ព័ត៌មានចុងក្រោយ
  • ឱកាសល្អ! ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន នឹងវេចបង្វិចលុយចេញពីប្រទេសចិន ហើយមកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ជំនួសឲ្យប្រទេសកំណើតរបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 20, 2020 Chan Sreyny

    ចំនួនក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិនកាន់តែច្រើន បាននិងកំពុងផ្លាស់ទីតាំងរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយសារតម្លៃពលកម្មកំពុងតែកើនឡើងនៅក្នុងប្រទេសចិន។ ក្នុងកាលៈទេសៈបែបនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនក៏កំពុងផ្លាស់ប្ដូរពីប្រទេសចិនមកកាន់អាស៊ីជំនួសប្រទេសកំណើតរបស់ពួកគេផងដែរ។ នៅក្នុងការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយវិទ្យាស្ថានកូរ៉េសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ,ឧស្សាហកម្មសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េសភាពាណិជ្ជកម្មនៅក្នុងប្រទេសចិន​បានបង្ហាញថា ១៤.១% នៃក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្នុងប្រទេសចិនបានលើកឡើងពីតម្លៃពលកម្ម ថាជាការលំបាកធំបំផុត។ បន្ថែមពីនេះការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងការនាំចេញយឺត ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុស Covid-19 បង្កជាបញ្ហាដល់ក្រុមហ៊ុនរបស់ពួកគេ ដោយបង្ហាញពីការធ្លាក់ចុះ ជាងត្រីមាសមុនៗ។ ទោះយ៉ាងណាក្ដី ចំនួននៃការរុះរើទៅប្រទេសកំណើត របស់ក្រមហ៊ុនកូរ៉េខាងត្បូង គឺមិនមានការកើនឡើងទេ ដោយយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល បានឲ្យដឹងថា មានតែក្រុមហ៊ុនចំនួន ៧៧ ប៉ុណ្ណោះ ដែលបានធ្វើផ្លាស់ប្ដូរមកប្រទេសកំណើតវិញក្នុងចន្លោះឆ្នាំ ២០១៤

  • គួរឱ្យសរសើរមែន‌‌! កសិករម្នាក់នៅខេត្តសៀមរាប ប្រែក្លាយពីជាងសំណង់មកដាំបន្លែសុវត្ថិភាពទទួលបានជោគជ័យ និងរកចំណូលបានខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 20, 2020 Chan Sreyny

    កសិករនៅឃុំលាងដៃ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានប្រែក្លាយពីជាងសំណង់មកដាំបន្លែសុវត្ថិភាពទទួលបានជោគជ័យ និងរកចំណូលបានខ្ពស់ធ្វើឱ្យជីវភាពក្នុងក្រុមគ្រួសារបានល្អប្រសើរ។ លោក ដែន ហៀរ អាយុ ៣៨ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ដំបូងឡើយមានមុខរបរជាជាងសំណង់រយៈ ១៥ ឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះលោកបានងាកមកដាំបន្លែសុវត្ថិភាពវិញដោយទទួលបានជោគជ័យ និងអាចរកចំណូលបានខ្ពស់។ លោក ដែន ហៀរ បានឱ្យដឹងថា លោកបានចាប់ផ្តើមមុខរបរដាំបន្លែសុវត្ថិភាពរយៈពេល ៥ឆ្នាំមកហើយ បច្ចុប្បន្នលោកដាំបន្លែគ្រប់ប្រភេទទៅតាមការកម្មង់ទិញរបស់អតិថិជន ដោយក្នុង ១ថ្ងៃក្រុមរបស់លោកអាចលក់បន្លែចេញបានប្រមាណ ១០តោន ប៉ុន្តែក្រោយពេលវិបត្តិនៃជំងឺកូវីដ-១៩ បានថយនៅត្រឹម ២តោនក្នុង ១ថ្ងៃ។ លោកបន្តថា ដំណាំបន្លែទាំងនោះមាន

  • នាយករដ្ឋមន្រ្តីជប៉ុនថ្មី សន្យាផ្ដល់ទាំងជំនួយបន្ទាន់ និងចែកទាំងបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិដល់ប្រទេសវៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 20, 2020 Chan Sreyny

    នាយករដ្ឋមន្រ្តីជប៉ុនថ្មី Yoshihide Suga បានសន្យាថា នឹងផ្ដល់ជំនួយសង្រ្គោះបន្ទាន់ដល់វៀតណាម សម្រាប់គ្រោះមហន្តរាយធម្មជាតិ ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល ,ការពារជាតិ និងកិច្ចសហប្រតិបត្តិការសុខភាពក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសវៀតណាមកាលពីថ្ងៃចន្ទថ្មីៗនេះ។ នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅទីក្រុងហាណូយនាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បាននិយាយថា ជប៉ុននឹងផ្តល់ជំនួយបន្ទាន់ដល់ប្រទេសវៀតណាម ដើម្បីទប់ទល់នឹងទឹកជំនន់នាពេលបច្ចុប្បន្ននៅតំបន់កណ្តាល និងបន្តចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ ជាក់ស្ដែងលោក Yoshihide Suga មានប្រសាសន៍ថា៖ « ជប៉ុនបានសំរេចចិត្តផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសវៀតណាម ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាល។ ខណៈប្រទេសជប៉ុន គឺជាប្រទេសដែលមានបទពិសោធន៍ច្រើនក្នុងការការពារគ្រោះមហន្តរាយ ដូច្នេះយើងនឹងបន្តចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់យើងស្តីពីការការពារគ្រោះមហន្តរាយជាមួយប្រទេសវៀតណាម »។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ៩៣ នាក់បានស្លាប់

  • មូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាគឺជាឆ្អឹងខ្នងពង្រឹង និងពង្រីកសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 20, 2020 Chan Sreyny

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាគឺជាឆ្អឹងខ្នងពង្រឹង ពង្រីកសេដ្ឋកិច្ច។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០នេះ ជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តិយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។ ក្នុងឱកាសនោះ

  • ការបង្កាត់ពូជបែបសិប្បនិម្មិតទៅលើមាន់ស្រែ ចំណេញទាំងពេលវេលា និងទទួលបានទិន្នផលច្រើន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 20, 2020 Chan Sreyny

    ការបង្កាត់ពូជបែបសិប្បនិម្មិតទៅលើមាន់ស្រែជាបច្ចេកថ្មីមួយ ដែលអាចឱ្យប្រជាកសិករចំណេញពេលវេលា និងទទួលបានបរិមាណទិន្នផលច្រើនជាងការបង្កាត់ពូជតាមលក្ខណៈធម្មជាតិ។ លោក រស់ ឆាំងគី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែខេត្តពោធិសាត់បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពីមុនយើងបង្កាត់ពូជមាន់ដោយឱ្យមាន់ឈ្មោលជាន់លើមេមាន់ ប៉ុន្តែឥឡូវនេះគឺមានបច្ចេកទេសថ្មី ដោយយកស្ពែមរបស់មាន់ឈ្មោលមកចាក់បញ្ជូលក្នុងមេមាន់ជំនួសវិញ ធ្វើឱ្យមេមាន់ពងជារៀងរាល់ថ្ងៃ ដើម្បីយកទៅភ្ញាស់។ ចំពោះមាន់ដែលអាចបង្កាត់ពូជបែបសិប្បនិម្មិតនេះបាន គឺមេមាន់ត្រូវមានអាយុចាប់ពី ៦ ខែឡើងទៅហើយមាន់ឈ្មោលត្រូវមានអាយុចាប់ពី ៨ ខែ និងមានទំងន់ប្រហែល​២.៥គីឡូក្រាម។ ការបង្កាត់វាអាស្រ័យទៅលើអ្នកបង្កាត់ អ្នកខ្លះអាចបង្កាត់រាល់ថ្ងៃ អ្នកខ្លះទៀតពីរថ្ងៃម្ដង តែយ៉ាងហោចណាស់ពីរថ្ងៃម្ដងដើម្បីបង្កាត់ទៅលើមេទាំងអស់ហ្នឹង ហើយជារួមយើងបង្កាត់រាល់ពីរថ្ងៃម្ដងវាជាអ្វីដែលយើងកំពុងតែធ្វើ ហើយយើងបង្កាត់នៅពេលព្រឹក នៅពេលល្ងាច ឬក៏ពេលយប់ ការបង្កាត់នៅពេលដែលមានអាកាសធាតុត្រជាក់បែបហ្នឹង គឺដើម្បីធានាបាននូវការបង្កកំណើតកម្រិតខ្ពស់ ហើយវាធ្វើឱ្យអត្រាមានមេជីវិតហ្នឹងគឺខ្ពស់ដែរ។ លោកបានបន្តថា ចំពោះកូនមាន់ស្រែដែលមានអាយុ ២ ទៅ

  • សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ទាន់ ១០០,០០០ ដុល្លារ ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 20, 2020 Chan Sreyny

    សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាចំនួន ១០ ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងឆ្លើយតបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការិយាល័យជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ កំពុងធ្វើជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់។ សូមជម្រាបថាទីភ្នាក់ងារ USAID បានផ្តល់ថវិកាជាង ៧ លានដុល្លារសហរដ្ឋអាមេរិកក្នុងការឆ្លើយតបគ្រោះមហន្តរាយការត្រៀមរៀបចំនិងជំនួយកាត់បន្ថយហានិភ័យនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០០ ។ បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា រហូតមកដល់ពេលនេះទឹកជំនន់នៅកម្ពុជាបានបណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់ រួមទាំងកុមារ ៨ នាក់ និងបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ២៥,១៩២ នាក់។ គួរបញ្ជាក់ផងដែរថា ភ្លៀងដែលបណ្តាលមកពីព្យុះត្រូពិកបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្ត-ក្រុងចំនួន ១៩ ក្នុងចំណោម ២៥ រាជធានី-ខេត្ត

  • ក្រសួងកសិកម្ម ត្រៀមបញ្ចេញគ្រាប់ពូជស្រូវ និងដំណាំផ្សេងៗជាង ១៨០០តោន ជូនដល់កសិករយកទៅដាំដុះឡើងវិញ ក្រោយរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 20, 2020 Chan Sreyny

    យោងតាមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងបានត្រៀមពូជស្រូវ និងដំណាំផ្សេងៗទៀត ដែលមានគុណភាពខ្ពស់ចំនួន ១៨១៦ តោនសម្រាប់ផ្ដល់ជូនប្រជាកសិករដែលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងនៅសល់ពូជស្រូវប្រមាណជា ១៨០០តោន និងពូជបន្លែប្រមាណជា ១៦តោន ដើម្បីជួយគាំទ្រក្នុងការស្តារធ្វើឱ្យប្រសើរឡើងវិញ នូវការបង្កបង្កើនផល នៅពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង ដោយត្រៀមចែកចាយទៅតាមបណ្តាខេត្តគោលដៅនានា។ បន្ថែមពីនេះ ឯកឧត្តមបានបន្តថា ក្រសួងបានរៀបចំបណ្តាញដែលមានជំនាញតាមរយៈគម្រោងនានា ពិនិត្យមើលតើតំបន់ណាដែលអាចបន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ទៅ៣ខែ ឬ តំបន់នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារជីវភាពឡើងវិញ។ ជាងនេះទៅទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យគ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទក្រសួង បង្កើនយុទ្ធនាការជំរុញការដាំដុះដំណាំរយៈពេលខ្លី

  • កម្ពុជាកំពុងពង្រឹងវិស័យទាំងនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 20, 2020 Chan Sreyny

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងពង្រឹងវិស័យកសិកម្ម-កសិឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្ថានភាពដែលប្រទេសជាតិ និងពិភពលោកកំពុងរងវិបត្តិជំងឺកូវីត-១៩ ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេចនាថ្ងៃទី១៩ ខែតុលានេះថា នៅក្នុងពេលដែលវិបត្តិជំងឺកូវីត-១៩ កំពុងឆ្លងរាតត្បាតពិភពលោកគឺបានធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួន ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ជាយន្តការរបស់រាជរដ្ឋាភិបាលត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការវិនិយោគក៏ដូចជាការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍនិងភាពរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកទីផ្សារក្នុងការនាំចេញកសិផលមួយចំនួនដូចជា៖ ស្រូវ បន្លែបង្កា ចេក ដំឡូងមី ស្វាយ ជាដើម ទៅកាន់ទីផ្សារកូរ៉េ ចិន ជប៉ុន និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក៕​