បណ្ដាក្រុមហ៊ុនអូស្ត្រាលីត្រូវបានជំរុញឱ្យស្វែងរកឱកាសបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន
សេដ្ឋកិច្ច August 26, 2020 Chan Sreyny

លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគអូស្រ្តាលីបានអំពាវនាវដល់សហគមន៍ធុរកិច្ចអូស្ត្រាលីឲ្យស្វែងរកឱកាសបន្ថែមទៀតនៅក្នុងរដ្ឋសមាជិកអាស៊ានទាំង ១០ ក្នុងអំឡុងពេលសិក្ខាសាលាមួយដែលធ្វើឡើងនៅចុងសប្តាហ៍មុន។

អាស៊ាន-អូស្រ្តាលី៖ សិក្ខាសាលាស្តីពី ផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនូវអន្តរកម្ម ត្រូវបានរៀបចំរួមគ្នាដោយក្រុមប្រឹក្សាអូស្រ្តាលី – អាស៊ាន គណៈកម្មាធិការអាស៊ាននៅទីក្រុងកង់បេរ៉ា និង Asialink ដើម្បីប្រារព្ធខួបលើកទី ៥៣ នៃប្លុកនេះ។ នាឱកាសនោះ លោក Birmingham បានគូសបញ្ជាក់ថា សក្តានុពលនៃកំណើននៅក្នុងបណ្តាប្រទេសអាស៊ានដូចជា វៀតណាម និងឥណ្ឌូណេស៊ីបូករួមជាមួយនឹងទំនាក់ទំនងដែលបានបង្កើតឡើងរវាងអូស្រ្តាលីនិងប្រជាជាតិដូចជា សិង្ហបុរី និងម៉ាឡេស៊ី នឹងផ្តល់នូវឱកាសដ៏សំខាន់សម្រាប់សហគ្រាសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មនិងវិនិយោគជាមួយអាស៊ាន។

លោកបានកត់សម្គាល់ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ នៅទូទាំងឥណ្ឌូ – អាស៊ី – ប៉ាស៊ីហ្វិកក៏នឹងជួយសម្រួលដល់សកម្មភាពអាជីវកម្មផងដែរ។ លោករំពឹងថាកិច្ចព្រមព្រៀងនេះនឹងជម្រុញសហគមន៍អាជីវកម្មរបស់អូស្រ្តាលីឱ្យស្វែងរកឱកាសនៅក្នុងបណ្តាប្រទេសអាស៊ានដោយជំរុញកំណើននាពេលអនាគត។

នាយកប្រតិបត្តិនៃកាសែតអូស្រ្តាលីលោកស្រី Christine Holgate ដែលជាប្រធានក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ានបានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថាអាស៊ាននឹងផ្តល់ឱកាសដល់ក្រុមហ៊ុនអូស្ត្រាលីក្នុងការអភិវឌ្ឍ និងចូលរួមបន្ថែមទៀតនៅយុទ្ធសាស្រ្តអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus