ក្រសួងកសិកម្ម ដាក់ចេញ ៧ ចំណុច ណែនាំគ្រប់អង្គភាពក្រោមឱវាទ អន្តរាគមន៍ស្ដារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្មសំំដៅជួយប្រជាពលរដ្ឋ
សេដ្ឋកិច្ច October 14, 2020 Chan Sreyny

ស្ថានភាពទឹកជំនន់កំពុងបន្ត​ជន់លិចនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ជាពិសេសបណ្ដាខេត្តភាគពាយ័ព្យ និងភាគខាងជើងនៃប្រទេស ស្ថានភាពនេះបានធ្វើឲ្យខូចខាតជារូបវន្ត ខាតបង់ថវិកា ប៉ះពាល់លើសេដ្ឋកិច្ច សង្គម និងជីវភាពវប្រជាពលរដ្ឋ ជាពិសេសបង្កឲ្យមានការខូចខាតជាយថាហេតុ ដល់ដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីប្បកម្ម។

ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈនទាំងឡាយដែលប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះ និងការធ្វើឲ្យប្រសើរឡើងក្នុងការរស់នៅដោយសុវត្ថិភាព នឹងភាពធន់គ្រោះមហន្តរាយនោះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំពីគោលការណ៍ចំនួន ៧ ដល់មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្ដារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម សំំដៅជួយប្រជាពលរដ្ឋ។ យ៉ាងណាមិញសូមអានសេចក្ដីណែនាំលម្អិតនៅខាងក្រោម៖