មហាសេដ្ឋី លី កាស៊ីង៖ ប្រសិនបើអ្នកឈានដល់អាយុ ៤០ ឆ្នាំហើយមិនចង់ក្លាយជាអ្នកក្រ សូមចំណាយពេលយ៉ាងហោចណាស់ ១ ​​នាទីដើម្បីអានវា
បុគ្គលជោគជ័យ August 11, 2020 Chan Sreyny

ជាការពិតណាស់នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំហើយ តែមិនមានប្រាក់គ្រប់គ្រាន់នោះជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមានអាយុ ៣០ឆ្នាំ អ្នកត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅជីវិត ឬ ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ។ ហើយប្រសិនបើ​អ្នកចូលដល់វ័យ ៤០ឆ្នាំ តែនៅតែស្ថិតក្នុងស្ថានភាពដូចកាលវ័យ ២០ឆ្នាំ អ្នកត្រូវរកមូលហេតុថាមកពីអ្វី។

អ្នកមានបំផុតរបស់ហុងកុងលោក លី កាស៊ីង ធ្លាប់បាននិយាយថា៖ មិនថាអ្នកជាប្រុស ឬ ក៏ជាស្រីនោះទេ បើអ្នកទទួលបានជោគជ័យ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖

១.ឈប់ជឿលើការរវើរវាយ៖ នេះគឺជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចឲ្យអ្នកសម្រេចបានជោគជ័យនោះទេ។ កុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត វាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្សែភាពយន្តខ្លះគ្រាន់តែផ្ដល់នូវមេរៀនដើម្បីផ្ដល់នូវការលើកទឹកចិត្ត ឬ ជំរុញយើងតែប៉ុណ្ណោះ ដូច្នេះហើយមានតែមនុស្សដែលមិនសមហេតុផល និងមិនប្រាកដនិយម ប៉ុណ្ណោះដែលជឿលើការស្រមើលស្រមៃនៃខ្សែភាពយន្ត។

២.ដាក់គោលដៅឲ្យខ្លួនឯង៖ កំណត់គោលដៅ ១ឆ្នាំ ២ឆ្នាំ ឬ ៥ឆ្នាំ ប្រហែលជាមិនអាចជួយអ្នក​ឲ្យក្លាយជាអ្នកមានភ្លាមៗនោះទេ តែឆ្លងកាត់ការខិតខំប្រឹងប្រែងភាគច្រើនអ្នកនឹងអាចផ្លាស់ប្តូរវាសនា ៧០%។ ជាក់ស្ដែងដូចមហាសេដ្ឋី លី កាស៊ីង បានចំណាយពេលច្រើនជាង ៩០% នៃពេលវេលា ដើម្បីគិតពីអនាគត ៥ឆ្នាំ ទៅ ១០ឆ្នាំទៅមុខទៀត។ នៅដើមឆ្នាំ ២០០៦ លោកបានក្រើនរំលឹកដល់ក្រុមប្រតិបត្តិដើម្បីកាត់បន្ថយបំណុល ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់។ បន្ទាប់មកនៅឆ្នាំ ២០០៧ នៅពេលដែលវិបត្តិប្រាក់កម្ចីមានទ្រព្យបញ្ចាំបានរីករាលដាលពេញពិភពលោក ក្រុមហ៊ុនរបស់លោកមានសុវត្ថិភាពក្នុងការចំណាយ។

៣.បង្ហាញបដិភាព៖ នៅពេលដែលមិត្តភក្កិរបស់អ្នកផ្ដល់អាហារដល់អ្នក កុំទទួលយកវា​ដោយខ្វះការពិចារណា អ្នកត្រូវគិតថានៅពេលដែលអ្នកមានឱកាសអ្នកត្រូវតបស្នងឲ្យគេវិញ។ កើតជាមនុស្សត្រូវមានចិត្តក្នុងការចែករំលែកគ្នាទៅវិញទៅមក មិនមែនសំលឹងចង់បានតែរបស់គេនោះទេ។ ចូរចងចាំថា ប្រសិនបើអ្នកគិតតែពីប្រយោជន៍ខ្លួនឯង កេរ្តិ៍ឈ្មោះរបស់អ្នកនឹងកាន់តែអាក្រក់។

