ឥណ្ឌូនេស៊ីនឹងផ្តល់ប្រាក់កម្ចី ៦៨៤ លានដុល្លារដល់តំបន់នានា ក្នុងការបង្កើនការចំណាយដើម្បីជម្រុញសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រៀមថវិកាចំនួន ១០ ទ្រីលានរូពី (៦៨៤.៧២ លានដុល្លារ) នៅឆ្នាំនេះដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់រដ្ឋបាលក្នុងតំបន់ ខណៈពេលដែលចាត់វិធានការដើម្បីបង្កើនការចំណាយរបស់រដ្ឋាភិបាល ដែលខ្លួនព្យាយាមបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។

អគ្គនាយកផ្នែកសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុលោក Astera Primanto Bhakti បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់តំបន់បានឃើញថា ប្រាក់ចំណូលបានធ្លាក់ចុះប្រហែល ២៨% ជាមធ្យមនៅពេលដែលមានជំងឺរាតត្បាតនេះ។ លោក Astera បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ៧ ខែសីហាថា « យើងដឹងថានេះគឺជាបញ្ហាប្រឈមសម្រាប់តំបន់នានា ដូច្នេះហើយយើងបានដាក់ចេញនូវផែនការប្រាក់កម្ចីនេះដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចនៅក្នុងតំបន់ »។

ក្រុមហ៊ុនហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងដោយរដ្ឋាភិបាល PT Sarana Multi Infrastruktur (SMI) នឹងជាអ្នកផ្តល់ប្រាក់កម្ចីសម្រាប់រដ្ឋបាលក្នុងតំបន់ ហើយនឹងបែងចែក ៥ ទ្រីលានរូពីទៀតដូចនេះថវិកាដែលបានបម្រុងទុកកើនឡើងដល់ ១៥ ទ្រីលានរូពីសម្រាប់គម្រោងប្រាក់កម្ចីនៅក្នុងឆ្នាំនេះ។ កាលពីខែកក្កដា រដ្ឋាភិបាលបានអនុម័តប្រាក់កម្ចីសម្រាប់រដ្ឋបាល Jakata និង Java ខាងលិច ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មកំពូលរបស់ឥណ្ឌូនេស៊ី ដែលមានតម្លៃ ១៦.៥ ទ្រីលានរូពីលាសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយដើម្បីជួយជម្រុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

ប្រធានាធិបតី Joko“ Jokowi” Widodo បានត្រៀមថវិកាចំនួន ៦៩៥.២ ទ្រីលានរូពីដើម្បីជម្រុញសេដ្ឋកិច្ច និងពង្រឹងការឆ្លើយតបនៃជំងឺរាតត្បាតរបស់ប្រទេស ប៉ុន្តែមានការចំណាយយឺតដោយសារខ្សែអាត់ក្រហមត្រូវបានគេរំពឹងថា នឹងពន្យាពេលផលប៉ះពាល់ដល់សេដ្ឋកិច្ច។ លោកបន្ថែមថា « ខេត្ត​ Banten បានយល់ព្រមលើប្រាក់កម្ចីចំនួន ៤ ទ្រីលានរូពីសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយខណៈដែលតំបន់ផ្សេងទៀតកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ »។ ស្ថិតិរបស់ឥណ្ឌូនេស៊ី (BPS) បានប្រកាសថា GDP របស់ឥណ្ឌូនេស៊ីដូចជាទំនិញ និងសេវាកម្មបានថយចុះ ៥.៣២% បើធៀបទៅនឹងឆ្នាំមុននៅក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៩ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៥​ ខែសីហា លោក David Sumual សេដ្ឋវិទូរបស់ធនាគារ Bank Central Asia (BCA) បានប្រាប់កាសែត thejakartapost ថាលទ្ធផលសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើការបង្កើនការចំណាយរបស់រដ្ឋាភិបាល។ លោកបន្ថែមថា « ទោះបីជាយើងរំពឹងថានឹងមានការងើបឡើងវិញនៅក្នុងត្រីមាសទី៣ ក៏ដោយក៏សេដ្ឋកិច្ចកំពុងប្រឈមនឹងវិបត្តិប្រសិនបើរដ្ឋាភិបាលខកខានមិនបានបង្កើនការចំណាយ និងជម្រុញការចំណាយរបស់អ្នកប្រើប្រាស់ »៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost