- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
តំណាងមកពីជាង ៣០ ប្រទេស និងអង្គការអន្តរជាតិបានព្រមព្រៀងផ្តល់ជំនួយសង្គ្រោះបន្ទាន់ប្រមាណ ៣០០ លានដុល្លារសម្រាប់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ធំកាលពីដើមខែសីហា នៅ Beirut ។ ការផ្ទុះនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥៨ នាក់ស្លាប់ និងប្រហែល ៦,០០០ នាក់ផ្សេងទៀតរងរបួស។ ថ្នាក់ដឹកនាំរួមទាំងប្រធានាធិបតីអាមេរិក បានចូលរួមក្នុងសន្និសីទម្ចាស់ជំនួយតាមអ៉ីនធឺណេតកាលពីថ្ងៃទី ៩ ដែលរៀបចំដោយអង្គការសហប្រជាជាតិ និងបារាំង។ នៅក្នុងសន្និសីទតាមប្រព័ន្ធអ៉ីនធឺណេតប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យសមាជិកទាំងអស់ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពក្នុងការផ្តល់ជំនួយដល់ប្រជាជនលីបង់។ ការិយាល័យប្រធានាធិបតីបារាំង បានចេញសេចក្តីថ្លែងការណ៍មួយដោយលោក Macron ដែលជាប្រធាននៃកិច្ចប្រជុំនេះ។ ចំពោះការផ្ដល់ជំនួយនេះ ម្ចាស់ជំនួយគ្រោងនឹងប្រមូលធនធានរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ពួកគេនឹងធ្វើការរួមគ្នា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រៀមថវិកាចំនួន ១០ ទ្រីលានរូពី (៦៨៤.៧២ លានដុល្លារ) នៅឆ្នាំនេះដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់រដ្ឋបាលក្នុងតំបន់ ខណៈពេលដែលចាត់វិធានការដើម្បីបង្កើនការចំណាយរបស់រដ្ឋាភិបាល ដែលខ្លួនព្យាយាមបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ អគ្គនាយកផ្នែកសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុលោក Astera Primanto Bhakti បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់តំបន់បានឃើញថា ប្រាក់ចំណូលបានធ្លាក់ចុះប្រហែល ២៨% ជាមធ្យមនៅពេលដែលមានជំងឺរាតត្បាតនេះ។ លោក Astera បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ៧ ខែសីហាថា « យើងដឹងថានេះគឺជាបញ្ហាប្រឈមសម្រាប់តំបន់នានា ដូច្នេះហើយយើងបានដាក់ចេញនូវផែនការប្រាក់កម្ចីនេះដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចនៅក្នុងតំបន់ »។ ក្រុមហ៊ុនហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងដោយរដ្ឋាភិបាល PT Sarana Multi Infrastruktur
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
យោងតាមសេចក្ដីរាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឲ្យដឹងថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ខែ ១ថ្ងៃ មានចំនួន ១,១៦៣,៦៦៩ តោន។ ជាមួយគ្នានេះបើយោងតាមសេចក្ដីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ការនាំស្រូវចេញតាមច្រកក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានចំនួនសរុប ៥,៩៧៧ តោន/ថ្ងៃ។ ក្នុងនោះការនាំស្រូវចេញតាមច្រកបន្ទាយចក្រីស្រុកព្រះស្ដេច មានចំនួន ៥,៧៩៨ តោន និងតាមច្រកកោះសំពៅ មានចំនួន ១៧៩ តោន។ ដោយឡែកតំលៃស្រូវនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
- អាជីវកម្មអាជីវកម្ម August 11, 2020 Chan Sreyny
យោងតាមក្រសួងផែនការ និងវិនិយោគបានរាយការណ៍ថា ក្រុមហ៊ុនជិត ៦៣,៥០០ បានបិទអាជីវកម្មរហូតមកដល់ពេលនេះ ហើយការបិទនេះបានកើនឡើង ១១% ធៀបទៅនឹងឆ្នាំមុន។ នាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីអាជីវកម្មរបស់ក្រសួងបាននិយាយថា អាជីវកម្មប្រមាណ ៣៣,០០០ ក្នុងចំណោមអាជីវកម្មទាំងអស់បានដាក់ពាក្យស្នើសុំដើម្បីបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលបង្ហាញពីការកើនឡើង ៤០% និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៥។ ក្នុងនោះផងដែរ អាជីវកម្មដែលត្រូវបានបិទ និងផ្អាក ភាគច្រើនគឺជាអាជីវកម្មតូចៗ ដែលមានដើមទុនតិចជាង ១០ ពាន់លានដុង (៤៣០,៦០០ ដុល្លារ) ហើយបានដំណើរការអស់រយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះដែរ អាជីវកម្មទាំងនោះរួមមាន វិស័យអចលនៈទ្រព្យ កន្លែងកម្សាន្ត កន្លែងស្នាក់នៅ និងកន្លែងលក់អាហារ ដែលមានអត្រាខ្ពស់បំផុត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 10, 2020 Chan Sreyny
ការសាងសង់ស្ថានីយបូមទឹកទួលសំពៅ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្រេចការសាងសង់បាន ៩៨ភាគរយ ហើយដោយគ្រោងនឹងដាក់ឱ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ។ មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា ការសាងសង់ស្ថានីយបូមទឹកទួលសំពៅ នឹងដាក់ឱ្យដំណើរការបូមទឹក ចុងសប្តាហ៍នេះ ហើយស្ថានីយនេះមានម៉ូទ័របូមទឹកទំហំ១ម៉ែត្រ ចំនួន៤គ្រឿង មានសមត្ថ ភាពបូមទឹកបន្ថែម១២ម៉ែត្រគុបក្នុង១វិនាទី ធ្វើឱ្យសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រ ក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល៕ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 10, 2020 Chan Sreyny
រដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឱ្យពាណិជ្ជកររក្សាការលក់ក្នុងតម្លៃថោកដែលគ្មានដែនកំណត់ ក្នុងគោលបំណងដើម្បីជម្រុញការចំណាយរបស់អ្នកប្រើប្រាស់ ដោយការធ្វើបែបនេះអាចជម្រុញសេដ្ឋកិច្ចរបស់ប្រទេសក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 ។ យោងតាមកាសែត New Straits Times បានឱ្យដឹងថា ពាណិជ្ជករនៅម៉ាឡេស៊ីត្រូវបានអនុញ្ញាតឱ្យរៀបចំការលក់ក្នុងតម្លៃថោក ៤ ដងក្នុងមួយឆ្នាំ ដែលរដ្ឋាភិបាលបានកំណត់ចំនួន ៣ ដងហើយរយៈពេល និងកាលបរិច្ឆេទត្រូវជ្រើសរើសដោយប្រតិបត្តិករអាជីវកម្ម។ គំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលឥឡូវនេះ អនុញ្ញាតឱ្យពួកគេកាន់កាប់ការលក់ដែលមានតម្លៃថោកគ្មានដែនកំណត់ដោយគ្មានកូតា។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Dr Yeah Kim Leng មកពីសាលាសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Sunway បានឱ្យដឹងថា ការផ្លាស់ប្តូរបែបនេះអាចជម្រុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ប្រទេស ដោយកត់សម្គាល់ថាការធ្វើឱ្យប្រក្រតីនៃការចំណាយរបស់អតិថិជនមានសារៈសំខាន់ណាស់ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ ការធ្វើបែបនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 10, 2020 Chan Sreyny
ប្រទេសថៃកំពុងសម្លឹងមើលរកទីផ្សារក្រៅប្រទេសបន្ថែមទៀតសម្រាប់សត្វចង្រិត ខណៈដែលសត្វដែលត្រូវបានគេយកទៅធ្វើចំណីអាហារមួយនេះកំពុងពេញនិយមយ៉ាងខ្លាំង។ ប្រធានសមាគមកែច្នៃចំណីអាហារថៃ (TFPA) មានបំណងវិនិយោគលើសត្វចង្រិត ស្របពេលដែលតម្រូវការពីអតិថិជនកំពុងកើនឡើងខ្លាំង នេះបើតាមសម្តីរបស់លោក Wisit Lamlumcha ប្រធាន TFPA ។ ទីផ្សារដែលកំពុងរីកចម្រើននូវចំណីអាហារប្រភេទនេះ គឺនៅសហរដ្ឋអាមេរិក ចិន អឺរ៉ុប និងទ្វីបអាមេរិកខាងត្បូង ដែលចូលចិត្តនូវចំណីអាហារដែលផ្ដល់នូវសុខភាពល្អមួយនេះ។ ខណៈចង្រិតមានជាតិប្រូតេអ៉ីនខ្ពស់ ហើយវាជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលមិនបរិភោគសាច់។ ជាមួយគ្នានេះការនាំចេញចង្រិតមានចំនួន ៩ លានបាត (ប្រមាណ ២៩ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ហើយតំបន់ភាគឦសានរបស់ប្រទេសថៃ កំពុងព្យាយាមបង្កើនបរិមាណ ខណៈដែលសមត្ថភាពផលិតបច្ចុប្បន្នមានចំនួន ៧,០០០ តោនក្នុងមួយឆ្នាំ។ យោងតាមការិយាល័យជាតិកសិកម្មនិងស្ដង់ដារស្បៀងអាហារ និងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ
- អាជីវកម្មអាជីវកម្ម August 10, 2020 Chan Sreyny
ក្រុមហ៊ុនប្រេងយក្ស Saudi Aramco របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះប្រាក់ចំណេញ ៧៣% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះដោយសារការធ្លាក់ចុះនៃតម្រូវការថាមពល និងតម្លៃដែលបង្កឡើងដោយជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុននាំចេញប្រេងដ៏ធំជាងគេនៅលើពិភពលោកមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Aramco លោក Amin Nasser បាននិយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃ Covid-19 នៅទូទាំងពិភពលោកបានកាត់បន្ថយតម្រូវការប្រេងឆៅ ឧស្ម័នធម្មជាតិ និងប្រេង។ ប៉ុន្តែក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវផែនការចំណាយ ៧៥ ពាន់លានដុល្លារជាភាគលាភនៅឆ្នាំនេះ។ លោកបន្ថែមថា តម្រូវការប្រេងសកលកំពុងស្ទុះងើបឡើងវិញ ខណៈក្រុមហ៊ុនប្រេងធំៗទាំងអស់ បានបោះជំហានយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ដោយសារការទប់ស្កាត់ការឆ្លងជំងឺ Covid-19 បានកាត់បន្ថយការប្រើប្រាស់ប្រេង និងធ្វើឱ្យតម្លៃធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់មានក្នុងរយៈពេលជិត ២ ទសវត្ស។










