សេដ្ឋកិច្ចរបស់សិង្ហបុរី បានធ្លាក់ចុះលើសពីការរំពឹងទុកនៅក្នុងត្រីមាសទី២
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៅក្នុងត្រីមាសទី២ លើសពីការរំពឹងទុកដែលបានធ្លាក់ចុះ ១៣.២% បើធៀបទៅនឹងឆ្នាំមុន ខណៈការព្យាករណ៍ទុកត្រឹមតែ ១២.៦% ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី (MTI) បាននិយាយនៅថ្ងៃទី ១១ ខែសីហា ថាដោយសារការធ្លាក់ចុះនេះត្រូវបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះនឹងធ្លាក់ចុះក្នុងចន្លោះពី ៧% ទៅ ៥% ជំនួសឱ្យការធ្លាក់ចុះដែលបានព្យាករណ៍ពី ៤% ទៅ ៧% ។ MTI បន្ថែមថាការធ្លាក់ចុះ GDP នៅត្រីមាសទី២ គឺដោយសារតែវិធានការរឹតត្បិតប្រទេសដែលបានអនុវត្តកាលពីថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃទី ១ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទស ក៏ដូចជាតម្រូវការពីខាងក្រៅថយចុះ ខណៈពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលបណ្តាលមកពីការរាតត្បាតនៃជំងឺនេះ។

គួរឱ្យដឹងផងដែរថា ធនាគារកណ្តាលរបស់សិង្ហបុរី បានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ខ្លួននៅក្នុងខែមីនា ហើយក្នុងពេលថ្មីៗនេះរដ្ឋាភិបាលក៏បានបញ្ចូលទឹកប្រាក់ជិត ៧២ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus