ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Toshiba ប្រកាសពីការខាត់បង់ប្រហែល ១១៧ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ១ ត្រីមាស
អាជីវកម្ម August 13, 2020 Chan Sreyny

ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Toshiba បានប្រកាសពីការបាត់បង់ប្រតិបត្តិការចំនួន ១២.៦ ពាន់លានយ៉េន (ប្រហែល ១១៧ លានដុល្លារ) នៅក្នុងត្រីមាសទី២ ដោយសារការផ្ទុះឡើងនៃជំងឺរារតត្បាត Covid-19 ។ ក្រុមហ៊ុន ក៏បានប្រកាសពីប្រាក់ចំណេញប្រមាណ ៧៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន Toshiba បានប្រកាសកាលពីថ្ងៃពុធ ថាការលក់បានធ្លាក់ចុះ ២៦% បើប្រៀបធៀបទៅនឹងត្រីមាសទី១ កាលពីឆ្នាំមុនមកនៅប្រហែល ៥.៥ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ បណ្តាលមកពីការបិទរោងចក្រ និងអតិថិជនរបស់ខ្លួនត្រូវនៅក្នុងផ្ទះជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាត ដែលបណ្តាលឱ្យការលក់ Memory hard discs និងបន្ទះឈីបឧបករណ៍អេឡិចត្រូនិកមិនដំណើរការ។ កត្តាមួយទៀតគឺ ការបិទការិយាល័យ និងរោងចក្រក្នុងស្រុកទាំងអស់កាលពីចុងខែមេសា ដល់ដើមខែឧសភា នៅពេលមានស្ថានភាពអាសន្នទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toshiba បានរក្សាការព្យាករណ៍ប្រចាំឆ្នាំសារពើពន្ធពេញរបស់ខ្លួនសម្រាប់ប្រាក់ចំណេញប្រតិបត្តិការប្រហែល ១ ពាន់លានដុល្លារ ដែលពេលនេះរោងចក្ររបស់ខ្លួនបានបើកដំណើរការឡើងវិញហើយ។ នាយកប្រតិបត្តិក្រុមហ៊ុន Toshiba និងអនុប្រធានជាន់ខ្ពស់លោក Kamo Masaharu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណេតថា​អត្រាប្រតិបត្តិការរោងចក្រនៅហ្វីលីពីន ដែលជាកត្តាមួយជម្រុញឱ្យដំណើរការអាជីវកម្មធ្លាក់ចុះដល់កម្រិតលើស ៨០% ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk