ក្នុងគោលបំណងទាក់ទាញអ្នកចូលចិត្តទៅលេងតំបន់សមុទ្រ និងអ្នកដំណើររយៈពេលខ្លី អាជីវករដែលជួលគ្រែលំហែកាយសម្រាប់ទេសចរជាប់មាត់ឆ្នេរ រួមទាំងអ្នករត់ទូកទេសចរណ៍នៅឆ្នេរប៉ាតាយ៉ា បាននឹងកំពុងបង់ថ្លៃចតយានជំនិះជំនួសភ្ញៀវទេសចរ។ ការបង់ថ្លៃចតយានជំនិះនេះ ពួកគេបាននិយាយថា អ្នកទេសចរតិចណាស់ទៅលេងប៉ាតាយ៉ា ព្រោះមិនមានកន្លែងចតយានជំនិះរបស់ពួកគេដោយឥតគិតថ្លៃហើយមន្រ្តីអនុវត្តច្បាប់ចរាចរណ៍តឹងរ៉ឹងបើប្រៀបធៀបជាមួយឆ្នេរ Jomtien នៅក្បែរនោះ។
លោក Nikom Apidet អាយុ ៦៣ ឆ្នាំជាអ្នកបើកទូកបានបង្ហាញស្លាកសញ្ញាសរសេរថា “ កន្លែងចតសម្រាប់ភ្ញៀវដែលជួលគ្រែលំហែកាយជាប់មាត់ឆ្នេរ” ដោយបានប្រាប់កាសែតផាតតាយ៉ាថា ភាគច្រើននៃភ្ញៀវទេសចរដែលមកលេង គឺជនជាតិថៃ ប៉ុន្តែបើតាមប្រសាសន៍របស់លោក ឆ្នេរប៉ាតាយ៉ាមិនមានប្រជាប្រិយភាពដូចកាលពីមុននោះទេ ដោយមូលហេតុមួយគឺមិនមានកន្លែងចតឡានគ្រប់គ្រាន់ទេ ប្រសិនបើពួកគេចតនៅតំបន់មិនត្រឹមត្រូវ មន្រ្តីអនុវត្តច្បាប់នឹងចាត់វិធានការតាមផ្លូវច្បាប់។

ដោយឡែកនៅឯឆ្នេរ Jomtien , ឆ្នេរ Bang Saen និង ឆ្នេរផ្សេងៗទៀតនៅ Sattahip មានភ្ញៀវទេសចរកាន់តែច្រើនទៅកម្សាន្ត ដោយសារការរឹតត្បិត និងច្បាប់ធូររលុងជាងមុន។ បើតាមការលើកឡើងរបស់អ្នកបើកទូក និងម្ចាស់កញ្ចុះ និងគ្រែលំហែនៅឆ្នេរប៉ាតាយ៉ាជាច្រើនទៀតបានលើកឡើងដូច្នេះថា៖ « យើងមានគំនិតបង់ថ្លៃចតរថយន្តទៅសណ្ឋាគារដែលមិនទាន់បើកដំណើរមួយនៅក្នុងតំបន់ ដោយឡានដែលមានមនុស្ស ៤ នាក់យើងនឹងបង់លុយឲ្យពួកគេក្នុងតំលៃ ១០០ បាត (ប្រមាណជាង ៣ ដុល្លារ) ហើយចំពោះរថយន្តដែលមានមនុស្សពី ១-៣ នាក់ពួកគេត្រូវបង់ថ្លៃចតទៅសណ្ឋាគារដោយខ្លួនឯង ព្រោះអាជីវករមិនអាចបង់ប្រាក់ជំនួសឲ្យពយកគេបានទេ ដោយសារអាជីវករគិតថ្លៃជួលគ្រែលំហែតែ ៥០ បាត (ប្រហែល ១.៦០ ដុល្លារ) ក្នុងមួយគ្រែ។ លើសពីនេះទៅទៀតនៅចុងសប្តាហ៍អាជីវករចង់ឲ្យមន្រ្តីចៀសវាងការចាត់វិធានការតាមច្បាប់នៅក្នុងតំបន់ចតរថយន្ត៕





អត្ថបទ៖ លីនី
ប្រភព៖ thethaiger


