ភាពអត់ការងារធ្វើនៅចក្រភពអង់គ្លេស បានកើនឡើងច្រើនបំផុតក្នុងរយៈពេលជាង ១ ទសវត្ស
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

យោងតាមតួលេខផ្លូវការមួយបានបង្ហាញកាលពីពេលថ្មីៗនេះថា ចំនួនការងារនៅចក្រភពអង់គ្លេសបានធ្លាក់ចុះច្រើនបំផុតក្នុងរយៈពេលជាង ១ ទសវត្សនៅក្នុងអំឡុងខែឧសភា និងខែកក្កដា។

ការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា បុគ្គលិកដែលបានបាត់បង់ការងារចំនួន ២២០,០០០ នាក់នៅក្នុងត្រីមាសនេះ។ ការិយាល័យស្ថិតិបានបន្ថែមទៀតថា នេះគឺជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុតចាប់តាំងពីខែឧសភា ដល់ខែកក្កដា ឆ្នាំ ២០០៩ ។

ទោះបីជាយ៉ាងនេះក្ដី ភាពអត់ការងារធ្វើមិនបានកើនឡើងខ្ពស់ ដូចការរំពឹងទុកនោះទេព្រោះក្រុមហ៊ុនធំៗជាច្រើន បានដាក់បុគ្គលិករបស់ខ្លួនឱ្យស្ថិតក្នុងគម្រោង ដែលមានការគាំទ្រពីរដ្ឋាភិបាល។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិយាយថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការងារនឹងមិនត្រូវបានគិតនោះទេ រហូតដល់ផែនការបញ្ចប់នៅខែតុលា។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែ កក្កដា អធិការបតីអង់គ្លេសលោក Rishi Sunak បានកាត់បន្ថយពន្ធអាករលើបដិសណ្ឋារកិច្ច ហើយបានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនចំនួន ១,២៨៧ ដុល្លារសម្រាប់ការរក្សាបុគ្គលិកគ្រប់រូបដែលបានធ្វើការក្នុងរយៈពេល ៣ ខែ៕

អត្ថបទ៖ នីតា
ប្រភព៖ bbc