ព័ត៌មានចុងក្រោយ
  • ទីក្រុង Jakarta របស់ឥណ្ឌូនេស៊ី ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    ទីក្រុង Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំ (PSBB) ក្នុងរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃទី ១២ ខែតុលា បន្ទាប់ពីមានការថយចុះនៃការឆ្លងជំងឺ Covid-19 បន្ទាប់ពីការចាក់សោរប្រទេសមួយផ្នែកធំ ត្រូវបានដាក់ឡើងវិញនៅក្នុងទីក្រុងកាលពីថ្ងៃទី ១៤ ខែកញ្ញា។ អាជ្ញាធរមូលដ្ឋានឥណ្ឌូណេស៊ីបានប្រកាសថា ការិយាល័យនៅក្នុងវិស័យអាជីវកម្មសំខាន់ៗត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឡើងវិញ។ ភោជនីយដ្ឋាន និងហាងកាហ្វេអាចបម្រើដល់ភ្ញៀវទទួលទានអាហារពេលល្ងាច ប៉ុន្តែអាចដំណើរការបានតែ ៥០% ប៉ុណ្ណោះខណៈពេលដែលសួនកម្សាន្ត និងគោលដៅទេសចរណ៍អាចបើកបាន ១/៤ នៃមុខងាររបស់ពួកគេ។ កន្លែងហាត់ប្រាណត្រូវបានកំណត់ត្រឹម ២៥% ហើយកន្លែងលេងកីឡានៅក្នុងសាល និងខាងក្រៅផ្សេងទៀតអាចដំណើរការបានពាក់កណ្ដាលនៃមុខងាររបស់ពួកគេ។ សកម្មភាពភាពជួបជុំគ្នាធំៗដូចជា៖ សិក្ខាសាលា រោងកុន និងពិធីអាពាហ៍ពិពាហ៍អាចត្រូវបានធ្វើឡើងនៅ

  • ផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ត្រូវបានបំផ្លិចបំផ្លាញត្រឹមមួយប៉ព្រិចភ្នែកដោយសារទឹកជំនន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយការនៅក្នុងដំណើរបន្តបេសកកម្មចុះពិនិត្យការជន់លិច និងសង្គ្រោះពលរដ្ឋនៅខេត្តភាគពាយព្យបានឲ្យដឹងថា ផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា ត្រូវជន់លិចដោយសារទឹកជំនន់។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ ជាងនេះទៅទៀត ទឹកជំនន់នេះបានធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។ ហើយក្រៅពីផលដំណាំទឹកជំនន់នេះ បានបំផ្លាញផ្លូវ

  • ក្រុមហ៊ុនអាកាសចរណ៍ Delta Air Line របស់អាមេរិកប្រកាសពីការខាតបង់សុទ្ធជិត ៥.៤ ពាន់លានដុល្លារដោយសារជំងឺរាតត្បាត Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 14, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Delta Air Line របស់សហរដ្ឋអាមេរិក បានប្រកាសពីការខាតបង់សុទ្ធជិត ៥.៤ ពាន់លានដុល្លារសម្រាប់ត្រីមាសទី៣ ដោយសារជំងឺរាតត្បាត Covid-19 បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ចំណូលដែលបានមកពីអ្នកដំណើរបានធ្លាក់ចុះ ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រធានក្រុមហ៊ុន Delta និយាយថា អាចចំណាយពេល ២ ឆ្នាំ ឬច្រើនជាងនេះរហូតដល់ក្រុមហ៊ុនមើលឃើញប្រាក់ចំណូលត្រឡប់មកវិញ។ ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិក ត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាត។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ដូចជា៖ Delta, American និង United បានទទួលជំនួយឥតសំណងរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ។ ពួកគេបាននឹងកំពុង ប្រឹងប្រែងកាត់បន្ថយថ្លៃដើម រួមទាំងកាត់បន្ថយកម្មករផងដែរ ប៉ុន្តែមិនមានការរំពឹងថា

  • រុស្ស៊ី សន្យាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមាន​កម្រិតទាបនៅឡើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសរុស្ស៊ីប្រចាំនៅប្រទេសកម្ពុជា លោក Anatoly Borovik បានសន្យាជំរុញបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរដែលបច្ចុប្បន្នស្ថិតនៅកម្រិតទាប។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងកាលពីថ្ងៃទី ១៣ ខែតុលា ម្សិលមិញនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមរវាងលោកឯកអគ្គរដ្ឋទូត ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើឲ្យមានកិច្ចប្រជុំតាមអ៉ីនធឺណេត នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងកម្ពុជា-រុស្ស៊ី ស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងសហប្រតិបត្តិការបច្ចេកទេស (IGC) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដោយបន្ថែមថា ដោយសារតែវីរុស Covid-19 កម្ពុជាមិនទាន់បានបើកឱ្យភ្ញៀវទេសចរបរទេសមកទស្សនានៅឡើយទេ ប៉ុន្តែបានស្វាគមន៍ពាណិជ្ជករបរទេសទាំងអស់។ ជាងនេះទៅទៀត

  • រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងទាក់ទងនឹងបច្ចេកវិទ្យាដល់ប្រទេសចំនួន ៩ ក្នុងនោះក៏មានកម្ពុជាផងដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងសហប្រតិបត្តិការទាក់ទងនឹងបច្ចេកវិទ្យាចំនួន ២៣ រវាងប្រទេស និងក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Yomiuri Shimbun របស់ប្រទេសជប៉ុននៅថ្ងៃទី ១៣ ខែតុលា។ គម្រោងនេះ មានគោលបំណងដោះស្រាយបញ្ហាប្រឈមដូចជា៖ ផលិតភាពកសិកម្ម និងគុណភាពវេជ្ជសាស្ត្រដែលប្រទេសនៅអាស៊ីអាគ្នេយ៍ប្រឈមមុខដោយប្រើប្រាស់ផ្នែកឯកជន។ រដ្ឋាភិបាលជប៉ុន នឹងប្រកាសអំពីផែនការនេះមុនពេលនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីក្នុងដំណើរទស្សនកិច្ចការទូតលើកដំបូងរបស់លោក ចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែតុលា។ តាមការគ្រោងទុក ប្រទេសជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៥០០ លានយ៉េន (ជិត ៤.៧៥ លានដុល្លារអាមេរិក) សម្រាប់គម្រោងទាំង

  • ក្រសួងកសិកម្ម ដាក់ចេញ ៧ ចំណុច ណែនាំគ្រប់អង្គភាពក្រោមឱវាទ អន្តរាគមន៍ស្ដារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្មសំំដៅជួយប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    ស្ថានភាពទឹកជំនន់កំពុងបន្ត​ជន់លិចនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ជាពិសេសបណ្ដាខេត្តភាគពាយ័ព្យ និងភាគខាងជើងនៃប្រទេស ស្ថានភាពនេះបានធ្វើឲ្យខូចខាតជារូបវន្ត ខាតបង់ថវិកា ប៉ះពាល់លើសេដ្ឋកិច្ច សង្គម និងជីវភាពវប្រជាពលរដ្ឋ ជាពិសេសបង្កឲ្យមានការខូចខាតជាយថាហេតុ ដល់ដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីប្បកម្ម។ ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈនទាំងឡាយដែលប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះ និងការធ្វើឲ្យប្រសើរឡើងក្នុងការរស់នៅដោយសុវត្ថិភាព នឹងភាពធន់គ្រោះមហន្តរាយនោះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំពីគោលការណ៍ចំនួន ៧ ដល់មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្ដារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម សំំដៅជួយប្រជាពលរដ្ឋ។ យ៉ាងណាមិញសូមអានសេចក្ដីណែនាំលម្អិតនៅខាងក្រោម៖

  • ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ទំនងជាអាក្រក់លើសពីការរំពឹងទុក ខណៈប្រទេសនេះកំពុងតស៊ូទប់ស្កាត់ជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីទំនងជាអាក្រក់ជាងការរំពឹងទុក ខណៈពេលដែលប្រទេសនេះកំពុងតស៊ូដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១.៥% នៅឆ្នាំនេះច្រើនជាងការធ្លាក់ចុះ ០.៣% ដែល IMF បានព្យាករកាលពីខែមិថុនា។ IMF បាននិយាយថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅតែមិនទៀងទាត់ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍។ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីកំពុងតស៊ូដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេស ខណៈពេលដែលករណីឆ្លងបានកើនឡើងដល់ ៣៤០,៦២២ នាក់ជាមួយនឹងការស្លាប់ជាង ១២,០០០ នាក់គិតត្រឹមរសៀលថ្ងៃអង្គារ ទី ១៣ ខែតុលា។ ការព្យាករណ៍របស់ IMF

  • ក្នុងរយៈពេល ៩ខែឆ្នាំនេះ ការនាំចេញជលផលរបស់កម្ពុជាធ្លាក់ចុះជាង ៨៤% ដោយសារតម្រូវការក្នុងស្រុកកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញជលផលរបស់កម្ពុជាបានធ្លាក់ចុះជាង ៨៤% ក្នុងរយៈពេលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០នេះ​។ ខណៈកម្ពុជាប្រទេសចម្បងដែលនាំចេញ ផលិតផលជលផលទៅកាន់ប្រទេសថៃ និងវៀតណាម។ ទោះបីជាយ៉ាងនេះក្ដី ក្នុងរយៈពេល ៩ ខែកន្លងមក ការនាំចេញផលិតផលជលផលទឹកសាបបានធ្លាក់ចុះ ៧៨% ពីចំនួន ៧០០០ តោនកាលពីឆ្នាំមុន ខណៈដែលការនាំចេញគ្រឿងសមុទ្រកែច្នៃបានធ្លាក់ចុះ ៩៤% ពីចំនួន ៣៩៨០ តោនដល់ ២៣២ តោន។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន