ជនបរទេសជាង ១ ម៉ឺននាក់បដិសេធមិនឱ្យចូលប្រទេសជប៉ុន ដោយសារហេតុផលមួយនេះ
សេដ្ឋកិច្ច October 22, 2020 Chan Sreyny

ជនបរទេសជាង ១ ម៉ឺននាក់ ត្រូវបានបដិសេធមិនអោយចូលក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន ដោយនេះជាលើកទី១ ក្នុងរយៈពេល ១២ ឆ្នាំដែលចំនួននេះលើសពីតួលេខ។

ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុនបាននិយាយថា មនុស្សចំនួន ១០,៦៤៧ នាក់ត្រូវបានគេបដិសេធមិនឱ្យចូលក្នុងប្រទេសនេះ ដោយកើនឡើងចំនួន ១,៤៦៨ នាក់ឬ ១៦% បើធៀបនឹងឆ្នាំមុន។ ហេតុផលសម្រាប់ការបដិសេធនេះ ដោយសារតែមានការសង្ស័យលើគោលបំណងនៃការចូលរបស់ពួកគេ។

ប្រជាជនទាំងនោះបាននិយាយថា ពួកគេចង់ចូលប្រទេសជប៉ុនក្នុងគោលបំណងមកទស្សនា ប៉ុន្តែតាមការពិតពួកគេមានគម្រោងទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសនេះ។ ប្រជាជនមកពីប្រទេសចិនបានឈរនៅលេខរៀងទី១ ក្នុងបញ្ជីដោយមានចំនួន ៣,៧៦៥ នាក់ បន្ទាប់មកគឺប្រទេសថៃមានចំនួន ១,៣៩៨ នាក់ និងជនជាតិតួកគីមានចំនួន ៩២៥ នាក់។ ប្រជាជនមកពីប្រទេសទាំង៣ មានចំនួនជិត ៦០% នៃចំនួនសរុប។

គួរឱ្យដឹងផងដែរថា ទីចំនួនមនុស្សដែលត្រូវបានបដិសេធបានកើនឡើង ស្របពេលដែលមានចំនួនអ្នកចូលក្នុងប្រទេសជប៉ុនច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទីភ្នាក់ងារជប៉ុននឹងធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីការពារជនបរទេសធ្វើការខុសច្បាប់នៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ នីតា
ប្រភព៖ nhk