- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2020 Chan Sreyny
យោងតាមក្រុមអ្នកឃ្លាំមើលបរិស្ថាន និងសង្គមបានឱ្យដឹងថា ការបំពុលបរិយាកាសបានធ្វើឱ្យប្រជាជននៅតាមទីក្រុងនៅអឺរ៉ុបចំណាយប្រាក់ជាង ១៦០ ពាន់លានអឺរ៉ូ (១៩០ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ដោយសារតែការបំពុលអាកាសបានធ្វើឱ្យផលប៉ះពាល់ដល់សុខភាព។ នៅក្នុងទិន្នន័យនៃការវិភាគការសាយភាយនៃគុណភាពខ្យល់ សុខភាព និងការដឹកជញ្ជូននៅក្នុងទីក្រុងជាង ៤០០ បានឱ្យដឹងថា ការបំពុលពីចំហេះឥន្ធនៈហ្វូស៊ីលក្នុងឆ្នាំ ២០១៨ បានធ្វើឱ្យប្រជាជនជាមធ្យមចំណាយ ១,២៥០ អឺរ៉ូ ឬប្រហែល ៤% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។ អ្នកវិភាគបាននិយាយថា « ការរកឃើញរបស់យើងផ្តល់នូវភស្តុតាងបន្ថែម ដែលកាត់បន្ថយការបំពុលបរិយាកាសនៅក្នុងទីក្រុងនៅអឺរ៉ុបគួរតែស្ថិតក្នុងចំណោមអាទិភាពកំពូល ដើម្បីកែលំអសុខុមាលភាពរបស់ប្រជាជនទីក្រុងនៅអឺរ៉ុប »។ ទន្ទឹមនឹងនេះ ប្រជាជននៅទីក្រុងឡុងដ៍មានការចំណាយខ្ពស់បំផុតក្នុងសង្គមពីការបំពុលបរិស្ថាន ដែលសរុបចំនួន ១១.៣៨ ពាន់លានអឺរ៉ូ ទៅលើការបាត់បង់សុខុមាលភាព។
- អាជីវកម្មអាជីវកម្ម October 21, 2020 Chan Sreyny
ដើម្បីជម្រុញវិស័យទេសចរណ៍ក្នុងស្រុក និងជួយស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាតសណ្ឋាគារនៅក្នុងប្រទេសថៃគ្រោងនឹងបញ្ចុះតម្លៃទៅលើបន្ទប់ចំនួន ១,០០០ បាត (ជាង ៣០ ដុល្លារ) សម្រាប់ជនបរទេសរហូតដល់ចុងឆ្នាំនេះ។ ការបញ្ចុះតម្លៃនេះ គឺជាការជម្រុញថ្មីមួយ ខណៈវិធានការផ្អាកសងបំណុលដែលបានបង្កើតឡើង ដើម្បីជួយដល់ដល់អាជីវកម្មដែលរងគ្រោះដោយជំងឺរាតត្បាតនឹងត្រូវបានបញ្ចប់នៅខែនេះ។ សមាគមសណ្ឋាគារថៃ ឬ ហៅកាត់ថា (THA) និយាយថា ពួកគេនឹងផ្តល់ការបញ្ចុះតម្លៃដល់ទៅ ៥០០០ បន្ទប់ ហើយជនបរទេសនឹងទទួលបានការបញ្ចុះតម្លៃនេះនៅពេលបង្ហាញលិខិតឆ្លងដែនរបស់ពួកគេ។ ការបញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ ប្រធានសមាគម (THA) លោកស្រី Marisa Sukosol Nunbhakdi មានប្រសាសន៍ថា យុទ្ធនាការថ្មីគាំទ្រឧស្សាហកម្មសណ្ឋាគារក្នុងអំឡុងពេលមានស្ថានភាពសេដ្ឋកិច្ចតានតឹង ជាមួយនឹងការហាមឃាត់ភ្ញៀវទេសចរណ៍អន្តរជាតិក្នុងរយៈពេល ៧
- អាជីវកម្មអាជីវកម្ម October 21, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងបានប្រកាសថា ខ្លួននឹងកាត់បន្ថយការងារចំនួន ៥,៩០០ និងបិទ Cathay Dragon ក្នុងតំបន់របស់ខ្លួន ដោយចូលរួមក្នុងការកាត់បន្ថយថ្លៃដើម ខណៈពេលដែលកំពុងប្រឈមនឹងការធ្លាក់ចុះដោយសារជំងឺរាតត្បាត Covid-19 ។ Cathay Pacific Airways ក៏នឹងស្វែងរកការផ្លាស់ប្តូរលក្ខខណ្ឌក្នុងកិច្ចសន្យារបស់ខ្លួន ជាមួយនាវិក និងអាកាសយានិកដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ ដែលនឹងត្រូវចំណាយថវិកា ២.២ ពាន់លានដុល្លារហុងកុង (២៨៣.៩ លានដុល្លារ)។ នាយកប្រតិបត្តិ Cathay លោក Augustus Tang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ជំងឺរាតត្បាតនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2020 Chan Sreyny
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានថ្លែងឲ្យដឹងថា រោងចក្រកាត់ដេរចំនួន ៧៣ នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយយ៉ាងហោចណាស់ក៏មានរោងចក្រចំនួន ៤០ បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ គិតត្រឹមថ្ងៃទី ១៧ ខែតុលាមានរោងចក្រចំនួន ៦២ នៅទីក្រុងភ្នំពេញ ចំនួន ១៣ នៅខេត្តកណ្តាល និងចំនួន ៤ នៅខេត្តកំពង់ស្ពឺបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយមាន មានរោងចក្រជាង ៣០ កំពុងដំណើរការជាធម្មតា។ ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន បានឲ្យដឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2020 Chan Sreyny
ប្រទេសជប៉ុន នឹងផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់ឥណ្ឌូណេស៊ីចំនួន ៥០ ពាន់លានយ៉េន (៤៧៣ លានដុល្លារ) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ។ យោងតាមសារព័ត៌មាន KYODO NEWS បានរាយការណ៍ថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីឥណ្ឌូនេស៊ី នៅប្រទេសឥណ្ឌូនេស៊ី។ លោក Suga បាននិយាយថា លោកក៏បានយល់ព្រមជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ផងដែរ ដើម្បីចាប់ផ្តើមការពិភាក្សាស្តីពីការបន្តការធ្វើដំណើរអាជីវកម្មរវាងប្រទេសទាំងពីរ និងដើម្បីធ្វើកិច្ចចរចាសន្តិសុខរវាងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស។ គួរឱ្យដឹងផងដែរថា លោក Suga បានទៅដល់ទីក្រុង Jakatar
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2020 Chan Sreyny
ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់ហើយ នេះបើយោងតាមរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដម លីម ស៊ីដេនីន បានលើកឡើងនៅក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។ ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្ដរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ « ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង ១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 20, 2020 Chan Sreyny
លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple ត្រូវបានគេតាំងនាមឲ្យជាច្រើនរាប់មិនអស់ ដើម្បីពិពណ៌នាអំពីគាត់ ដូចជា បុរសឆ្កួតតែឆ្លាត មេដឹកនាំដ៏ល្អបំផុត ឬ បុរសដែលមានទេពកោសល្យមិនធម្មតាជាដើម។ លើសពីនេះ លោក Steve Jobs គឺជាអ្នកធ្វើបដិវត្ត គាត់បានផ្លាស់ប្តូរទីផ្សារធំៗ ចំនួន ៦ រួមមាន កុំព្យូទ័រផ្ទាល់ខ្លួន ភាពយន្តជីវចល តន្រ្តី ទូរស័ព្ទ កុំព្យូទ័រថេប្លេត និងការបោះពុម្ពឌីជីថល។ ក្រៅពីសមិទ្ធិផលដ៏អស្ចារ្យ ដែលបន្សល់ទុកមកដល់បច្ចុប្បន្ននេះ កំពូលអ្នកបង្កើតបច្ចេកវិទ្យារូបនេះ បានផ្ដល់ និងបន្សល់ នូវមេរៀន ការណែនាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2020 Chan Sreyny
កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ២% ទៅ ៣% នៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើង ៧.០២% នៅក្នុងឆ្នាំ ២០១៩ ដោយសារតែផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 និងគ្រោះធម្មជាតិ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។ លោក Nguyen Xuan Phuc បាននិយាយថា « ការរាលដាលនៃជំងឺរាតត្បាតនេះ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជន »។ លោក Nguyen Xuan Phuc បានបន្ថែមថា «










