ព័ត៌មានចុងក្រោយ
  • ឥណ្ឌូនេស៊ីកាត់បន្ថយការនាំចេញធ្យូងថ្ម ដើម្បីពន្លឿនការកែច្នៃឥន្ធនៈនៅក្នុងប្រទេសរបស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 27, 2020 Chan Sreyny

    ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាឱ្យគណៈរដ្ឋមន្រ្តីរបស់លោក កំណត់គោលដៅកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនដំណើរការ ហើយពន្លឿនផែនការអភិវឌ្ឍឧស្សាហកម្មសម្រាប់កែច្នៃឥន្ធនៈនៅក្នុងប្រទេស។ ប្រធានាធិបតីរូបនេះបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកំដៅធំជាងគេក្នុងពិភពលោក គួរតែអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកឱ្យបានរហ័ស ដើម្បីធ្វើឱ្យប្រសើរឡើង និងធ្វើឱ្យធ្យូងថ្មមានដំណើរការ។រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងដើម្បីជំនួសផ្នែកខ្លះនៃការនាំចូលប្រេងឥន្ធនៈរាវ (LPG) ដែលប្រើប្រាស់ដោយប្រជាជនឥណ្ឌូនេស៊ីជាឥន្ធនៈប្រភេទ (DME) ដែលផលិតចេញពីធ្យូងថ្ម។ ទន្ទឹមនឹងនេះ ប្រធានាធិបតីណ្ឌូនេស៊ី ក៏បានស្នើឱ្យរដ្ឋមន្ត្រីខុទ្ទកាល័យបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើធ្យូងថ្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យធ្យូងថ្មក្នុងស្រុកដោយប្រើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសឥណ្ឌូនេស៊ី បានព្យាយាមស្វែងរកតម្លៃបន្ថែមទៀតពីធនធានរ៉ែដ៏សម្បូរបែបរបស់ខ្លួនរាប់ចាប់ពីទង់ដែង រហូតដល់នីកែលដោយកែច្នៃវត្ថុធាតុដើមទាំងនោះនៅក្នុងប្រទេសរបស់ខ្លួន។ គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ីបានផលិតធ្យូងថ្មចំនួន ៦១០ លានតោនកាលពីឆ្នាំមុន និងបានកំណត់គោលដៅចំនួន ៥៥០ លានតោននៅឆ្នាំ ២០២០។ ធ្យូងថ្មភាគច្រើនរបស់ឥណ្ឌូនេស៊ីត្រូវបាននាំចេញ ហើយនៅសល់ត្រូវបានប្រើជាចម្បងនៅក្នុងការផលិតថាមពល៕ អត្ថបទ៖ នីតា ប្រភព៖ vietnamplus

  • គម្រោងអភិវឌ្ឍន៍កោះនរាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈនិងសេដ្ឋកិច្ចជាតិ ដោយមានស្ពានឆ្លងកាត់ងាយស្រួលនឹងធ្វើឱ្យតម្លៃដីធ្លីកាន់តែហក់ឡើងខ្ពស់ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ October 27, 2020 Khmernote

    គម្រោងអភិវឌ្ឍន៍កោះនរាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈនិងសេដ្ឋកិច្ចជាតិ ដោយមានស្ពានឆ្លងកាត់ងាយស្រួល និងធ្វើឱ្យតម្លៃដីធ្លីកាន់តែហក់ឡើងខ្ពស់ ហើយរាជរដ្ឋាភិបាលនឹង ទទួលបានចំណូលពន្ធផងដែរពីការបង់ពន្ធប្រថាប់ត្រា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍស្ពានតំបន់កោះពេជ្រ កោះនរា គឺបានផ្តល់សារៈប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម តាមរយៈការទាញ យកផលចំណេញពីវិស័យអចលទ្រព្យ។ ក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោង អភិវឌ្ឍន៍កោះនរា មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតឱ្យមានស្ពាននេះ ជាសមិទ្ធផលរបស់ជាតិ គឺបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ

  • មហាសេដ្ឋី Bill Gates ព្រមានជាថ្មីម្ដងទៀតថា៖ « ទោះដល់ចុងឆ្នាំ២០២១ ក៏ពិភពលោកមិនអាចត្រលប់ទៅដូចដើមវិញដែរ » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 26, 2020 Khmernote

    លោក Bill Gates គឺជាបុគ្គលម្នាក់ដែលតែងតែព្រមានទៅលើជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗនេះលោកបានធ្វើការព្រមានជាថ្មីម្ដងទៀតថា៖ « ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ ក៏ពិភពលោកមិនអាចត្រលប់ទៅដូចដើមវិញដែរ នៅចុងឆ្នាំ២០២១ »។ នៅក្នុងបទសម្ភាសន៍មួយដែលនឹងត្រូវចាក់ផ្សាយជាសាធារណៈ មហាសេដ្ឋីរូបនេះបានប្រាប់ទៅលោក Andy Serwer អគ្គនាយកក្រុមហ៊ុន Yahoo ថា៖ « ដោយសារភាពយឺតយ៉ាវនៃការឆ្លើយតបជាសកល ទោះនៅចុងនៅឆ្នាំ២០២១ វីរុសកូវីដមិនឈប់រាតត្បាតទេ ហើយពិភពលោកក៏មិនវិលទៅរកសភាពដើមវិញដែរ »។ លោកបានបានបញ្ជាក់បន្ថែមថា៖ « ជារឿងគួរឲ្យសោកស្ដាយមួយដែលយើងបានឃើញចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ហើយក្នុងកម្រិតខ្ពស់ទៀត។ ហេតុផលដែលចំនួនទាំងនេះខ្ពស់ខ្លាំង គឺដោយសារតែការឆ្លើយតបរបស់យើងមិនសូវល្អ »​។ គួរឲ្យដឹងផងដែរថា

  • ត្រឹមរយៈពេល ៦ ខែនៃឆ្នាំនេះការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទឹកប្រាក់ប្រហែល ២ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 26, 2020 Chan Sreyny

    ថ្លែងក្នុងឱកាសចូលជួបជម្រាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមុនពេលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ ការវិនិយោគសិង្ហបូរីនៅកម្ពុជាមានទឹកប្រាក់ប្រហែល ២ ពាន់លានដុល្លារ ដែលចំនួននេះប្រហាក់ប្រហែលនឹងការវិនិយោគមុនវិបត្តិជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចពញាចក្រី ហេង សំរិន ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំកម្ពុជាអះអាងថា ការវិនិយោគសិង្ហបូរីនៅកម្ពុជាក្នុងឆ្នាំ ២០២០នេះ នៅតែរក្សាបានសញ្ញាល្អ

  • នាយករដ្ឋមន្រ្តីថៃ បង្កើតគម្រោងថែទាំសុខភាពថ្មី ដើម្បីឲ្យប្រជាជនទទួលបានការព្យាបាលទាំងក្នុងពេទ្យរដ្ឋ និងឯកជនក្នុងតម្លៃ ៣០បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 26, 2020 Khmernote

    លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូនចា បានបញ្ជាឲ្យក្រសួងសុខាភិបាលធ្វើការរៀបចំ ដើម្បីឲ្យប្រជាជនអាចទទួលបានការព្យាបាលនៅគ្រប់មន្ទីរទាំងអស់ ក្រោមគម្រោងថែទាំសុខភាពថ្មី តម្លៃ ៣០បាត ឬអាចហៅថា (ប័ណ្ណមាស) នេះបើយោងតាមអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីលោក Anucha Burapachaisri បានឲ្យដឹងកាលពីថ្ងអាទិត្យ។ បើយោងតាមសារព័ត៌មាន Bangkok Post គម្រោងថែទាំសុខភាពតម្លៃ ៣០បាត ត្រូវបានអនុម័តដោយអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងឆ្នាំ២០០១ ហើយបានមួយឆ្នាំក្រោយមកត្រូវបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស ដោយកាលពីមុនមានមនុស្ស ២០ លាននាក់ មិនបានទទួលគម្រោងថែទាំសុខភាពណាមួយ ចូលក្នុងបណ្តាញសុវត្ថិភាពសង្គមនោះទេ។ ប្រភពដដែលបានបន្តថា ក្រោមកម្មវិធីនេះប្រជាជនថៃគ្រប់រូបអាចត្រូវបានព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាវេជ្ជសាស្ត្រក្នុងតម្លៃ ៣០បាត នៅពេលទៅមន្ទីរពេទ្យនីមួយៗ។

  • ខណៈសេដ្ឋកិច្ចចិនងើបជាបណ្ដើរៗ ថៃចង់ពន្លឿនភាពជាដៃគូសេដ្ឋកិច្ចជាមួយចិន ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 26, 2020 Chan Sreyny

