- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ខេត្តសៀមរាប នឹងមានទីក្រុងថ្មីដែលត្រូវបានសាងសង់ឡើងដើម្បីជាគោលដៅទាក់ទាញទេសចរណ៍ ដោយទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ឯកឧត្តមបណ្ឌិត បានឲ្យដឹងដូច្នេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬ សំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបឱ្យបាន ៧លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឲ្យដឹងថា ក្រសួងទេសចរណ៍បានបង្ហាញផែនការបង្កើតទីក្រុងសៀមរាបថ្មី មានឈ្មោះថា « Grand Siem Reap » ដែលមានទីតាំងស្ថិតនៅជិតអាកាសយានដ្ឋានថ្មីកំពុងសាងសង់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារនៅរសៀលថ្ងៃចន្ទកន្លងទៅនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ « ទីក្រុងថ្មីដែលជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប នឹងត្រូវអភិវឌ្ឍទៅជាទីក្រុងវៃឆ្លាត តែទីក្រុងនេះនឹងត្រូវបានរចនាតាមស្ថាបត្យកម្មខ្មែរ។ ជាមួយគ្នានេះឯកឧត្តមពន្យល់ថា៖ « ការបង្កើត ទីក្រុងសៀមរាបថ្មី « Grand Siem Reap » គឺដើម្បីគាំទ្រដល់ក្រុងសៀមរាបចាស់ដែលមិនអាចផ្ទុកអាគារ ឬ សំណង់ខ្ពស់ៗ ដែលអាចប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ខណៈគម្រោងវិនិយោគធំៗ ចំនួន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 28, 2020 Chan Sreyny
ដោយសារករណីជំងឺរាតត្បាត Covid-19 នៅតែបន្តកើនឡើងនៅពាសពេញសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក បានធ្វើឱ្យទីផ្សារភាគហ៊ុនបានចាប់ផ្តើមរងការខាតបង់នៅដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យអ្នកមានបំផុតចំនួន ១០ នាក់នៅសហរដ្ឋអាមេរិកបានខាតបង់ប្រាក់ចំនួន ១៤ ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ការធ្លាក់ចុះទីផ្សារភាគហ៊ុន បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានរាយការណ៍អំពីការកើនឡើងនូវករណីឆ្លងជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន Forbes បានឱ្យដឹងថា លោក Mark Zuckerberg ដែលទ្រព្យសម្បត្តិសុទ្ធមានចំនួនប្រហែល ១០១.៨ ពាន់លានដុល្លារ បានទទួលរងការខាតបង់ដ៏ធំបំផុតក្នុងមួយថ្ងៃចំនួន ២.៨ ពាន់លានដុល្លារបន្ទាប់ពីបិទទីផ្សារកាលពីថ្ងៃច័ន្ទ។ ទន្ទឹមនឹងនេះ មហាសេដ្ឋី Bill Gates ខាតបង់ ១.៧ ពាន់លានដុល្លារ រួមទាំងមហាសេដ្ឋីដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅក្នុងបញ្ជីអ្នកមានបំផុតទាំង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 28, 2020 Khmernote
លោក Mark Zuckerberg ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្កើតបណ្ដាញសង្គម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ក្នុងសាកលវិទ្យាល័យ Harvard ហើយក្រោយមកបានឡើងកូដជាបន្តបន្ទាប់រហូតក្លាយជាមហាសេដ្ឋីលំដាប់ទី៣ លើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមុនពេលដែលគាត់ចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់គាត់លោក Zuckerberg Edward បានផ្ដល់ឱកាសមួយដល់គាត់នោះ គឺធ្វើជាម្ចាស់សិទ្ធិយីហោ McDonald’s ។ យោងតាមបងស្រីរបស់ស្ថាបនិក Facebook រូបនេះគឺអ្នកនាង Randi Zuckerberg បាននិយាយប្រាប់ទូរទស្សន៍ CNN ថា៖ « វាពិតជារឿងគួរឲ្យអស់សំណើចមួយ ដែលឪពុករបស់ខ្ញុំតែងតែផ្ដល់នូវជម្រើសពីរយ៉ាងមកកាន់កូនៗរបស់គាត់ នៅពេលចូលដល់វ័យបន្តការសិក្សានៅមហាវិទ្យាល័យ ជម្រើសនោះគឺ តើចង់ទៅរៀននៅមហាវិទ្យាល័យ ឬ ចាប់យកការវិនិយោគក្នុងសិទ្ធិអាជីវកម្មណាមួយហើយដំណើរការវា »។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Chan Sreyny
នៅឆ្នាំ ២០២១ នឹងកាន់តែអាក្រក់សម្រាប់ឧស្សាហកម្មទេសចរណ៍ ខណៈពេលដែលជំងឺរាតត្បាត Covid-19 បានវាយប្រហារទៅលើឧស្សាហកម្មមួយនេះយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមអង្គការដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ពិភពលោក។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ស្មានថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍នឹងថយចុះ ៤៦% ក្នុងឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំ ២០១៩ ។ IATA បានអំពាវនាវម្តងទៀតឲ្យមានការគាំទ្រពីរដ្ឋាភិបាលបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ គួរឱ្យដឹងផងដែរថា នៅក្នុងខែមិថុនា IATA បានព្យាករណ៍ថា តម្រូវការសកលសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនឹងចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី៤ ប៉ុន្តែ IATA បានបន្ទាបការព្យាករណ៍ពីមុនរបស់ខ្លួនដោយសារការបិទព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរកំពុងពន្យារពេលការស្ទុះងើបឡើងវិញនៃតម្រូវការ៕ អត្ថបទ៖ នីតា ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
ក្រសួងផែនការបានណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យ ស្នើសុំមកសាលាឃុំ/សង្កាត់ ដើម្បីធ្វើប័ណ្ណសមធម៌ សម្រាប់ទទួលបានថវិកា ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រាលំបាកនៃវិបត្តិកូវីដ-១៩ នេះ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពគាំពារសង្គម សម្រាប់គាំពារដល់ជនក្រីក្រ តាមរយៈការរៀបចំ និងដាក់អោយដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ច ។ លោកបានបន្តថា ប័ណ្ណសមធម៌នេះ បានផ្តល់នូវសេវាកម្មផ្សេងៗដូចជា៖ ការលើកកម្ពស់ជីវភាព ការព្យាបាល ដើម្បីធានានិរន្តរភាពជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការទទួលបានប័ណ្ណសមធម៌នេះ គឺបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃមួយកម្រិត តាមរយៈការទទួលបានប្រាក់ឧបត្ថម្ថ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
ក្រុមហ៊ុនអន្តរជាតិ AVIC International Holding Corporation របស់ចិន កំពុងស្វែងរកលទ្ធភាពវិនិយោគ និងភាពជាដៃគូក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ចេតនានេះត្រូវបានគូសបញ្ជាក់ដោយលោក Ted Chen អ្នកចាត់ការទូទៅនៃក្រុមហ៊ុន AVIC International Holding Corporation នៅក្នុងជំនួបសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល (SSCA) កាលពីម្សិលមិញនេះ។ លោក Ted Chen បានជម្រាបជូន ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ថា ក្រុមហ៊ុនចង់សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) ពិនិត្យលទ្ធភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Chan Sreyny
អាជ្ញាធរកៅស៊ូថៃប៉ាន់ប្រមាណថា តម្លៃកៅស៊ូអាចឡើងដល់ ១០០ បាត ( ៣.២១ ដុល្លារ) ក្នុងមួយគីឡូក្រាមនាពេលឆាប់ៗនេះ ពោលគឺខ្ពស់ជាងតម្លៃធានារបស់រដ្ឋាភិបាលបន្ទាប់ពីប្រទេសផលិតកៅស៊ូជាច្រើនបានរងការជន់លិចស្របពេលដែលតម្រូវការពីប្រទេសចិនបានកើនឡើង ដោយសារតែរដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសនេះលើកកម្ពស់ការប្រើប្រាស់យានយន្តធុនតូច។ មូលហេតុនៃការកើនឡើងតម្លៃកៅស៊ូ គឺការកាត់បន្ថយទិន្នផលដោយសារតែទឹកជំនន់ជាពិសេសនៅភាគខាងត្បូងប្រទេសចិន និងវៀតណាមដែលបានជះឥទ្ធិពលដល់ប្រទេសជាច្រើនដែលផលិតកៅស៊ូ។ ប្រទេសថៃក៏បានរាយការណ៍ថា ប្រហែលជា ១០% នៃទិន្នផលកៅស៊ូទាបជាងធម្មតាដោយសារតែមានភ្លៀងធ្លាក់ជាញឹកញាប់នៅភាគខាងត្បូង ដែលបានរារាំងកសិករពីការប្រមូលផលជ័រ។ លើសពីនេះទៀត តម្រូវការកៅស៊ូនៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋាភិបាលក្នុងតំបន់បានចាប់ផ្តើមលើកកម្ពស់ការប្រើប្រាស់រថយន្តធុនតូច ដែលជំរុញឱ្យក្រុមហ៊ុនផលិតសំបកកង់បង្កើនបរិមាណផលិតកម្មប្រហែល ៣ ដង។ គួរឱ្យដឹងផងដែរថា កាលពីសប្ដាហ៍មុនជ័កៅស៊ូរបស់ថៃមានតម្លៃត្រឹមតែ ៦៧ បាត (២.១៤ ដុល្លារ) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ នីតា ប្រភព៖










