ខណៈរុស្សីជោគជ័យវ៉ាក់សាំង អាមេរិកបញ្ចូលទឹកប្រាក់ ១.៥ ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Moderna សម្រាប់អភិវឌ្ឍវ៉ាក់សាំង Covid-19
សេដ្ឋកិច្ច August 12, 2020 Chan Sreyny

សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ Moderna ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ១០០ លានដូសក្នុងចំនួនទឹកប្រាក់ប្រហែល ១.៥ ពាន់លានដុល្លារ នេះបើយោងតាមក្រុមហ៊ុន និង White House បាននិយាយកាលពីថ្ងៃទី ១១ ខែសីហា។

សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើកិច្ចព្រមព្រៀងដើម្បីទទួលបានវ៉ាក់សាំង Covid-19 ដែលមានប្រសិទ្ធភាពរាប់រយលានដូសពីក្រុមហ៊ុនមួយចំនួន ដែលជាផ្នែកមួយនៃកម្មវិធីប្រតិបត្តិការរបស់ខ្លួន ដោយមានគោលបំណងផ្តល់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ចំពោះតម្លៃវ៉ាក់សាំងរបស់ Moderna គឺប្រហែល ៣០.៥០ ដុល្លារក្នុង ២ ដូសសម្រាប់មនុស្សម្នាក់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបាននិយាយកាលពីពេលថ្មីៗនេះថា បេក្ខភាពវ៉ាក់សាំង mRNA-1273 របស់ Moderna គឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពពីរបីទៀត ដែលបានឈានដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា។ កិច្ចព្រមព្រៀងរបស់ Moderna ជាមួយសហរដ្ឋអាមេរិកនឹងត្រូវចំណាយទាំងស្រុង ប្រសិនបើអ្នកផលិតថ្នាំប៉ះពាល់ដល់ពេលវេលាកំណត់ជាក់លាក់សម្រាប់ការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាដល់ Moderna ប្រមាណ ១ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវរកវ៉ាក់សាំងរបស់ខ្លួន។ សហរដ្ឋអាមេរិក ក៏បានចុះកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងជាមួយ Johnson & Johnson, AstraZeneca Plc, Pfizer Inc , BioNTech SE, Sanofi SA និង GlaxoSmithKline Plc ផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia