ព័ត៌មានចុងក្រោយ
  • ធនាគារពិភពលោកនឹងផ្ដល់ប្រាក់កម្ចី ១២ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទិញវ៉ាក់ការពារជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2020 Chan Sreyny

    យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តកាលពីថ្ងៃអង្គារ ទី ១៣ ខែតុលា នូវថវិកាចំនួន ១២ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញ និងចែកចាយវ៉ាក់សាំងការពារជំងឺ Covid-19 សម្រាប់ពលរដ្ឋរបស់ពួកគេ។ WB បាននិយាយថា កម្មវិធីហិរញ្ញប្បទាននេះ នឹងរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេសដល់បណ្តាប្រទេសអ្នកទទួល ដូច្នេះពួកគេអាចត្រៀមសំរាប់ចាក់វ៉ាក់សាំងបានតាមកំរិត ហើយនឹងផ្តល់សញ្ញាដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងថានឹងមានតំរូវការខ្ពស់ និងហិរញ្ញប្បទានគ្រប់គ្រាន់សម្រាប់វ៉ាក់សាំង Covid-19 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ WB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « កញ្ចប់ហិរញ្ញប្បទាននេះ ជួយផ្តល់ជាសញ្ញាដល់ឧស្សាហកម្មស្រាវជ្រាវ និងឱសថដែលពលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវការទទួលវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព »។ « វាក៏នឹងផ្តល់ហិរញ្ញប្បទាន

  • សង្គ្រាមផ្លែឈើកំពុងផ្ទុះឡើងនៅក្នុង​ប្រទេសចិន រវាង ទុរេនថៃ ម៉ុនថង និង ស្ដេចទុរេនម៉ាឡេស៊ី ម៊ូសាង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    សង្គ្រាមផ្លែឈើបានផ្ទុះឡើងនៅក្នុងប្រទេសចិន ដោយស្ដេចទុរេនម៉ាឡេស៊ី « Musang King » កំពុងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ ទុរេន ម៉ុនថង របស់ប្រទេសថៃ ដើម្បីដណ្ដើមយកទីផ្សារដែលផ្ដល់ប្រាក់ចំណេញកាន់តែឡើងៗ។ យោងតាមអគ្គស៊ុលថៃប្រចាំនៅទីក្រុងណាននីងប្រទេសចិនបាននិយាយថា ទីក្រុងកូឡាឡាំពួរ បានបង្កើនការរប្រកួតរបស់ខ្លួននៅដើមខែតុលា ដោយបាននាំយកទុរេន «Musang King » ទៅតំបន់ក្វាងស៊ីជាង ១,០០០ តោនសម្រាប់ព្រឹត្តិការណ៍ «ទុរេនម៉ាឡេស៊ី ២០២០ »។ ប្រភពដដែលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងកេងចំណេញលើបណ្តាញទីផ្សារថ្មី ទាំងតាមប្រព័ន្ធអ៉ីនធឺណេត និងក្រៅប្រព័ន្ធ ដើម្បីទាក់ទាញអតិថិជនចិនជាមួយការភ្លក់ឥតគិតថ្លៃ និងទុរេនតម្លៃទាប ១ យ័ន (០.១៥ សេន)

  • អត្រាគ្មានការងារធ្វើនៅអង់គ្លេស កើនឡើងលើសពីការរំពឹងទុក ខណៈផែនការការពាររបស់រដ្ឋាភិបាលជិតបញ្ចប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    អត្រាគ្មានការងារធ្វើនៅចក្រភពអង់គ្លេស បានកើនឡើងច្រើនជាងការរំពឹងទុកដល់ ៤.៥% ក្នុងរយៈពេល ៣ ខែគិតត្រឹមខែសីហា នៅមុនពេលបញ្ចប់ផែនការការពារការងារពេលមានជំងឺរេតត្បាត Covid-19 របស់រដ្ឋាភិបាល។ ក្រុមសេដ្ឋវិទូអង់គ្លេស ដែលបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័របានរំពឹងថា អត្រាគ្មានការងារធ្វើនឹងកើនឡើងយឺតៗត្រឹមតែ ៤.៣% ។ យោងការិយាល័យស្ថិតិជាតិអង់គ្លេសបានឱ្យដឹងថា ចំនួនប្រជាជនដែលមានការងារធ្វើបានធ្លាក់ចុះចំនួន ១៥៣,០០០ នាក់ក្នុងរយៈពេលខែមិថុនា ដល់ខែសីហា។ ចំនួននេះ ខ្ពស់ជាងការព្យាករណ៍ជាមធ្យមសម្រាប់ការធ្លាក់ចុះចំនួន ៣០,០០០ នាក់នៅក្នុងការស្ទង់មតិរបស់រ៉យទ័រ។ ទន្ទឹមនឹងនេះ ទិន្នន័យ ONS បានបង្ហាញថា ការបញ្ឈប់ការងារបានកើនឡើងដល់ចំនួន ១១៤,០០០ នាក់នៅត្រីមាសនេះដល់ ២២៧,០០០ នាក់ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលចក្រភពអង់គ្លេសស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោក។

  • ជប៉ុន ផ្ដល់ជំនួយឥតសំណងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះជប៉ុនកំពុងផ្ដល់ជំនួយឥត សំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ ក្នុងរង្វង់ថវិការប្រមាណ ៣៥ លានដុល្លារ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបា​នបញ្ជាក់ដូច្នេះ កាលពីថ្ងៃទី១២ ខែតុលា ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC)។ យោងតាមការបញ្ជាក់របស់ឯកឧត្តមដដែល ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ ដែលនឹងសាងសង់ស្ពានចំនួន

  • ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន កើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    យោងតាមទិន្នន័យផ្លូវការរបស់ចិនបានបង្ហាញថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានកើនឡើង ៧.៥% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ។ រដ្ឋបាលគយចិន (GAC) បាននិយាយថា ការនាំចេញបានកើនឡើង ១០.២% បើធៀបនឹងឆ្នាំមុន ខណៈការនាំចូលកើនឡើង ៤.៣% ។ យោងតាមអ្នកនាំពាក្យរបស់ GAC លោក Li Kuiwen បានឱ្យដឹងថា តំលៃប្រចាំត្រីមាសទាំងការនាំចេញ និងនាំចូលបានឈានដល់កំរិតខ្ពស់ក្នុងត្រីមាសទី៣ ។ ទន្ទឹមនឹងនេះ នៅក្នុងត្រីមាសទី៣ ពាណិជ្ជកម្មទំនិញបរទេសរបស់ចិនមានចំនួនសរុប ២៣.១២ ទ្រីលានយ័ន (៣.៤៤ ទ្រីលានដុល្លារ) ពោលគឺកើនឡើង ០.៧% បើធៀបនឹងឆ្នាំមុន។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអំឡុងពេលនេះ

  • Singapore Airlines ប្រើស្នៀតថ្មី កែខៃយន្តហោះដែលជាប់គាំងដោយសារកូវីដ មកជាភោជនីយដ្ឋានទទួលការកក់ពេញគ្មានសល់ត្រឹមពេល ៣០នាទី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 13, 2020 Chan Sreyny

    ខណៈពេលដែលវីរុស Covid-19 វាយប្រហារយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងតស៊ូជំនះក្នុងវិបត្តិនេះ។ ជាក់ស្ដែងក្រុមហ៊ុន Singapore Airlines បានកំពុងព្យាយាមរកវិធីថ្មីៗ ដើម្បីកែខៃជើងហោះហើរស្ទើរទាំងស្រុងរបស់ខ្លួនដែលកំពុងជាប់គាំងដោយសារការរីករាលដាលនៃវីរុស Covid-19 និងដើម្បីរកចំណូលបានខ្លះសម្រាប់បន្តប្រតិបត្តិការ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា Singapore Airlines បានកំពុងផ្លាស់ប្ដូរការប្រើប្រាស់យន្តហោះទំនើប ប្រភេទ A380 ចំនួនពីរចតនៅអាកាសយានដ្ឋាន Changi ធ្វើជាភោជនីយដ្ឋានបណ្ដោះអាសន្ន។ ប្រភពដដែលបានបន្តថា ជាមួយប្រតិបត្តិការថ្មីនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសំបុត្រសម្រាប់កៅអីក្នុងភោជនីយដ្ឋានលើយន្តហោះនេះ ទទួល​ការកក់ទុកក្នុងពេលមិនដល់ ៣០នាទីផង។ ជាមួយគ្នានេះដែរតម្លៃអាហារក្នុងមួយឈុតមានតម្លៃ ៦៤២ ដុល្លារសិង្ហបុរី (ប្រហែល

