ក្រសួងសុខាភិបាលម៉ាឡេស៊ី បានស្នើរដ្ឋាភិបាលឱ្យរឹតបន្តឹងព្រំដែនបន្តទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនករណីនាំចូលនៃជំងឺរាតត្បាត Covid-19 ។ អគ្គនាយករងនៃទីភ្នាក់ងារសុខាភិបាលរបស់ក្រសួងម៉ាឡេស៊ី Noor Hisham Abdullah បាននិយាយនៅថ្ងៃទី ២៦ ខែសីហាថា ក្នុងចំណោម ២៤ ករណីនៃការឆ្លងថ្មីចំនួន ៥០ ដែលបានកត់ត្រាចាប់តាំងពីថ្ងៃទី ២០ ខែសីហា សុទ្ធតែជាករណីនាំចូល។
លោក Abdullah បានមានប្រសាសន៍ថា ចំនួនករណីបែបនេះកំពុងកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះរដ្ឋាភិបាលមិនគួរបន្ធូរបន្ថយព្រំដែនទេ ប៉ុន្តែរឹតបន្តឹងវាបន្តទៀត។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពនៅតាមប្រទេស និងដែនដីមួយចំនួនដូចជា៖ សាធារណរដ្ឋកូរ៉េ ហុងកុង ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់។

ទន្ទឹមនឹងនេះ នៅថ្ងៃជាមួយគ្នានេះដែរក្រសួងសុខាភិបាលសិង្ហបុរីក៏បាននិយាយថា អ្នកដំណើរដែលបានមកលេង ឬធ្វើដំណើរឆ្លងកាត់សាធារណរដ្ឋកូរ៉េក្នុងតម្រូវឱ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃនៅក្នុងទីតាំងដែលបានកំណត់ជំនួសកន្លែងស្នាក់នៅរបស់ពួកគេ។ ដោយច្បាប់នេះ នឹងចូលជាធរមាននៅថ្ងៃទី ២៩ ខែសីហា និងអនុវត្តចំពោះអ្នកដំណើរទាំងអស់ដែលចូលប្រទេសសិង្ហបុរី។ អ្នកដែលត្រូវបានគេដាក់នៅដាច់ពីគ្នាក៏ត្រូវការធ្វើតេស្ត Covid-19 មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅកន្លែងស្នាក់នៅវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


