- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
និយាយពីប្រទេសចិន ជាប្រទេសដែលប្រមូលផ្ដុំទៅដោយរោងចក្រផលិតរបស់ក្រុមហ៊ុនល្បីៗ និងធំៗជាច្រើននៅទីនោះ ដោយសារហេតុផលនេះប្រទេសចិនបាក្លាយជារោងចក្ររបស់ពិភពលោក។ ប៉ុន្តែបើនិយាយពីរោងចក្រក្នុងវិស័យផលិតរថយន្តនៅប្រទេសចិននៅមានកម្រិតនៅឡើយ ហើយប្រទេសនេះមិនដែលធ្លាប់ជាប្រទេសដែលនាំចេញរថយន្តធំបំផុតនោះទេ។ ទោះបីជាយ៉ាងនេះក្ដី យោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ប្រទេសចិនចង់ក្លាយជារោងចក្រផលិតរថយន្តអគ្គិសនីរបស់ពិភពលោក។ ប្រភពដដែលបានឲ្យដឹងថា មហិច្ឆតាដ៏ធំមួយរបស់ប្រទេសចិននេះអាចនឹងទទួលបានជោគជ័យ ខណៈបច្ចុប្បន្នអ្វីៗកំពុងតែដំណើរការទៅមុខយ៉ាងល្អ ជាក់ស្ដែងក្រុមហ៊ុន Tesla បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមនាំចេញម៉ូដែលទី៣ ដែលផលិតនៅប្រទេសចិនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន។ មិនតែប៉ុណ្ណោះ រថយន្តស្ព័រអគ្គិសនី iX3 របស់ BMW ដែលត្រូវបានដាក់លក់នៅទូទាំងពិភពលោក នឹងត្រូវបានធ្វើឡើងដោយការវិនិយោគរួមគ្នាជាមួយដៃគូចិនឈ្មោះ Brilliance China Automotive ផងដែរ។ ប្រទេសចិន គឺជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ដោយការលក់រថយន្តនៅក្នុងឆ្នាំ២០១៩
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
លោក Tan See Leng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបាននិយាយនៅថ្ងៃទី ២៦ ខែតុលាថា ប្រទេសសឹង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ថៃ និងម៉ាឡេស៊ី ក្នុងកិច្ចប្រជុំអាស៊ាននៅខែក្រោយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មថាមពលឆ្លងព្រំដែន។ លោក Tan បាននិយាយនៅក្នុងសុន្ទរកថាមួយថា អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងសមាហរណកម្មថាមពលឡាវ – ថៃ – ម៉ាឡេស៊ី – សិង្ហបុរី (LTMS-PIP) ត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅឯកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៨ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសវៀតណាមនៅពាក់កណ្តាលខែវិច្ឆិកា។ នៅក្នុងកិច្ចប្រជុំកំពូលថាមពលសិង្ហបុរីដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) ឆ្នាំ២០២០ ។ យោងតាមរបាយការណ៍ខែកញ្ញាឆ្នាំ ២០១៩ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Chan Sreyny
ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានយល់ព្រមផ្តល់នូវកញ្ចប់សកម្មភាពជំរុញដល់ឧស្សាហកម្មអាកាសចរណ៍ចំនួន ២១៦.៥ ពាន់លានរូ៉ពី (១៤.៧៥ លានដុល្លារ) ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម និងជម្រុញតម្រូវការធ្វើដំណើរ។ អគ្គនាយកដឹកជញ្ជូនផ្លូវអាកាសរបស់ក្រសួងឥណ្ឌូនេស៊ីលោក Novie Riyanto បាននិយាយថា កញ្ចប់ជំរុញនេះ មានការលើកលែងថ្លៃសេវាកម្មចំនួន ១៧៥.៧ ពាន់លានរូ៉ពីនៅតាមអាកាសយានដ្ឋានទាំង ១៣ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការឧបត្ថម្ភធន ៤០.៨ ពាន់លានរូ៉ពីសម្រាប់ថ្លៃសេវាហោះហើរ។ ការឧបត្ថម្ភធនកន្លែងហោះហើរនេះ ជួយសម្រួលបន្ទុកការចំណាយសម្រាប់ប្រតិបត្តិករអាកាសយានដ្ឋាន រួមទាំងប្រតិបត្តិករអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋ។ លោក Novie បានសម្តែងក្តីសង្ឃឹមថា សកម្មភាពនេះនឹងជួយកាត់បន្ថយបន្ទុកសម្រាប់អ្នកដែលធ្វើដំណើរ ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស និងជួយឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មដទៃទៀត។ ទន្ទឹមនឹងនេះ ស្ថិតិឥណ្ឌូណេស៊ីបង្ហាញថា ចំនួនអ្នកដំណើរតាមយន្តហោះក្នុងស្រុកចន្លោះពីខែមករា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Khmernote
រដ្ឋាភិបាលបង់ក្លាដេសសម្រេចចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជនទាំងអស់ដោយមិនគិតថ្លៃនៅពេលដែលវ៉ាក់សាំងនោះទទួលបានជោគជ័យ ដោយមន្ត្រីក្រសួងហិរញ្ញវត្ថុបានឲ្យថា យោងតាមការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ថ្មីៗនេះ រដ្ឋាភិបាលនឹងទិញវ៉ាក់សាំងឱ្យបានឆាប់នៅពេលដែលពួកគេចេញលក់នៅលើទីផ្សារ និងចាត់ចែងថ្នាំទាំងអស់ដល់ប្រជាពលរដ្ឋក្រោមកម្មវិធីចាក់ថ្នាំបង្ការដូចសព្វដង។ ប្រភពដដែលបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានស្វែងរកជំនួយហិរញ្ញវត្ថុចំនួន ២ ពាន់លានដុល្លាររួចហើយពីដៃគូអភិវឌ្ឍន៍ចំនួន ៤ ដើម្បីទិញរក្សាទុកដឹកជញ្ជូន និងចាត់ចែងវ៉ាក់សាំង។ ក្នុងនោះក្រសួងបានស្នើទៅធនាគារពិភពលោក (WB) ធនាគារពិភពលោក (ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដើម្បីស្វែងរកប្រាក់ពីពួកគេចំនួន ៥០០ លានដុល្លារ។ នៅក្នុងលិខិតផ្ញើទៅអ្នកផ្តល់ប្រាក់កម្ចីពហុភាគីក្រសួងបាននិយាយថា រដ្ឋាភិបាលបានសំរេចចិត្តធ្វើលទ្ធកម្ម និងចាត់ចែងវ៉ាក់សាំងដោយគិតថ្លៃដោយខ្លួនឯង ដោយផលិតកម្មពាណិជ្ជកម្មវ៉ាក់សាំងខ្នាតធំត្រូវបានគេរំពឹងទុកនៅចុងឆ្នាំនេះ។ ក្រសួងបានសរសេរថា “ ក្នុងបរិបទនេះគំនិតផ្តួចផ្តើមដ៏សំខាន់មួយ គឺត្រូវនាំចូលវ៉ាក់សាំងទៅបង់ក្លាដែសដើម្បីធ្វើឱ្យវ៉ាក់សាំងមានសំរាប់ប្រជាជនទាំងអស់ ”។ មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុមួយរូបបានប្រាប់កាសែត The Daily
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចពង្រីកជំនួយឥតសំណងចំនួន ២០.៥៥ លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកនៅខេត្តសៀមរាប។ JICA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះនៅថ្ងៃទី ២៦ ខែតុលា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA គម្រោងនេះ នឹងប្រព្រឹត្តទៅចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣ ។ គម្រោងដែលមានរយៈពេល ២ ឆ្នាំ មានគោលបំណងដើម្បីស្តារនីតិសម្បទាមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យស្រុកចំនួន ៤ និងធ្វើឱ្យប្រសើរឡើងនូវបរិក្ខាពេទ្យនៅក្នុងមន្ទីរពេទ្យទាំងនេះ ដែលអាចរួមចំណែកដល់ការកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកវិសាលភាពគ្របដណ្តប់សុខភាពនៅក្នុងតំបន់ក្រោមកិច្ចសហការរវាងក្រសួង ការិយាល័យសុខភាព និង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 27, 2020 Khmernote
មហាសេដ្ឋីបច្ចេកវិទ្យាចិន Jack Ma កំពុងកើបលុយបានជាង ៣៤ ពាន់លានដុល្លារក្នុងការបំបែកកំណត់ត្រាលក់ភាគហ៊ុន (IPO) ដែលជាការបំបែកកំណត់ត្រាឯតទគ្គកម្មថ្មីរបស់ខ្លួន។ កំណត់ត្រាថ្មីនេះ បានធ្វើឲ្យលោក Jack Ma បង្កើតប្រវត្តិសាស្រ្តជាថ្មីម្ដងទៀតក្នុងនាមជាសហគ្រិនបច្ចេកវិទ្យាដ៏ឆ្នើមម្នាក់នៅលើពិភពលោក។ យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Ant Group នៅហុងកុង និងសៀងហៃ បានក្លាយជាចំនួនធំបំផុតក្នុងប្រវត្តិសាស្រ្ត ហើយវាបានធ្វើឲ្យអ្នកជំនួញមាឌល្អិតចិត្តធំ បានឈានដល់កម្រិតមួយកាន់តែជិតក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ សារព័ត៌មាន Bloomberg បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់បុរសអាយុ ៥៦ ឆ្នាំរូបនេះ នឹងឈានដល់ ៧១.១ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ ដោយចាត់ទុកគាត់ជាអ្នកមានបំផុតទី១១
- BoostrongBoostrong October 27, 2020 Khmernote
លោកសុខា សុវណ្ណ ជាអ្នកខេត្តព្រៃវែង សព្វថ្ងៃមានបំណងចង់ទិញម៉ូតូ PCX ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ប៉ុន្តែបំណងប្រាថ្នានេះ មិនទាន់បានសម្រេចព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ស្រាប់តែចុងខែតុលានេះ បានឈ្នះរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តង។ លោកសុខា សុវណ្ណ មានអាយុ ២៩ ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយសព្វថ្ងៃនេះលោកមានមុខរបរជានគរបាលស្រុក។ ដោយហេតុតែការងារតម្រូវឲ្យលោកត្រូវចុះទៅយាមតាមតំបន់ផ្សេងៗ ហើយត្រូវមានសំភារះប្រើប្រាស់យកទៅតាមខ្លួនជាច្រើនផង ទើបលោកមានបំណងចង់បានម៉ូតូទំនើប PCX យកមកប្រើប្រាស់ តែមិនទាន់មានប្រាក់គ្រប់គ្រាន់។ កាលពីថ្ងៃទី 24 ខែតុលានេះ ពេលដែលលោកធ្វើការអស់កម្លាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 27, 2020 Chan Sreyny
យោងតាមតួលេខរបស់រដ្ឋាភិបាលបានបង្ហាញថា ជិត ៩.២៥ លាននាក់នៃប្រជាជនគោលដៅចំនួន ១០ លាននាក់បានចុះឈ្មោះសម្រាប់គម្រោង « Kon La Khreung »។ កញ្ចប់ជំរុញសេដ្ឋកិច្ចរយៈពេល ៣ ខែដើម្បីជំរុញការចំណាយក្នុងចំណោមប្រជាជន ដែលមានចំណូលទាបត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែតុលា។ ស្ថិតក្រោមគម្រោងនេះ មនុស្សរហូតដល់ ១០ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចទទួលបានការបញ្ចុះតម្លៃប្រចាំថ្ងៃរហូតដល់ ១៥០ បាតលើអាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ (មិនរាប់បញ្ចូលភេសជ្ជៈមានជាតិអាល់កុល ថ្នាំជក់ ឬឆ្នោតឡូតូ) ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានកំណត់ត្រឹម ៣,០០០










