សូម្បីតែទៅស្រែ ក៏មានសំណាង ឈ្នះម៉ូតូ PCX ពីប៊ូសស្រ្តងដែរ
Boostrong August 24, 2020 Chan Sreyny

​ចុងខែសីហានេះ មានលោកអ៊ំម្នាក់ឈ្មោះ នៅ ឆាយ ជាអ្នកខេត្តព្រៃវែង បានធ្វើឲ្យភ្ញាក់ផ្អើលពេញស្រុកភូមិ សូម្បីតែទៅស្រែ ក៏មានសំណាងឈ្នះម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តងដែរ។ សព្វថ្ងៃ លោកអ៊ំ នៅ ឆាយ មានអាយុ 62 ឆ្នាំរស់នៅជាមួយភរិយា និងចៅស្រីប្រុស 2 នាក់ ស្ថិតនៅក្នុងភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង មានមុខរបរ ជាអ្នកធ្វើស្រែ និងចិញ្ចឹមត្រីបន្តិចបន្ទួច។

លោកអ៊ំកំពូលសំណាងរូបនេះ បានប្រាប់ឲ្យដឹងថា រាល់ពេលទៅធ្វើស្រែ លោកអ៊ំតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងយកទៅទុកពិសា ពេលធ្វើស្រែអស់កម្លាំង ហើយថ្មីៗនេះ លោកអ៊ំបានទៅទប់ទឹក ដើម្បីធ្វើស្រែ ហើយបានទិញប៊ូសស្រ្តង ២ កំប៉ុង ពេលធ្វើស្រែអស់កម្លាំង ក៏គាស់ប៊ូសស្រ្តងពិសា ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងធ្វើឲ្យអ្នកនៅក្បែរផ្អើលមកមើលគ្រប់ៗគ្នា ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX មែន។

លោកអ៊ំ នៅ ឆាយ បានបន្តទៀតថា លោកអ៊ំពិតជាសប្បាយចិត្តណាស់​ មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ មានម៉ូតូ​ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តងមួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់ អាចជិះទៅធ្វើស្រែ និងទៅមើលស្រះត្រី​ ថែមទាំងអាចដឹកប្រពន្ធទៅវត្តទៀតផង។

លោកអ៊ំពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីទំនើបនេះដល់លោកអ៊ំ។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោកអ៊ំ ក៏ទទួលបានម្នាក់ៗ 1000$ផងដែរ។