ព័ត៌មានចុងក្រោយ
  • អតីតប្រធានាធិបតីដែលក្រីក្របំផុតនៅលើពិភពលោក បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 22, 2020 Chan Sreyny

    អតីតប្រធានាធិបតីអ៊ុយរុយហ្គាយលោក Jose Mujica ដែលត្រូវបានគេប្រសិទ្ធនាមថាជា « ប្រធានាធិបតីក្រីក្របំផុតលើពិភពលោក » ដោយសារតែរបៀបរស់នៅដ៏សាមញ្ញរបស់គាត់ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ។ អតីតប្រធានាធិបតីវ័យ ៨៥ ឆ្នាំរូបនេះ បានប្រាប់នៅក្នុងសម័យប្រជុំសភាមួយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គាត់ប្រឈមនឹងបញ្ហាកាន់តែខ្លាំងដោយសារ វ័យកាន់តែចាស់ ហើយមានជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលនេះជាមូលហេតុធ្វើឲ្យគាត់ចូលនិវត្តន៍។ ជាមួយគ្នានេះដែរ គាត់ក៏បានលើកឡើងពីជំងឺរាតត្បាតដោយវីរុស Covid-19 ដែលជាហេតុផលមួយសម្រាប់ការសម្រេចចិត្តរបស់គាត់ក្នុងការចូលនិវត្តន៍។ លោកបាននិយាយថាការងាររបស់សមាជិកសភា គឺដើម្បីនិយាយជាមួយប្រជាជន និងចុះត្រួតពិនិត្យតាមតំបន់ជាច្រើន តែដោយសារវីរុស Covid-19 គាត់មិនអាចចុះទៅបាន ហើយការធ្វើការដោយត្រូវអង្គុយនៅតែក្នុងការិយល័យ មិនអាចឲ្យគាត់បំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ លោក Jose Mujica បានបម្រើការជាប្រធានាធិបតីអស់រយៈពេល

  • តម្លៃជ័រកៅស៊ូនៅថៃអាចនឹងកើនឡើង ខណៈការផ្គត់ផ្គង់ថយចុះដោយសារភ្លៀងធ្លាក់ច្រើន និងកង្វះកម្លាំងពលកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 22, 2020 Chan Sreyny

    អាជ្ញាធរកៅស៊ូថៃ (RAOT) ប៉ាន់ប្រមាណថា តម្លៃជ័រកៅស៊ូអាចនឹងកើនឡើងដល់ ៦៧ បាត (២.១៤ ដុល្លារ) ក្នុងមួយគីឡូក្រាមនាពេលឆាប់ៗនេះ ដោយសារតែការកើនឡើងនៃតម្រូវការពីប្រទេសចិន ខណៈការផ្គត់ផ្គង់ជ័រកៅស៊ូកំពុងថយចុះដោយសារមានភ្លៀងធ្លាក់ញឹកញាប់នៅភាគខាងត្បូង និងកង្វះកម្លាំងពលកម្មពេលមានជំងឺ Covid-19 ។ លោក Nakorn Tangavirapat អភិបាលនៃ RAOT បាននិយាយថា « តម្លៃកៅស៊ូអាចនឹងកើនឡើងនៅពេលដែលប្រទេសចិនព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកើនឡើង ៤.៩% និងមាននិន្នាការនាំចូលកៅស៊ូពីប្រទេសថៃបន្ថែមទៀត »។ ទន្ទឹមនឹងនេះ ប្រទេសជិតខាងមួយចំនួនដែលផលិតកៅស៊ូ បានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិកាលពីខែមុន ខណៈពេលដែលតំបន់ភាគខាងត្បូងរបស់ប្រទេសថៃក៏ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងកង្វះកម្លាំងពលកម្មក្នុងស្ថានភាព Covid-19 ដែលនឹងធ្វើឱ្យទិន្នផលកៅស៊ូថយចុះ និងតម្លៃកើនឡើង។ លោក

  • ភ្ញៀវអន្តរជាតិមកទស្សនាតំបន់ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំក្រោយ បើរឿងមួយនេះជោគជ័យ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 22, 2020 Chan Sreyny

    ខណៈប្រទេសជាច្រើននៅលើពិភពលោកត្រូវបានរងការវាប្រហារដោយវីរុស Covid-19 ជាពិសេសទៅលើវិស័យទេសចរណ៍ ប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ជាក់ស្ដែងអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានឲ្យដឹងថា យោងតាមការព្យាករណ៍ ភ្ញៀវអន្តរជាតិមកទស្សនាតំបន់ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំក្រោយ ប្រសិនបើមានវ៉ាក់សាំងការពារវីរុស Covid-19។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងបន្ថែមថា ប្រទេសចិននឹងនៅតែជាប្រភពទេសចរណ៍ធំបំផុតទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងកំឡុងពេលក្រោយវីរុស Covid-19 បានបញ្ចប់​។ ដោយកន្លងមក ចាប់តាំងពីវីរុសចាប់ផ្ដើមរាតត្បាតជាសាកល ប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍កំពូលមួយរបស់ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ នេះ។ ក្នុងនោះផងដែរ ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាទទួលបានតែ ១៨.៤៥ លានដុល្លារពីរក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ

  • ជនបរទេសជាង ១ ម៉ឺននាក់បដិសេធមិនឱ្យចូលប្រទេសជប៉ុន ដោយសារហេតុផលមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 22, 2020 Chan Sreyny

    ជនបរទេសជាង ១ ម៉ឺននាក់ ត្រូវបានបដិសេធមិនអោយចូលក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន ដោយនេះជាលើកទី១ ក្នុងរយៈពេល ១២ ឆ្នាំដែលចំនួននេះលើសពីតួលេខ។ ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុនបាននិយាយថា មនុស្សចំនួន ១០,៦៤៧ នាក់ត្រូវបានគេបដិសេធមិនឱ្យចូលក្នុងប្រទេសនេះ ដោយកើនឡើងចំនួន ១,៤៦៨ នាក់ឬ ១៦% បើធៀបនឹងឆ្នាំមុន។ ហេតុផលសម្រាប់ការបដិសេធនេះ ដោយសារតែមានការសង្ស័យលើគោលបំណងនៃការចូលរបស់ពួកគេ។ ប្រជាជនទាំងនោះបាននិយាយថា ពួកគេចង់ចូលប្រទេសជប៉ុនក្នុងគោលបំណងមកទស្សនា ប៉ុន្តែតាមការពិតពួកគេមានគម្រោងទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសនេះ។ ប្រជាជនមកពីប្រទេសចិនបានឈរនៅលេខរៀងទី១ ក្នុងបញ្ជីដោយមានចំនួន ៣,៧៦៥ នាក់ បន្ទាប់មកគឺប្រទេសថៃមានចំនួន ១,៣៩៨ នាក់ និងជនជាតិតួកគីមានចំនួន ៩២៥ នាក់។ ប្រជាជនមកពីប្រទេសទាំង៣ មានចំនួនជិត

  • សម្ដេចតេជោ ហ៊ុន សែន៖ « ទោះបីជំនន់ទឹកភ្លៀងបញ្ចប់ទៅក៏ដោយ តែការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនៅតែបន្ត » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 22, 2020 Chan Sreyny

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ទោះបីជំនន់ទឹកភ្លៀងបានបញ្ចប់ទៅក៏ដោយ តែការឧបត្ថម្ភសាច់ប្រាក់ដល់ គ្រួសារក្រីក្រ ក្នុងកម្រិតក្រមួយ និងក្រពីរនៅដដែល ទៅតាមចំនួនទឹកប្រាក់របស់សប្បុរសជន ដើម្បីជួយស្តារជីវភាពរបស់ បងប្អូនឱ្យល្អឡើងវិញ។ នៅក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅរដូវទឹកជំនន់នេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង មិនថាអ្នកមានជីវភាពធូរធារ និងអ្នកក្រ គឺទទួលបានអំណោយសប្បុរសធម៌គ្រប់ៗគ្នា ដើម្បីជួយសម្រាល ការលំបាកក្នុងជីវភាព។ សម្តេចបានបញ្ជាក់ថា នៅពេលទឹកជំនន់ស្រកទៅវិញ អាជ្ញាធរមូលដ្ឋានត្រូវចុះស្រង់ស្ថិតិពីកម្រិតជីវភាព ប្រជាពលរដ្ឋ ដែលនៅក្នុងនោះក្រកម្រិត១ (ក្រខ្លាំង)

  • ក្នុងវិបត្តិកូវីដកំពូលមហាសេដ្ឋីចិន ៣​ រូប មិនត្រឹមតែមិនខាតបង់ទេ តែកាន់តែស្តុកស្តម្ភជាងមុន ដោយសាររបរទាំងនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 21, 2020 Chan Sreyny

    បញ្ជីឈ្មោះអ្នកមានប្រចាំឆ្នាំបានបង្ហាញកាលពីថ្ងៃអង្គារ ទី២០ ខែតុលា នេះថា អ្នកមានស្តុកស្តម្ភរបស់ប្រទេសចិនអាចរកចំណូលបានដល់ ១.៥ កោដិដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ច្រើនជាងរយៈពេល ៥ ឆ្នាំកន្លងមក ដែលរួមបញ្ចូលគ្នានៅពេលដែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងល្បែងបានរីកដុះដាលក្នុងកំឡុងពេលចាក់សោរប្រទេស ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។ ជាមួយគ្នានេះដែរ បើទោះបីជាអត្រាអ្នកអត់ការងារធ្វើនៅទីក្រុងបានធ្លាក់ចុះដល់ ៥.៤% នៅក្នុងខែកញ្ញា ហើយអ្នកវិភាគបានព្រមានពីភាពអត់ការងារធ្វើខ្ពស់ជាងការរាយការណ៍ជាផ្លូវការនៅឆ្នាំនេះក៏ដោយ មនុស្ស ២៥៧ នាក់បន្ថែមទៀត ក៏បានចូលរួមជាមួយក្លឹបមហាសេដ្ឋីនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលេខ ២ នៅខែសីហា បន្ទាប់ពីបានធ្លាក់ចុះសមាជិកអស់រយៈពេល ២ ឆ្នាំមកនេះ នេះបើយោងតាមរបាយការណ៍ Hurun ដែលបានឃ្លាំមើលយ៉ាងដិតដល់។ ហើយបច្ចុប្បន្នប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន ៨៧៨ នាក់ ខណៈសហរដ្ឋអាមេរិកមានមនុស្ស

  • ក្រសួងការងារជប៉ុន៖ ការលុបចោលការផ្តល់ជូនការងារថ្មីសម្រាប់និស្សិតបញ្ចប់ការសិក្សា បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 21, 2020 Chan Sreyny

    យោងតាមក្រសួងការងារជប៉ុនបានឱ្យដឹងថា ចំនួននៃការផ្តល់ការងារថ្មីសម្រាប់និស្សិតបានបញ្ចប់ការសិក្សា ដែលត្រូវបានលុបចោលបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំមកនេះ ខណៈសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅតែរងការវាយប្រហារដោយជំងឺរាតត្បាត Covid-19 ។ ក្នុងចំណោមអ្នកដែលបានបញ្ចប់ការសិក្សា ភាគច្រើនពីសាកលវិទ្យាល័យចំនួន ២០១ នាក់ឃើញថា មានការផ្តល់ការងារធ្វើនៅដំណាច់ខែកញ្ញា។ កាលពីមួយឆ្នាំមុនមាននិស្សិតទើបបញ្ចប់ការសិក្សាថ្មីចំនួន ៣៥ នាក់ប៉ុណ្ណោះ ដែលប្រឈមនឹងការលុបចោលការផ្តល់ការងារ។ ចំនួនការងារ ដែលត្រូវបានលុបចោលគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា បានកើនឡើងច្រើនបំផុតចាប់តាំងពីឆ្នាំ ២០១១ បន្ទាប់ពីមានការរញ្ជួយដីនៅជប៉ុនភាគខាងកើតក្នុងខែមីនា ឆ្នាំនោះ។ នៅឆ្នាំនោះ ការផ្តល់ការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្មីចំនួន ៥៩៨ នាក់ត្រូវបានលុបចោល។ ទាក់ទងនឹងស្ថានភាពការងារនៅឆ្នាំនេះ សម្រាប់និស្សិតបញ្ចប់ការសិក្សាក្រសួងបាននិយាយថា ការលុបចោលការផ្តល់ការងារបានធ្វើលើសពីកម្រិតមួយក្នុងរយៈពេលមួយខែកាលពីថ្ងៃទី ៣១ ខែសីហា។

  • ប្រទេសថៃ រំពឹងថានឹងអាចកើបចំណូលបាន ៤៥ លានដុល្លារពីព្រឹត្តិការណ៍ «ឡូយក្រថុង » នៅក្នុងខេត្តចំនួន ៦ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 21, 2020 Chan Sreyny

    អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ព្រឹត្តិការណ៍ « ឡូយក្រថុង » នៅក្នុងខេត្តចំនួន ៦ នៅទូទាំងប្រទេស នឹងទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ ១.៤ ពាន់លានបាត (ប្រមាណ ៤៥ លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីម្សិលមិញនេះ។ អភិបាល (TAT) លោក Yuthasak Supasorn បានមានប្រសាសន៍ថា អាជ្ញាធរនឹងរៀបចំពិធី «ឡូយក្រថុង» នៅ Wat Mahathat ក្នុងឧទ្យានប្រវត្តិសាស្ត្រ Ayutthaya