ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃធ្លាក់ចុះ ៧១%
សេដ្ឋកិច្ច August 25, 2020 Chan Sreyny

ការមកដល់ និងការចំណាយរបស់ភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសថៃមានការធ្លាក់ចុះប្រហែល ៧០% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ នេះបើយោងតាមទិន្នន័យផ្លូវការណ៍របស់ថៃបានបង្ហាញកាលពីថ្ងៃទី ២៤ ខែសីហា។

ចាប់ពីខែមករា ដល់ខែកក្កដា ចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៦.៦៩ លាននាក់ធ្លាក់ចុះ ៧១% បើធៀបទៅនឹងឆ្នាំមុន ជាមួយនឹងការចំណាយរបស់ភ្ញៀវធ្លាក់ចុះ ៧០.៤% ស្មើនឹង ៣៣២ ពាន់លានបាត (ជាង ១០ ពាន់លានដុល្លារ)។ ប្រទេសថៃដែលមានចំនួនអ្នកទេសចរ ៣៩.៨ លាននាក់កាលពីឆ្នាំមុនបានកត់សំគាល់ថា មានភ្ញៀវទេសចរបរទេសចំនួន ០ ចាប់តាំងពីខែមេសា នៅពេលដែលខ្លួនបានដាក់បំរាមលើការធ្វើដំណើរ។ ក្នុងខែកក្កដាឆ្នាំ ២០១៩ មានភ្ញៀវទេសចរចំនួន ៣.៣៣ លាននាក់ដែលបានចំណាយថវិកាប្រមាណ ១៦៧ ពាន់លានបាត។

សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ថៃ បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតប្រចាំឆ្នាំរបស់ខ្លួននៅក្នុងត្រីមាសទី២ ចាប់តាំងពីវិបត្តិអាស៊ីឆ្នាំ ១៩៩៨ នៅពេលដែលការផ្ទុះឡើងបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោក។ ការបាត់បង់ភ្ញៀវទេសចរបរទេសនេះនៅតែជាភាពអាសន្នរហូតដល់ចុងខែកញ្ញា បើទោះបីជាមានចំនួនករណីឆ្លងជំងឺរាតត្បាតទាបបំផុតនៅអាស៊ី និងគ្មានការឆ្លងក្នុងស្រុករយៈពេល ៣ ខែក៏ដោយ។

បើទោះបីជាយ៉ាងនេះក្ដីនៅក្នុងខែតុលា ថៃនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសទៅទស្សនាកោះរមណីយដ្ឋានភូកេត សម្រាប់រយៈពេលយូរដែលត្រូវរាប់បញ្ចូលរយៈពេលកំណត់មួយ ដែលជំនួសផែនការសម្រាប់ ” travel bubbles ” រវាងប្រទេសជាក់លាក់មួយ នៅពេលមានការលេចឡើងនៃ Covid-19 នៅផ្នែកខ្លះនៃទ្វីបអាស៊ី។ កាលពីថ្ងៃទី ២៤ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ភ្ញៀវទេសចរបរទេសចំនួន ២ លាននាក់ត្រូវបានរំពឹងថានឹងមាន នៅចន្លោះខែតុលា និងខែមីនា ខណៈតំបន់ផ្សេងទៀតនៃប្រទេសនេះបានទទួលយកការរៀបចំស្រដៀងនឹងភូកេតដែរ។

ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេស ៨ លាននាក់នៅឆ្នាំនេះធ្លាក់ចុះ ៨០% បើធៀបនឹងឆ្នាំមុន។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃក្នុងខែនេះបាននិយាយថា មានការបាត់បង់ការងារប្រហែល ២ លាននាក់ដែលជាលទ្ធផលនៃការធ្លាក់ចុះនៃវិស័យទេសចរណ៍៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost