រយៈពេលជាង ៧ ខែក្នុងអំឡុងវិបត្តិកូវីដ កម្ពុជានាំចេញស្រូវទៅវៀតណាមក្នុងចំនួន ១,១៦៣,៦៦៩ តោន
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

យោងតាមសេចក្ដីរាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឲ្យដឹងថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ខែ ១ថ្ងៃ មានចំនួន ១,១៦៣,៦៦៩ តោន។

ជាមួយគ្នានេះបើយោងតាមសេចក្ដីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា​ ការនាំស្រូវចេញតាមច្រកក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានចំនួនសរុប ៥,៩៧៧ តោន/ថ្ងៃ។ ក្នុងនោះការនាំស្រូវចេញតាមច្រកបន្ទាយចក្រីស្រុកព្រះស្ដេច មានចំនួន ៥,៧៩៨ តោន និងតាមច្រកកោះសំពៅ មាន​ចំនួន ១៧៩ តោន។ ដោយឡែកតំលៃស្រូវនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ទទួលបានល្អប្រសើរ គឺស្រូវ OM៥៤៥១ មានតម្លៃ ៩៣០ រៀល/គ.ក្រ និងស្រូវអីអ៊ែ៥០៤ មានតម្លៃ ១០៣០រៀល/គ.ក្រ ។

អត្ថបទ៖ លីនី