    សភាពាណិជ្ជកម្មថៃ-ចិន បានជំរុញឱ្យរដ្ឋាភិបាលថៃពន្លឿនភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិនដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនឹងជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចរបស់ថៃឡើងវិញ។ លោក Narongsak Puttapornmongkol ប្រធានសភាពាណិជ្ជកម្មថៃ-ចិនបាននិយាយថា « សេដ្ឋកិច្ចរបស់ចិនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញយ៉ាងខ្លាំង ហើយនេះអាចផ្តល់ផលប្រយោជន៍ដល់ការនាំចេញរបស់ថៃ និងសេដ្ឋកិច្ចទូទៅរបស់ថៃ »។ សេដ្ឋកិច្ចរបស់ប្រទេសចិន បានវិលត្រឡប់ទៅរកកំណើននៅក្នុងត្រីមាសទី២ កើនឡើង ៣.២% និងទី៣ កើនឡើង ៤.៩% ។ ទន្ទឹមនឹងនេះ លោក Narongsak បានអំពាវនាវឱ្យរដ្ឋាភិបាលថៃពង្រីកសិទ្ធិវិនិយោគ ដើម្បីគ្របដណ្តប់លើប្រភេទឧស្សាហកម្មបន្ថែមទៀត និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនដោយកត់សម្គាល់ថា ឧស្សាហកម្មជាច្រើនមិនទាន់ទទួលបានអត្ថប្រយោជន៍វិនិយោគដែលផ្តល់ដោយក្រុមប្រឹក្សាវិនិយោគ (BoI) នៅឡើយទេ។ លោក Narongsak បានបន្ថែមថា « វិនិយោគិនចិននៅតែចង់វិនិយោគនៅប្រទេសថៃ។

  • គម្រោងអភិវឌ្ឍន៍កោះនរា ចាយទុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល ៣ឆ្នាំដំបូងជិត ៥៥០ លានដុល្លារ បានចូលរួមចំណែកដល់ (GDP) ប្រមាណ ២២៥​ លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 26, 2020 Khmernote

    យោងតាមការលើកឡើងរបស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែល​​ជា​វិនិយោគិន​ និង​ពាណិជ្ជករ​ដ៏​ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC) បានឲ្យដឹងថា ការចំណាយជិត ៥៥០ លានដុល្លារ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល ៣ឆ្នាំដំបូងនៃគម្រោងអភិវឌ្ឍន៍កោះនរា អាចរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជា ២២៥​ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗដែលស្មើនឹងជិត ០.៩% នាពេលបច្ចុប្បន្ន។ ​អ្នក​ឧកញ៉ាបានបញ្ជាក់ឲ្យដឹងដូច្នេះនៅក្នុងពិធី បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

  • ក្នុងរយៈពេល ៣ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុននឹងកាត់បន្ថយការងាររាប់ពាន់កន្លែង ខណៈក្រុមហ៊ុនរំពឹងថាជំងឺ Covid-19 នឹងអូសបន្លាយពេលយូរ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 26, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings គ្រោងនឹងកាត់បន្ថយការងារប្រហែល ៣,៥០០ ក្នុងរយៈពេល ៣ ឆ្នាំខណៈក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសជប៉ុនមួយនេះ ត្រៀមខាតបង់ប្រចាំឆ្នាំដែលមិនធ្លាប់មានដោយសារការធ្លាក់ចុះនៃតម្រូវការដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ ការកាត់បន្ថយការងារ គឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឱ្យកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន ANA ដែលត្រូវប្រកាសនៅថ្ងៃអង្គារទី ២៧ ខែតុលា ដោយសារតែក្រុមហ៊ុននឹងកាត់បន្ថយការចំណាយក្នុងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ។ ANA ដែលមានបុគ្គលិកជាក្រុមចំនួន ៤៣,៥០០ នាក់កាលពីឆ្នាំមុន មានផែនការដើម្បីសម្រេចគោលដៅកាត់បន្ថយការងារនៅត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣ ។ ក្រុមហ៊ុនក៏បានព្យាករណ៍ថា នឹងខាតបង់ប្រាក់សុទ្ធប្រហែល ៥០០ ពាន់លានអឺរ៉ូ (៤.៨ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធដល់ខែមីនា ANA