ឱកាសល្អ! ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន នឹងវេចបង្វិចលុយចេញពីប្រទេសចិន ហើយមកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ជំនួសឲ្យប្រទេសកំណើតរបស់ខ្លួន
អាជីវកម្ម October 20, 2020 Chan Sreyny

ចំនួនក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិនកាន់តែច្រើន បាននិងកំពុងផ្លាស់ទីតាំងរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយសារតម្លៃពលកម្មកំពុងតែកើនឡើងនៅក្នុងប្រទេសចិន។ ក្នុងកាលៈទេសៈបែបនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនក៏កំពុងផ្លាស់ប្ដូរពីប្រទេសចិនមកកាន់អាស៊ីជំនួសប្រទេសកំណើតរបស់ពួកគេផងដែរ។

នៅក្នុងការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយវិទ្យាស្ថានកូរ៉េសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ,ឧស្សាហកម្មសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េសភាពាណិជ្ជកម្មនៅក្នុងប្រទេសចិន​បានបង្ហាញថា ១៤.១% នៃក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្នុងប្រទេសចិនបានលើកឡើងពីតម្លៃពលកម្ម ថាជាការលំបាកធំបំផុត។ បន្ថែមពីនេះការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងការនាំចេញយឺត ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុស Covid-19 បង្កជាបញ្ហាដល់ក្រុមហ៊ុនរបស់ពួកគេ ដោយបង្ហាញពីការធ្លាក់ចុះ ជាងត្រីមាសមុនៗ។

ទោះយ៉ាងណាក្ដី ចំនួននៃការរុះរើទៅប្រទេសកំណើត របស់ក្រមហ៊ុនកូរ៉េខាងត្បូង គឺមិនមានការកើនឡើងទេ ដោយយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល បានឲ្យដឹងថា មានតែក្រុមហ៊ុនចំនួន ៧៧ ប៉ុណ្ណោះ ដែលបានធ្វើផ្លាស់ប្ដូរមកប្រទេសកំណើតវិញក្នុងចន្លោះឆ្នាំ ២០១៤ ដល់ខែ កក្កដាឆ្នាំនេះ ហើយមានតែក្រុមហ៊ុនចំនួន ៤៤ ប៉ុណ្ណោះ ក្នុងចំណោមក្រុមហ៊ុនទាំងនោះកំពុងដំណើរការរោងចក្ររបស់ពួកគេនៅប្រទេសកូរ៉េខាងត្បូង។

ម៉្យាងវិញទៀតក្រុមហ៊ុនកូរ៉េខាងត្បូងកាន់តែច្រើនកំពុងធ្វើអាជីវកម្មនៅអាស៊ីអាគ្នេយ៍ជាមួយក្រុមហ៊ុនសកលដែលបានផ្លាស់ប្តូរទីលំនៅទៅក្នុងតំបន់នោះ។ ជាពិសេសប្រទេសវៀតណាម ដែលជាប្រទេសថ្លៃមានដើមពលកម្មទាបជាងមួយភាគបី បើប្រៀបធៀបទៅនឹងប្រទេសចិន ដែលកំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស។ ហើយក្នុងនោះក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft កំពុងផលិតផលិតផលរបស់ពួកគេរួចហើយនៅទីនោះ ខណៈក្រុមហ៊ុនពិភពលោកជាច្រើនកំពុងធ្វើតាម ហើយអ្នកផ្គត់ផ្គង់ដៃគូកូរ៉េខាងត្បូងក៏កំពុងធ្វើដំណើរឆ្ពោះចេញពីប្រទេសចិន ដើម្បីទៅកាន់ប្រទេសនោះផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ businesskorea