នៅពេលការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ Covid-19 ទទួលបានជោគជ័យ ឥណ្ឌូនេស៊ីនឹងផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជន
សេដ្ឋកិច្ច August 28, 2020 Chan Sreyny

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃនៅឆ្នាំ ២០២១ នេះបើយោងតាមប្រសាសន៍របស់ប្រធានគណៈកម្មាធិការគ្រប់គ្រង និងស្តារសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Erick Thohir ។

លោក Erick Thohir បាននិយាយថា នឹងមានវ៉ាក់សាំង Covid-19 ចំនួន ៣០ លានដូសនៅចុងឆ្នាំ ២០២០ ដែលទទួលបានពី G42 របស់ UAE និង UAovac របស់ប្រទេសចិន។ លោកបានពន្យល់ថា ផែនការនេះគឺបង្កើតវ៉ាក់សាំងឥតគិតថ្លៃដល់សាធារណជន ដោយប្រើប្រាស់ថវិការបស់រដ្ឋ និងប្រើប្រាស់ទិន្នន័យប្រព័ន្ធថែទាំសុខភាពជាតិជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវ៉ាក់សាំង។

ទន្ទឹមនឹងនេះ ដើម្បីកាត់បន្ថយបន្ទុកលើថវិការដ្ឋដែលកំពុងជួបប្រទះឱនភាពកាន់តែធ្ងន់ធ្ងរ លោក Erick បានស្នើដល់អ្នកដែលមានលទ្ធភាពអាចជួយបង់ថ្លៃថ្នាំវ៉ាក់សាំងដោយខ្លួនឯង។ លោកបានបន្ថែមថា គណៈកម្មាធិការរបស់លោកកំពុងបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍វ៉ាក់សាំងក្រហម និងស៕

អត្ថបទ៖​ នីតា
ប្រភព៖ vietnamplus