- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Khmernote
មន្ត្រីជំនាញកសិកម្មខេត្តសៀមរាបបានត្រៀមគ្រាប់ពូជស្រូវ និងបន្លែគ្រប់ប្រភេទប្រមាណជាង ៣០តោន ដើម្បីចែកជូនប្រជាពលរដ្ឋ បន្ទាប់ពីផ្ទៃដីកសិកម្មនៅក្នុងខេត្តសៀមរាបប្រមាណ ២០០ហិកតាបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ លោកទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងខេត្តសៀមរាបផ្ទៃដីកសិកម្មដែលបានរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ មានចំនួនប្រមាណ ២០០ហិកតា ប៉ុន្តែមិនបានរងការខូចខាតទាំងស្រុងឡើយ គ្រាន់តែអាចថយទិន្នផលខ្លះប៉ុណ្ណោះ។ លោកបន្តថា នៅពេលឆាប់ៗនេះ ក្រោយពេលទឹកចាប់ផ្តើមស្រក មន្ទីរកសិកម្មបានត្រៀមពូជស្រូវស្រាល និងពូជដំណាំផ្សេងៗ ប្រមាណជាង ៣០តោន ផ្តល់ជូនកសិករ ដើម្បីស្តារឡើងវិញពេលទឹកស្រក នៅតំបន់ដែលមានលក្ខណៈសមស្របទៅតាម ប្រភេទដំណាំ។ លោកបញ្ជាក់ថា៖ «និយាយទៅផលប៉ះពាល់នៅក្នុងខេត្តសៀមរាបហ្នឹង បើតាមខ្ញុំចុះពិនិត្យមើលមួយថ្ងៃពេញវាខូចខាតប្រហែល ២០០ហិកតាទេ
- ទេសចរណ៍ទេសចរណ៍ October 24, 2020 Khmernote
អាជ្ញាធរចិនបាននិយាយថា ប្រទេសចិននឹងបន្តផ្អាកដំណើរទេសចរណ៍ជាក្រុម និងហាមឃាត់ទីភ្នាក់ងារទេសចរណ៍ពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្តក្នុងប្រទេស ដោយសារតែហានិភ័យនៃការកើតឡើងជាថ្មីនៃករណីវីរុស Covid-19 នៅក្នុងរដូវរងារនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានធ្វើការប្រកាសនៅក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធ។ ការដាក់បម្រាមលើដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃជាដើម ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានផ្អាកដំណើរទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេសជាលើកដំបូងនៅក្នុងខែមករា ដែលជាផ្នែកមួយនៃវិធានការណ៍ត្រួតពិនិត្យការរាតត្បាតរាតត្បាតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ដែលបានលេចចេញជាលើកដំបូងនៅកណ្តាលទីក្រុង Wuhan ។ ទោះយ៉ាងណាចាប់តាំងពីខែកក្កដា ប្រទេសចិនបានអនុញ្ញាតឱ្យបើកដំណើរទេសចរណ៍ក្នុងស្រុកចាប់ផ្តើមឡើងវិញ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនករណីថ្មី៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2020 Chan Sreyny
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃ ៥.៥៦៩ លានដុល្លារនៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះពោលគឺមានការធ្លាក់ចុះ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខពីក្រសួងពាណិជ្ជកម្មថៃបង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសថៃមានការធ្លាក់ចុះ ៤៨% ។ ការនាំចូលសរុបរបស់កម្ពុជាពីប្រទេសថៃបានថយចុះ ៩% មកនៅត្រឹម ៤.៦១១ លានដុល្លារ។ ការថយចុះនូវការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ គឺភាគច្រើនដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យមានបញ្ហាដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ លោក Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងស្ថានភាពនៃជំងឺរាតត្បាតនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពតានតឹង ដោយសារការឆ្លងកាត់ព្រំដែនត្រូវបានរឹតបន្តឹងដែលធ្វើឱ្យមានការលំបាកសម្រាប់លំហូរទំនិញរវាងប្រទេសទាំងពីរ។ ប៉ុន្តែសក្តានុពលនៃការវិនិយោគរបស់ប្រទេសកម្ពុជា នៅតែមានសម្រាប់វិនិយោគិន និងធុរកិច្ចថៃ។ លោកបញ្ជាក់ថា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 23, 2020 Khmernote
នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway និងជាអ្នកមានបំផុតទី៤ នៅលើពិភពលោក បានបង្ហាញពីរបៀបរស់នៅដ៏ប្លែករបស់គាត់នៅក្នុងបទសម្ភាសន៍រយៈពេល ៣ ម៉ោងជាមួយកាសែត Financial Times ។ លោក Warren Buffett បានប្រាប់ FT ថា លោកគ្មានផែនការចូលនិវត្តន៍ទេ ទោះបីគាត់មានវ័យកាន់តែចាស់ មានន័យថា គាត់នៅតែអាចធ្វើការបានធម្មតា តែត្រូវពាក់ឧបករណ៍ជំនួយក្នុងការស្តាប់ ហើយចៀសវាងបើកបរពេលយប់ តែគាត់នៅតែក្រោកពីគ្រែរាល់ថ្ងៃទៅធ្វើការ។ មហាសេដ្ឋីរូបនេះបាននិយាយថា៖ « គាត់ញ៉ាំ McDonald ៣ ដងក្នុងមួយសប្តាហ៍ និងកូការៀងរាល់ថ្ងៃ ព្រោះគាត់មិនត្រូវបានរំខានដោយសេចក្ដីស្លាប់ »។ ហើយចំពោះលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Chan Sreyny
អង្គការទេសចរណ៍ជាតិជប៉ុនបានប៉ាន់ស្មានថា មានជនបរទេសចំនួន ១៣,៧០០ នាក់បានចូលប្រទេសជប៉ុនក្នុងខែកញ្ញា។ តួលេខនេះគឺលើសពី ១០,០០០ នាក់ជាលើកដំបូងក្នុងរយៈពេល ៦ ខែប៉ុន្តែមានការធ្លាក់ចុះ ៩៩.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជនបរទេសដែលចូលមកប្រទេសជប៉ុនភាគច្រើនមកពីអាស៊ីដោយមាន ៣,០០០ នាក់មកពីប្រទេសចិន ២,៧០០ នាក់មកពីវៀតណាម ១,៤០០ នាក់មកពីកូរ៉េខាងត្បូង និង ១,០០០ នាក់មកពីថៃ។ ភាគច្រើននៃពួកគេ គឺជានិស្សិតបរទេស និងអ្នកបណ្តុះបណ្តាលបច្ចេកទេសដែលបានរស់នៅក្នុងប្រទេសជប៉ុនមុនពេលមានការផ្ទុះឡើងនៃជំងឺ Covid-19 ។ គួរឱ្យដឹងផងដែរថា ជប៉ុនបានបើកទ្វារប្រទេសសម្រាប់ការធ្វើដំណើរអាជីវកម្មជាមួយសិង្ហបុរី និងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ប៉ុន្តែការឆ្លងជំងឺ Covid-19 កំពុងកើនឡើងម្តងទៀត ជាពិសេសនៅអឺរ៉ុបហើយអ្នកទេសចរបរទេសទំនងជាមិនត្រលប់មកប្រទេសជប៉ុនវិញនាពេលបច្ចុប្បន្ននេះទេ៕ អត្ថបទ៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Khmernote
ប្រជាជនកូរ៉េខាងត្បូងកំពុងប្រឈមនឹងកង្វះអាហារសំណព្វមួយ បន្ទាប់ពីអាកាសធាតុក្នុងរដូវក្ដៅបានកើនឡើងខ្លាំង ដែលបានបំផ្លាញដំណាំស្ពៃបូកគោដែលជាគ្រឿងផ្សំសំខាន់របស់គីមឈី។ យោងតាមសារព័ត៌មាន theguardian បានឲ្យដឹងថា វិបត្តិពេញចំការនៅតំបន់ណាប៉ា ឬ អាចម្យ៉ាងទៀតថា ចំការស្ពៃចិន (ភាសារបស់ប្រជាជនកូរ៉េ)ត្រូវបានបំផ្លាញ នៅខែសីហា និងខែកញ្ញា នៅពេលឧបទ្វីបកូរ៉េ ត្រូវបានវាយប្រហារ ដោយព្យុះទីហ្វុង ទឹកជំនន់ និងការបាក់ដី ដែលបង្កឱ្យមានការកើនឡើងភ្លាមៗ នៃតម្លៃបន្លែ។ ការខូចខាតនេះបានធ្វើឱ្យគ្រួសារជាច្រើនកំពុងព្យាយាមស្វែងរកស្ពៃ ដែលមានតំលៃសមរម្យ ដើម្បីធ្វើជាគីមឈីសម្រាប់ទុកទទួលទានជាប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េ និង បានក្លាយជាអាហារពេញនិយមនៅទូទាំងពិភពលោក បន្ទាប់ពីប៊ឺហ្គឺរ និងភីហ្សា។ ជាមួយគ្នានេះដែរ កង្វះខាតបានធ្វើឲ្យតម្លៃស្ពៃកើនឡើងរហូតដល់ ៦០% មុនពេលចូលដល់រដូវគីមឈីតាមប្រពៃណីជារៀងរាល់ឆ្នាំ ដើម្បីស្តុកទុកទទួលទាន។ សកម្មភាពរួមនៃការធ្វើគីមឈីដែលត្រូវបានគេស្គាល់ថា «គីមចាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Chan Sreyny
រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅល្ងាចនេះបានឱ្យដឹងថា ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជាទាំងនោះមានដូចជា៖ តង់ចំនួន ២០០ ឧបករណ៍ចម្រោះទឹកចំនួន ២០ ភួយចំនួន ៧៨០ ម៉ាស៊ីនភ្លើងចំនួន ៥គ្រឿង កម្រាលប្លាស្ទីកចំនួន ៧០ កម្រាលគេងចំនួន ៧៨០ និងធុងទឹកចំនួន ២០០ ។ ស្ថានទូតជប៉ុនបានបញ្ជាក់ថា សម្ភារទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។ ស្ថានទូតជប៉ុន ក៏បានបួងសួងឱ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2020 Khmernote
គម្រោងទំនប់វារីអគ្គិសនីថ្មីទំហំ ១៥០ មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុង នឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៣ ខែតុលា នេះ បើយោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគម្រោងទំនប់វារីអគ្គិសនីនេះ នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរួមជាមួយខ្សែបញ្ជូនកម្លាំង ៥០០ គីឡូវ៉ាត់ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។គម្រោងទំនប់វារីអគ្គិសនីដែលមានកម្លាំង ១៥០ មេហ្គាវ៉ាត់ ត្រូវបានស្នើឡើងសម្រាប់ការសិក្សាពីលទ្ធភាពរបស់ក្រុមហ៊ុនចិនកាលពីខែកញ្ញា ឆ្នាំមុន។ (រូបតំណាង) ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និង ជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ទំនប់វារីអគ្គិសនីដែលមានកម្លាំង ១៥០ មេហ្គាវ៉ាត់ស្ថិតនៅផ្នែកខាងលើនៃដងទន្លេតាតៃ










