលធនាគារ Bank of Thailand (BoT) អំពីកំណើនប្រាក់បាតកំពុងធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៃការនាំចេញរបស់ថៃ។ លោកបាននិយាយថា ក្រុមប្រឹក្សាមិនបានបញ្ជាក់ពីកម្រិតសមស្របសម្រាប់តម្លៃប្រាក់បាត និងមិនបានស្នើសុំឱ្យធនាគារកណ្តាលជ្រៀតជ្រែកនឹងតម្លៃរបស់ខ្លួន។ លោកគ្រាន់តែស្នើសុំឱ្យ BoT បន្ធូរបន្ថយលក្ខខណ្ឌសម្រាប់កម្មវិធីប្រាក់កម្ចីទន់ ដើម្បីពង្រីកលទ្ធភាពទទួលបានឥណទានសម្រាប់ប្រតិបត្តិករអាជីវកម្មខ្នាតតូច។ កាលពីដើមខែសីហា TNSC បាននិយាយថា ការនាំចេញរបស់ថៃអាចនឹងធ្លាក់ចុះ ១៥% ប្រសិនបើប្រទេសនេះមានអត្រាត្រឹមតែ ១៦.៤ ពាន់លានដុល្លារក្នុងមួយខែនៅឆមាសទី២ នៃឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 13, 2020 Chan Sreyny
ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមកនេះប្រទេសចិនបានក្លាយជា ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយមួយផ្នែកធំបានមកពីការកើនឡើងនៃឧស្សាហកម្មផលិតរបស់ខ្លួន។ ប៉ុន្តែនាយកប្រតិបត្តិនៃក្រុមហ៊ុនធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅក្នុងឧស្សាហកម្មទាំងនោះ បានព្យាករណ៍ថា យុគ្គសម័យនោះបានឈានដល់ទីបញ្ចប់ហើយ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា លោក Young Liu ប្រធានក្រុមហ៊ុន Hon Hai ដែលត្រូវបានគេស្គាល់ជាទូទៅថា Foxconn ជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានប្រាប់វិនិយោគិននៅសប្ដាហ៍នេះថា កិត្តិនាមប្រទេសចិន ជារោងចក្ររបស់ពិភពលោក ត្រូវបានបញ្ចប់ហើយ។ នៅក្នុងអំឡុងពេលរកប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុន Foxconn លោក Liu បាននិយាយថា សង្រ្គាមពាណិជ្ជកម្មរបស់លោក Donald Trump ជាមួយទីក្រុងប៉េកាំងបានបង្ខំឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចធ្វើពិពិធកម្មខ្សែផ្គត់ផ្គង់របស់ពួកគេទៅប្រទេសផ្សេងទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 13, 2020 Chan Sreyny
ជំងឺរាតត្បាត Covid-19 បានជម្រុញឱ្យសេដ្ឋកិច្ចធំៗរបស់ពិភពលោក ឈានដល់ការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក នៅក្នុងត្រីមាសទី២ លើកលែងតែប្រទេសចិនដែលបានរួចផុតពីវិបត្តិសេដ្ឋកិច្ច។ ដោយនេះគឺជាការផ្លាស់ប្តូរត្រីមាសទី២ នៃផលិតផលក្នុងស្រុកសរុប (GDP) បើប្រៀបធៀបទៅនឹងត្រីមាសមុនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ជាងគេនៅលើពិភពលោក។ លើកលែងតែមានការបញ្ជាក់ផ្សេងពីតួលេខចេញពីវិទ្យាស្ថានស្ថិតិជាតិ។ សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ ត្រូវបានរងផលប៉ះពាល់ដោយ Covid-19 តិចជាងប្រទេសជិតខាង ប៉ុន្តែនៅតែឃើញថាផលិតផលក្នុងស្រុកសរុប (GDP) ធ្លាក់ចុះ ១០.១% នៅក្នុងត្រីមាសទី២ ។ សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចពោលគឺ ២ ត្រីមាសជាប់គ្នានៃ GDP ។ សម្រាប់ប្រទេសបារាំង ដែលបានស្ថិតក្នុងការបិទទ្វារជាយូរ និងតឹងរ៉ឹងជាងប្រទេសជិតខាងរបស់ខ្លួនហើយ GDP នៅត្រីមាសទី២ បានធ្លាក់ចុះយ៉ាងខ្លាំងគឺ ១៣.៨% បន្ទាប់ពីការធ្លាក់ចុះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 13, 2020 Chan Sreyny
លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវរួមគ្នា និងផលិតវ៉ាក់សាំង Covid-19 របស់រុស្ស៊ីបានឲ្យដឹងថា មូលនិធិនេះកំពុងធ្វើការលើកម្មវិធីជំនួយមនុស្សធម៌សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលបំណងផ្ដល់វ៉ាក់សាំងដល់ប្រជាជននៅក្នុងប្រទេសទាំងនោះ ដែលមិនមានលទ្ធភាពទិញដោយខ្លួនឯង។ ជាមួយគ្នានេះលោក Dmitriev បានពន្យល់ថា៖ « ការចាក់វ៉ាក់សាំង គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក ហើយមូលនិធិជឿជាក់ថា ប្រជាជននៅជុំវិញពិភពលោកគួរតែទទួលបានវ៉ាក់សាំងស្មើគ្នាដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ »។ លោកបានបន្ថែមថា រួមគ្នាជាមួយដៃគូបរទេសរបស់យើង យើងបានត្រៀមផលិតវ៉ាក់សាំងជាង ៥០០ លានដូសក្នុងមួយឆ្នាំ ហើយវ៉ាក់សាំងនេះគ្រោងនឹងចូលទៅក្នុងផលិតកម្មទ្រង់ទ្រាយធំនាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនឹងចែកចាយដល់សាធារណជនទូទៅចាប់ពីខែមករាឆ្នាំ២០២១។ ទន្ទឹមនឹងដែរទោះបី វ៉ាក់សាំងនេះត្រូវបានចុះបញ្ជីក៏ដោយ វ៉ាក់សាំងនេះនឹងនៅតែត្រូវឆ្លងកាត់ការសាកល្បងព្យាបាលបន្ថែមទៀតនៅប្រទេសរុស្ស៊ី និងមជ្ឈឹមបូព៌ា។ គួរឲ្យដឹងផងដែរថា វ៉ាក់សាំង «Sputnik










