ប្រទេសថៃ រំពឹងថានឹងអាចកើបចំណូលបាន ៤៥ លានដុល្លារពីព្រឹត្តិការណ៍ «ឡូយក្រថុង » នៅក្នុងខេត្តចំនួន ៦
សេដ្ឋកិច្ច October 21, 2020 Chan Sreyny

អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ព្រឹត្តិការណ៍ « ឡូយក្រថុង » នៅក្នុងខេត្តចំនួន ៦ នៅទូទាំងប្រទេស នឹងទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ ១.៤ ពាន់លានបាត (ប្រមាណ ៤៥ លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីម្សិលមិញនេះ។

អភិបាល (TAT) លោក Yuthasak Supasorn បានមានប្រសាសន៍ថា អាជ្ញាធរនឹងរៀបចំពិធី «ឡូយក្រថុង» នៅ Wat Mahathat ក្នុងឧទ្យានប្រវត្តិសាស្ត្រ Ayutthaya ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំនេះ។ លោកបានបន្ថែមថា អាជ្ញាធរកំពុងផ្សព្វផ្សាយព្រឹត្តិការណ៍ «ឡូយក្រថុង» នៅ Chiang Mai, Sukhothai, Tak, Samut Songkhram និង Roi Et ផងដែរ។

ជាមួយការរៀបចំព្រឹត្តិករណ៍ទាំងនេះ លោកអភិបាលបានលើកឡើងថា៖ « យើងរំពឹងថាយ៉ាងហោចណាស់មានមនុស្សមួយលាននាក់នឹងធ្វើដំណើរឆ្លងកាត់ប្រទេស ហើយអាចរកប្រាក់បានយ៉ាងតិច ១.៤ ពាន់លានបាត ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ។ ហើយពិធីបុណ្យនៅឆ្នាំនេះ នឹងផ្តោតលើការធ្វើដំណើរស្របតាមយុគសម័យថ្មី និងថែរក្សាបរិស្ថាន »៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand