ជនបរទេសលើសពី ១ ម៉ឺននាក់ចូលក្នុងប្រទេសជប៉ុនជាលើកដំបូង បន្ទាប់ពីមានការរីករាលដាលនៃជំងឺ Covid-19
សេដ្ឋកិច្ច October 23, 2020 Chan Sreyny

អង្គការទេសចរណ៍ជាតិជប៉ុនបានប៉ាន់ស្មានថា មានជនបរទេសចំនួន ១៣,៧០០ នាក់បានចូលប្រទេសជប៉ុនក្នុងខែកញ្ញា។ តួលេខនេះគឺលើសពី ១០,០០០ នាក់ជាលើកដំបូងក្នុងរយៈពេល ៦ ខែប៉ុន្តែមានការធ្លាក់ចុះ ៩៩.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ជនបរទេសដែលចូលមកប្រទេសជប៉ុនភាគច្រើនមកពីអាស៊ីដោយមាន ៣,០០០ នាក់មកពីប្រទេសចិន ២,៧០០ នាក់មកពីវៀតណាម ១,៤០០ នាក់មកពីកូរ៉េខាងត្បូង និង ១,០០០ នាក់មកពីថៃ។ ភាគច្រើននៃពួកគេ គឺជានិស្សិតបរទេស និងអ្នកបណ្តុះបណ្តាលបច្ចេកទេសដែលបានរស់នៅក្នុងប្រទេសជប៉ុនមុនពេលមានការផ្ទុះឡើងនៃជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា ជប៉ុនបានបើកទ្វារប្រទេសសម្រាប់ការធ្វើដំណើរអាជីវកម្មជាមួយសិង្ហបុរី និងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ប៉ុន្តែការឆ្លងជំងឺ Covid-19 កំពុងកើនឡើងម្តងទៀត ជាពិសេសនៅអឺរ៉ុបហើយអ្នកទេសចរបរទេសទំនងជាមិនត្រលប់មកប្រទេសជប៉ុនវិញនាពេលបច្ចុប្បន្ននេះទេ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk