ព័ត៌មានចុងក្រោយ
  • ឥណ្ឌូនេស៊ី និងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីពន្លឿនការងើបឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 17, 2020 Chan Sreyny

    ប្រទេសឥណ្ឌូនេស៊ី និងសឹង្ហបូរីបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការវិនិយោគបច្ចេកវិទ្យាឌីជីថល ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ ដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ។ ប្រទេសទាំងពីរ បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពីមុនដូចជា៖ ការផ្តល់សច្ចាប័នលើការវិនិយោគទ្វេភាគី ច្រករបៀងធ្វើដំណើរ បទប្បញ្ញត្តិសម្រាប់ការលុបបំបាត់ពន្ធទ្វេដង និងគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ីតាមរយៈច្បាប់បង្កើតការងារ។ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងការប្រកួតប្រជែងរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់។ ប្រទេសទាំងពីរ ក៏បានមើលឃើញពីសក្តានុពលក្នុងការបង្កើនការវិនិយោគ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាត បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការចាប់ផ្តើមបង្កើតបច្ចេកវិទ្យាឌីជីថល។ លោក Hartarto បានបន្ថែមថា ប្រទេសឥណ្ឌូនេស៊ីអាចរៀនសូត្រពីប្រទេសដទៃទៀតដែលមានការរីកចម្រើនជឿនលឿនក្នុងវិស័យនេះ ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល និងការបណ្តុះបណ្តាលក្នុងការអនុវត្តបច្ចេកវិទ្យាគឺមានសារៈសំខាន់។ សិង្ហបុរីជាដៃគូពាណិជ្ជកម្មធំទី៣ របស់ឥណ្ឌូនេស៊ី

  • ជប៉ុន កាត់បន្ថយថ្លៃចុះចតនៅអាកាសយានដ្ឋាន ៤៥% ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 17, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងកាត់បន្ថយថ្លៃចុះចតនៅអាកាសយានដ្ឋានចំនួន ៤៥% ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ រដ្ឋមន្រ្តីដឹកជញ្ជូនរូបនោះបាននិយាយថា ការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ដោយបានអូសបន្លាយពេលយូរទើបជំរុញឱ្យមានការសម្រេចចិត្តនេះ។ ការកាត់បន្ថយថ្លៃសេវានេះ ប៉ះពាល់តែការហោះហើរក្នុងស្រុកនៅអាកាសយានដ្ឋាន ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលនឹងត្រូវអនុវត្តម្តងទៀតចាប់ពីខែសីហា ហើយនឹងមានរយៈពេលរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ។ គួរឱ្យដឹងផងដែរថា កាលពីមុនក្រសួងដឹកជញ្ជូនបានផ្តល់ការផ្អាករយៈពេល ៦ ខែលើការបង់ថ្លៃសេវាចុះចតម្ដងរួចមកហើយ ដែលបានផុតកំណត់នៅខែកក្កដា៕ អត្ថបទ៖ នីតា ប្រភព៖ nhk

  • ប្រទេសថៃនឹងក្លាយជាអ្នកផលិត ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស នៃវ៉ាក់សាំង Covid-19 របស់ AstraZeneca សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 17, 2020 Chan Sreyny

    វ៉ាក់សាំងការពារជំងឺ Covid-19 ដែលពិសោធន៍ដោយក្រុមហ៊ុនឱសថអង់គ្លេស – ស៊ុយអែត AstraZeneca គ្រោងនឹង ផលិត និងផ្គត់ផ្គង់នៅក្នុងប្រទេសថៃ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មានថៃ The Thaiger កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ប្រសិនបើវ៉ាក់សាំងទទួលបានជោគជ័យ វ៉ាក់សាំងនឹងអាចផ្ដល់ជូនសម្រាប់ប្រជាជនថៃនៅពាក់កណ្តាលឆ្នាំ ២០២១។ វ៉ាក់សាំង Covid-19 ត្រូវបានគេមើលឃើញថា ជាខ្សែជីវិតមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសថៃ ខណៈដែលមនុស្សជាច្រើនបាននិយាយថា ព្រំដែននឹងមិនបើកឡើងវិញទេ រហូតទាល់តែវ៉ាក់សាំងការពារវីរុសនេះអាចប្រើបានជាទូទៅ។ ស្ថានទូតអង់គ្លេសនៅទីក្រុងបាងកកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា AstraZeneca កំពុងធ្វើការជាមួយសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេស ដើម្បីធ្វើឱ្យវ៉ាក់សាំងនេះមាននៅទូទាំងពិភពលោក ហើយក្រុមហ៊ុន Siam Bioscience

  • ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម អាចឈរនៅលំដាប់លើសិង្ហបុរីនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 17, 2020 Chan Sreyny

    មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមមានចំនួន ៣៤០.៦ ពាន់លានដុល្លារនៅឆ្នាំនេះ អាចកើនលើសសិង្ហបុរីដែលជាប្រទេសកូនកោះមានសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅអាស៊ីជិត ១% ជាលើកដំបូង។ (IMF) បានព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបឃើញថា វៀតណាមកើនឡើង ១.៦% នៅឆ្នាំនេះ ខណៈពេលដែលប្រទេសសិង្ហបុរីធ្លាក់ចុះ ៦%។ តួលេខទាំងនេះបានដាក់ប្រទេសវៀតណាមជាប្រទេសមានសេដ្ឋកិច្ចធំទីបួន នៅក្នុងអាស៊ាននៅឆ្នាំនេះបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានកំណត់ថា នឹងកើនឡើង ៦-៧ % ជារៀងរាល់ឆ្នាំ បើប្រៀបធៀបទៅនឹងប្រទេសសិង្ហបុរី ២-៥ %។ នេះមានន័យថានៅឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមអាចឈានដល់ ៥៣០

  • មូលនិធិរូបិយវត្ថុអន្តរជាតិ៖ កម្ពុជា នឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអាស៊ាននៅឆ្នាំ ២០២៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 17, 2020 Chan Sreyny

    មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ នៅក្នុងអាស៊ាននៅឆ្នាំក្រោយ និងមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់នៅឆ្នាំ ២០២៥ ។ នៅក្នុងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកដែលទើបនឹងចេញថ្មីរបស់ IMF សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ២.៨% នៅឆ្នាំនេះ។ ចំណែកប្រទេសហ្វីលីពីនធ្លាក់ចុះ ៨.៣% ថៃ ៧.១% និង ម៉ាឡេស៊ី និងសិង្ហបុរីធ្លាក់ចុះ ៦%។ ទន្ទឹមនឹងនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចអាស៊ានលឿនបំផុតនៅឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបកើនឡើង ២% បន្ទាប់មកគឺប្រទេសវៀតណាមដែលមានកំណើន ១.៦% ។ គួរឱ្យដឹងផងដែរថា ការព្យាករណ៍របស់ IMF សម្រាប់ឆ្នាំ

  • មេធំ Rolls-Royce បិទក្រុមហ៊ុនចែកចាយរបស់ខ្លួននៅវៀតណាម ក្រោយបើកបាន ៦ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 16, 2020 Chan Sreyny

    ក្រុមហ៊ុនរថយន្តប្រណិត Rolls-Royce របស់ចក្រភពអង់គ្លេស បានបិទទ្វារក្រុមហ៊ុនចែកចាយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយកំពុងស្វែងរកដៃគូថ្មីដើម្បីជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន retailnews កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ។ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារថា មូលហេតុដែលខ្លួនសម្រេចបិទក្រុមហ៊ុនចែកចាយរថយន្តនៅវៀតណាមដែលមានឈ្មោះថា Regal Motor Cars នៅទីក្រុងហាណូយ ព្រោះក្រុមហ៊ុនមិនបានបង្ហាញថា មិនមានប្រសិទ្ធិភាពដូចការរំពឹងទុកនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសេវាកម្ម នឹងនៅតែមិនប៉ះពាល់ដល់អតិថិជនដែលមានស្រាប់ ដោយ Regal បន្តផ្តល់វារហូតដល់ក្រុមហ៊ុនតែងតាំងអ្នកចែកចាយថ្មី។ គួរឲ្យដឹងផងដែរថា ហាងចែកចាយនេះបានបើកនៅឆ្នាំ២០១៤ ជាមួយបន្ទប់តាំងបង្ហាញនៅលើផ្លូវ Thuong Kiet Street និងមជ្ឈមណ្ឌលសេវាកម្មនៅផ្លូវ Nguyen Van Linh។

  • វ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវបានលក់ជូនប្រជាជនមួយចំនួនក្នុងប្រទេសចិនក្នុងតម្លៃ ៦០ ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    យោងតាមមន្ត្រីសុខាភិបាលចិនបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២ ដូសដែលមានតម្លៃ ៦០ ដុល្លារត្រូវបានផ្តល់ជូនសម្រាប់ប្រជាជនមួយចំនួន នៅក្នុងទីក្រុងភាគខាងកើតនៃប្រទេសចិន។ ក្រុមមន្រ្តីនៅក្នុងទីក្រុង Jiaxing ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែតុលាថា ប្រជាជនដែលមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំដែលមានតម្រូវការបន្ទាន់ អាចស្វែងរកការពិគ្រោះយោបល់នៅតាមគ្លីនិក ដើម្បីចាក់វ៉ាក់សាំង Sinovac Biotech ដែលអាជ្ញាធរបានផ្តល់ដល់ក្រុមបុគ្គលិកពេទ្យ។ ពួកគេមិនបាននិយាយថា តើមានមនុស្សប៉ុន្មាននាក់នៅក្នុងទីក្រុងដែលត្រូវទទួលបានការចាក់វ៉ាក់សាំងនេះទេ ដោយវ៉ាក់សាំងមានចំនួន ២ ដូសត្រូវចាក់ចំនួនពីរដង ដោយចាក់លើកទី១ ហើយត្រូវរងចាំរយៈពេល ២៨ ថ្ងៃទើបត្រូវចាក់ម្ដងទៀត

  • មហាសេដ្ឋី Bill Gates អះអាងថា មានមធ្យោបាយតែមួយគត់ ដែលអាចធ្វើឲ្យយើងអាចវិលត្រឡប់មករកសភាពធម្មតាវិញ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 16, 2020 Chan Sreyny

    ដូចដែលយើងបានដឹងរួចមកហើយថា ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates តែងតែខ្វាយខ្វល់ និងលើកឡើងជារឿយៗអំពីរោគរាតត្បាតនានា ជាក់ស្ដែងចំពោះជំងឺរាតត្បាត covid-19 មហាសេដ្ឋីរូបនេះ តែងតែនិយាយណែនាំរហូត ចាប់តាំងពីរោគចាប់ផ្ដើមផ្ទុះឡើង​ រហូតគេអាចង្កើតវ៉ាក់សាំងបាន។ យ៉ាងណាមិញស្របពេលដែលអត្រាអ្នកឆ្លងជំងឺនេះកើនឡើងដល់ជាង ៣៩ លាននាក់ កាលពីថ្ងៃ អាទិត្យ កន្លងទៅនេះ ក្នុងបទសម្ភាសន៍ជាមួយ NBC News លោក Bill Gates បាននិយាយថា៖ « យើងអាចវិលត្រឡប់មករកសភាពធម្មតាវិញបន្ទាប់ពីរោគរាតត្បាត នៅពេលមានវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងមានតំលៃសមរម្យ »។ លោកបានពន្យល់ថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យមានសភាពដូចដើមវិញ