ទុក្ខមួយមិនទាន់ចប់ស្រួលបួលផង ឥឡូវនេះលីបង់ជួបទុក្ខមួយទៀតដោយតម្លៃទំនិញកើនឡើងលើសពី ១០០%
សេដ្ឋកិច្ច August 27, 2020 Chan Sreyny

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសលីបង់បានកើនឡើង ១១២.៣៩% នៅក្នុងខែកក្កដា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃទំនិញប្រើប្រាស់ក្នុងខែកក្កដា បានកើនឡើង ១១.៤២% បើធៀបនឹងខែមិថុនា។ ប្រទេសលីបង់ បានឃើញពីការកើនឡើងនៃអតិផរណាដែលមិនធ្លាប់មានពីមុននៅឆ្នាំនេះ ដោយសារតែកង្វះខាតប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេស ដែលមានការកើនឡើងនូវតម្រូវការលើរូបិយប័ណ្ណបរទេស ខណៈពេលដែលប្រាក់ផោនរបស់លីបង់ធ្លាក់ចុះ។

ទន្ទឹមនឹងនេះ កង្វះខាតប្រាក់ដុល្លារអាមេរិកបានជម្រុញឱ្យធនាគារដាក់ការគ្រប់គ្រងមូលធនក្រៅផ្លូវការ រារាំងអ្នកដាក់ប្រាក់បញ្ញើរួមទាំងបុគ្គល និងក្រុមហ៊ុនពីការដកប្រាក់ពីធនាគារ។ ក្រុមហ៊ុននានា បានចាប់ផ្តើមទិញរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារងងឹត ក្នុងអត្រាខ្ពស់មួយដែលជម្រុញឱ្យពួកគេបង្កើនតម្លៃរបស់ពួកគេ ដើម្បីទទួលបានពីការចំណាយខ្ពស់នៃប្រាក់ដុល្លារអាមេរិក៕

អត្ថបទ៖ នីតា
ប្រភព៖​ xinhuanet