៤.ស្វែងរកមិត្តពិត៖ ក្នុងចំណោមមិត្តភក្តិរបស់អ្នក អ្នកត្រូវតែមានជំនឿទុកចិត្តលើខ្លួនឯង។ កុំគិតថា អ្នកមានមិត្តភក្កិច្រើននៅជុំវិញខ្លួន ហើយពួកគេសុទ្ធតែល្អ ព្រោះនៅទីបញ្ចប់អាចមាន​តែអ្នកដែលជាមនុស្សស្មោះត្រង់ចំពោះអ្នក។

៥.កុំជឿអ្វីៗទាំងអស់ក្នុងប្រព័ន្ធហោរាសាស្ត្រ៖ វាសនារបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នក មិនមែនស្ថិតលើប្រព័ន្ធហោរាសាស្ត្រទេ បើអ្នកអង្គុយនៅផ្ទះរង់ចាំ ឲ្យមានផ្ទះធំ និងឡានទំនើបៗ វានឹងមិនកើតឡើងទេ។ តែវាអាចកើតឡើងតែក្នុងសុបិន្តប៉ុណ្ណោះ។

៦.កុំនិយាយនៅពីក្រោយខ្នងរបស់អ្នកដទៃ៖ ប្រសិនបើអ្នកមិនចូលចិត្តនរណាម្នាក់ចំណាយពេលតិចនៅជុំវិញពួកគេ ប៉ុន្តែត្រូវចាំថាកុំនិយាយអាក្រក់ ឬ និយាយដើមគេនៅពីក្រោយខ្នងគេ។ ធ្វើដូច្នេះ អ្នក នឹងក្លាយជាមនុស្សអាក្រក់ដូចអ្នក ដែលអ្នកនិយាយដើម។

៧.ចំណាយពេលតិចលើហ្គេមកុំព្យូទ័រ៖ នេះមិនមែនជាប្រទេសកូរ៉េទេ មិនមានមនុស្សច្រើនទេដែលមានលទ្ធភាពរកស៊ីដោយលេងហ្គេមកុំព្យូទ័រ។ អ្នកអាចជាតួអង្គកម្រិតខ្ពស់នៅក្នុងហ្គេមរបស់អ្នក ប៉ុន្តែវាមិនមានន័យថាអ្នកទទួលបានជោគជ័យនោះទេ។ មិនថាអ្នកចូលចិត្តលេងហ្គេមប៉ុណ្ណាទេ ប៉ុន្តែធ្វើក្នុងកម្រិតមធ្យម ដោយសារតែការចំណាយពេលច្រើនពេកទៅលើហ្គេម នឹងជះឥទ្ធិពលលើការកាន់កាប់ពេលវេលាជោគជ័យរបស់អ្នក។

៨.កុំខ្ជិលធ្វើសកម្មភាព៖ មនុស្សខ្ជិលវាជាធម្មជាតិ ប៉ុន្តែយើងអាចផ្លាស់ប្ដូរភាពខ្ជិលនេះបាន ព្រោះមនុស្សតែងតែផ្លាស់ប្តូរ។ ចំពោះរឿង ឬ មុខជំនួញអ្វីមួយក៏ដោយ កុំរង់ចាំឱ្យអ្នកដទៃធ្វើវា បន្ទាប់មកនិយាយថាខ្ញុំក៏គិតពីវាដែរ។ កុំរង់ចាំឱ្យអ្នកផ្សេងរកលុយបានហើយ ទើបអ្នកចង់ធ្វើវាដែរ គ្មាននរណាម្នាក់រង់ចាំអ្នកទេ។

៩.ដឹងពីអ្វីដែលត្រូវធ្វើ៖ សួរខ្លួនឯងផែនការអនាគតរបស់អ្នកនិងទិសដៅអ្វីដែលត្រូវសំរេចជំនួសឱ្យការមិនធ្វើអ្វីហើយខ្ជះខ្ជាយពេលវេលារបស់អ្នក។

១០.រកផ្លូវចេញ៖ គ្រប់បញ្ហា ឬ ឧបសគ្គតែងតែមានច្រកចេញ ដូច្នេះហើយត្រូវព្យាយាមស្វែងរកផ្លូវចេញ​ ដោយការលំបាក ការរងទុក្ខ ការទ្រាំដោយមិនធ្វើអ្វីសោះ នោះមិនមែនជាផ្លូវចេញទេ។

១១.ស្រ្តីអាចធ្វើរឿងដ៏អស្ចារ្យបាន៖ ក្នុងនាមមនុស្សស្រីម្នាក់ កុំគិតថារឿងជាច្រើនដែលអ្នកមិនអាចធ្វើបាន ប្រសិនបើអ្នកគិតថា អ្នកអាចត្រឹមតែធ្វើបានសម្រាប់ការបោកគក់ ការចំអិនម្ហូប ការមើលកូនៗ ពេលនោះអ្នកគិតខុសហើយ។

១២.អ្វីដែលត្រូវធ្វើក្នុងជីវិត៖ ជីវិតត្រូវធ្វើ៖ ការរាប់អានដោយភាពស្មោះត្រង់ជារឿងដំបូង បន្ទាប់មកបង្រៀនកូនអោយធ្វើអំពើល្អ ធ្វើជាប្តីប្រពន្ធសុខដុមរមនា ស្មើនឹងឆ្នាំដែលមានសុភមង្គល។ ទោះជាយ៉ាងណាក៏ដោយទាំងនេះមិនមែនគ្រាន់តែជាសម្ដីដែលនិយាយចេញមកទេ តែអ្នកត្រូវខិតខំដើម្បីធ្វើកិច្ចការទាំងនេះ និងការលំបាកជាច្រើន សង្គមសព្វថ្ងៃត្រូវការឱ្យអ្នកចំណាយប្រាក់យ៉ាងច្រើន ហើយមនុស្សឆ្លាតដឹងពីហេតុផលនេះ។

១៣.ចំណាយពេលរបស់អ្នកដោយប្រាជ្ញា៖ ក្នុងពេលទំនេរកុំឧស្សាហ៍ទៅលេងអ៉ីនធឺណិត និងធ្វើអ្វីដែលគ្មានប្រយោជន៍ ឬលេងល្បែងផ្សេងៗ។ អ្នកគួរអានស្នាដៃអក្សរសាស្ត្រមួយចំនួន រៀនពីដំណើរការជំនួញ ការអនុវត្តការគ្រប់គ្រងកិច្ចការអន្តរជាតិ ឬចំណេះដឹងផ្នែកច្បាប់ ព្រោះទាំងនេះនឹងធានាថាអ្នកមានប្រធានបទត្រូវនិយាយនៅឯពិធីជប់លៀងណាមួយ។

១៤.ពាក្យនៃភាពជោគជ័យ៖ មុនជោគជ័យ ត្រូវធ្វើអ្វីមួយដោយមិនចាំបាច់ប្រាប់អ្នកដទៃទេ។ បន្ទាប់ពីទទួលបានជោគជ័យអ្នកមិនចាំបាច់និយាយ ហើយមនុស្សផ្សេងទៀតនឹងដឹង។

១៥.ត្រូវចេះរៀបចំខ្លួន៖ នៅក្នុងសង្គមមួយនេះពោរពេញដោយការវិនិច្ឆ័យ ដូច្នេះកុំប្រថុយនូវអ្វីដែលមិនស័ក្កសមនឹងអ្នក ហើយចេះរៀបចំខ្លួនឲ្យបានល្អមិនលើស ឬទាបជាងសមត្ថភាពរបស់អ្នក។

១៦.ថែរក្សាសុខភាពរបស់អ្នក៖ កុំគិតថាអ្នកជាបុរសអ្នក មានភាពរឹងមាំមិនត្រូវការការថែទាំ ហើយរបបអាហាររបស់អ្នកមិនអាចជារឿងធម្មតាបានទេ។ បរិភោគប៉េងប៉ោះ គ្រឿងសមុទ្រ ស្លឹកគ្រៃ ចេក។ វាមានអត្ថប្រយោជន៍ចំពោះសុខភាពបុរស។ ប្រសិនបើអ្នកមិនអាចមើលឃើញពីតម្លៃ ខ្ញុំអាចប្រាប់អ្នកយ៉ាងហោចណាស់អ្នកអាចសន្សំប្រាក់បីជំនួសឱ្យការបង់វិក័យប័ត្រពេទ្យ៕

អត្ថបទ៖ លីនី
ប្រភព៖ thecoffeeshoptrader