  • របរដាំដំណាំខ្មែរមួយប្រភេទ ទោះបីប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតជិត ១៥ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 13, 2020 Chan Sreyny

    ដំណាំក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតដល់ជិត ១៥ ឆ្នាំឯណោះ។ ប៉ុន្តែវាក៏អាស្រ័យទៅលើបច្ចេកទេសនៃការដាំដុះ និងថែទាំដែរទើបអាចផ្តល់ផលបានល្អ និងជួយបង្កើនប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារ ដែលប្រកបរបរដាំក្រូចពោធិ៍សាត់នេះ។ លោក ឈឿន គឹមហុង ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រូចពោធិ៍សាត់ដាំរយៈពេល ៣ ឆ្នាំទើបចាប់ផ្តើមមានផ្លែ ដែលក្នុងរយៈពេលនោះ ទាមទារឱ្យយើងយល់ច្បាស់អំពីបច្ចេកទេសដាំដុះ និងថែទាំដើម្បីឱ្យដើមក្រូចលូតលាស់ល្អ។ លោកបន្ថែមថា ក្នុងចម្ការរបស់លោកគឺប្រើប្រាស់តែជីធម្មជាតិនោះទេ ដើម្បីទទួលបានទិន្នផលច្រើន ជាពិសេសមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងដាំដុះ។ លោកបញ្ជាក់ថា លោកបានដាំក្រូចពោធិ៍សាត់ក្នុងទំហំ​ ៣០ ហិកតាដោយមានក្រូចចំនួន ២ ប្រភេទគឺក្រូចកំពឹសទន់

  • ឥណ្ឌា នឹងចំណាយទឹកប្រាក់ ១០ ពាន់លានដុល្លារដើម្បីជម្រុញសេដ្ឋកិច្ច ខណៈករណីឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសកាន់តែច្រើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    ប្រទេសឥណ្ឌា បានប្រកាសពីជំហានដើម្បីជំរុញតម្រូវការរបស់អតិថិជន រួមទាំងការទូទាត់ជាមុននូវប្រាក់ឈ្នួលមួយផ្នែកនៃប្រាក់ឈ្នួលរបស់និយោជិករបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងរដូវបុណ្យ និងការចំណាយដើមទុនបន្ថែមទៀត ខណៈពេលដែលខ្លួនព្យាយាមជំរុញសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌាបានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលឥណ្ឌានឹងអនុញ្ញាតឱ្យនិយោជិករបស់ខ្លួន ចំណាយប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ ដែលលើកលែងពន្ធលើទំនិញ និងសេវាកម្ម។ លោកស្រីបាននិយាយថា រដ្ឋាភិបាលក៏នឹងបង្កើនការវិនិយោគដោយចំណាយថវិកាចំនួន ២៥០ ពាន់លានរូ៉ពី (៣.៤១ ពាន់លានដុល្លារ) លើផ្លូវថ្នល់ កំពង់ផែ និងគម្រោងការពារ និងផ្តល់ប្រាក់ ១២០ ពាន់លានរូ៉ពីក្នុងការផ្តល់ប្រាក់កម្ចី ៥០ ឆ្នាំដោយគ្មានការប្រាក់ដល់រដ្ឋាភិបាលរដ្ឋ សម្រាប់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមុនថ្ងៃទី ៣១ ខែមីនា ឆ្នាំ