ព័ត៌មានចុងក្រោយ
  • វៀតណាមត្រៀមចំណាយថវិកាជិត ៥​ពាន់លានដុល្លារ សាងសង់អាកាសយានដ្ឋានទី២ ក្នុងក្រុងហាណូយ ដោយជឿជាក់ថា ការធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2020 Chan Sreyny

    ប្រទេសវៀតណាមកំពុងត្រៀមនឹងចំណាយថវិកាសរុបចំនួន ១០៩.១ ទ្រីលានដុង (៤.៧ ពាន់លានដុល្លារ) ដើម្បីសាងសង់អាកាសយានដ្ឋានទី២ ក្នុងទីក្រុងហាណូយ ខណៈនាយកដ្ឋានផែនការ និងស្ថាបត្យកម្មហាណូយបានផ្តល់អនុសាសន៍ឱ្យសាងសង់ព្រលានយន្តហោះថ្មីនេះ ដើម្បីទប់ទល់នឹងតម្រូវការកើនឡើងនៃការធ្វើដំណើរតាមផ្លូវអាកាស។ យោងតាមសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ប្រទេសវៀតណាមជាទូទៅមានតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសកើនឡើងមុនពេលការផ្ទុះឡើងនៃវីរុស Covid-19 ដោយអាកាសយានដ្ឋានរបស់ខ្លួនផ្ទុកអ្នកដំណើរបាន ១១៦ លាននាក់ កាលពីឆ្នាំមុនគឺកើនឡើង ១២% បើធៀបនឹងឆ្នាំ២០១៨ ។ ជាមួយគ្នានេះដែលកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋបានកាត់បន្ថយថ្លៃដើមនៃអាកាសយានដ្ឋានអន្តរជាតិទី២ នេះសម្រាប់ដំណាក់កាលទី១ មកត្រឹមចំនួន ១១១ លានដុល្លារ បន្ទាប់ពីបានធ្វើការសិក្សាពីលទ្ធភាពរបស់ខ្លួន។ តាមការប៉ាន់ស្មានតម្លៃអាកាសយានដ្ឋានដែលបានស្នើឡើងនៅភាគខាងត្បូងនៃខេត្ត Dong Nai មានចំនួន ១០៩.១

  • ក្រុមហ៊ុនអាកាសចរណ៍ American Airlines នឹងត្រូវបង្ខំចិត្តបញ្ឈប់សេវាកម្មទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងករណីដែលគ្មានការផ្តល់ជំនួយជាថ្មី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 12, 2020 Chan Sreyny

    លោក Doug Parker នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ American Airlines នឹងត្រូវបង្ខំចិត្តបញ្ឈប់សេវាកម្មទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងករណីដែលគ្មានការផ្តល់ជំនួយ។ American Airlines បានកាត់ផ្តាច់សេវាកម្មដល់ទីក្រុងចំនួន ១៣ រួចទៅហើយ គិតត្រឹមខែវិច្ឆិកា។ លោក Parker បាននិយាយថា American Airlines និងក្រុមហ៊ុនដឹកទំនិញសំខាន់ៗដទៃទៀត កំពុងជំរុញឱ្យមានការកាត់បន្ថយការហោះហើរបន្ថែមទៀតដោយសង្ឃឹមថា នឹងមានជំនួយបន្ថែមពីរដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់ថា « នឹងមានការបញ្ឈប់សេវាកម្មជាដាច់ខាត ចំពោះសហគមន៍តូចៗហើយនឹងមានសេវាកម្មតិចជាងមុនដល់សហគមន៍ធំៗ »។ កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីអាមេរិកបានបញ្ឈប់ការពិភាក្សាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ហើយបន្ទាប់មកលោកបានចាប់ផ្តើមជំរុញឱ្យមានវិធានការផ្តោតលើក្រុមហ៊ុនអាកាសចរណ៍ អាជីវកម្មខ្នាតតូច និងការត្រួតពិនិត្យជំរុញសេដ្ឋកិច្ចសម្រាប់ជនជាតិអាមេរិកម្នាក់ៗ។ ការគាំទ្ររបស់រដ្ឋាភិបាលលើកដំបូង គឺក្នុងកំឡុងពេលមានជំងឺរាតត្បាត

  • ខេត្តដ៏ល្បីមួយរបស់ថៃ អាចនឹងត្រូវបាត់ចំណូលជាង ៣ ពាន់លានដុល្លារនៅឆ្នាំនេះដោយសារ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2020 Chan Sreyny

    ខេត្តឈៀងម៉ៃ ដែលជាខេត្តមានសេដ្ឋកិច្ច​ពឹងផ្អែកលើវិស័យទេសចរណ៍៍ត្រូវបានគេប៉ាន់ស្មានថាខាតបង់ ១០០ ពាន់លានបាត (ប្រមាណ ៣.២ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 នេះបើយោងតាមសភាខេត្តប្រប់មកកាន់សារព័ត៌មាន Bangkok Post។ លោក Varodom Pitakanonda ប្រធានសភាពាណិជ្ជកម្មឈៀងម៉ៃបានប្រាប់បណ្តាញសារព័ត៌មានថា បច្ចុប្បន្ននេះខេត្តកំពុងសង្ឃឹមលើកញ្ចប់វិធានការជំរុញរបស់រដ្ឋាភិបាលដើម្បីជួយដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ លោកបានមានប្រសាសន៍ថា៖ « ប្រាក់ចំណូលរបស់អ្នកឈៀងម៉ៃ ដែលធ្លាប់រកបានពីវិស័យទេសចរណ៍ បានធ្លាក់ចុះធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយសារតែការរឹតត្បិតយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀត »។ ជាមួយគ្នានេះដែរក្នុងអុំឡុងពេល ៣ត្រីមាសដំបូង ការប្រើប្រាស់ឯកជនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ស្របនឹងការថយចុះអំណាចនៃការទិញដែលបណ្តាលឲ្យធ្លាក់ចុះចំណូល ១០០ ពាន់លានបាតបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ លើសពីនេះទំនុកចិត្តអតិថិជននៅតែទាប

  • វៀតណាម និងជប៉ុនព្រមព្រៀងគ្នាដើម្បីអនុញ្ញាតឱ្យអ្នកជំនួញបន្តធ្វើដំណើររវាងប្រទេសទាំងពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2020 Chan Sreyny

    រដ្ឋាភិបាលនៃប្រទេសវៀតណាម និងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីអនុញ្ញាតឱ្យអ្នកជំនួញបន្តធ្វើដំណើររវាងប្រទេសទាំងពីរ សម្រាប់ការធ្វើដំណើរដែលទាក់ទងនឹងការងាររយៈពេលខ្លីនៅដើមខែនេះ។ រដ្ឋាភិបាលជប៉ុន គ្រោងនឹងលើកលែងអ្នកធ្វើដំណើរទាំងនេះពីការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ ប្រសិនបើពួកគេបំពេញតាមតម្រូវការដូចតទៅនេះ៖ ពួកគេត្រូវបានធ្វើតេស្ត៍ដោយ SARS-CoV-2 រកជំងឺ Covid-19 មុនពេលចាកចេញ និងពេលមកដល់ ហើយពួកគេត្រូវធ្វើដំណើរទៅទីតាំងដែលទាក់ទងនឹងការងារប៉ុណ្ណោះ។ យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា មានអ្នកធ្វើជំនួញប្រមាណ ៤០,០០០ នាក់មកពីប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩ ផងដែរ។ គួរឱ្យដឹងផងដែរថា ការធ្វើដំណើរអាជីវកម្មសម្រាប់អ្នករស់នៅរយៈពេលមធ្យម និងយូរដូចជាជនបរទេសធ្វើការនៅក្រុមហ៊ុនបានបន្តនៅខែកក្កដា៕ អត្ថបទ៖ នីតា ប្រភព៖ vietnamplus

  • សោកស្ដាយណាស់! ភូមិវប្បធម៌កម្ពុជា ប្រកាសបិទអាជីវកម្មទាំងស្រុងចាប់ពីដើមខែក្រោយនេះតទៅ ដោយសារភ្ញៀវចូលទស្សនា ថយចុះយ៉ាងគំហុកជាច្រើនខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 12, 2020 Chan Sreyny

    ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » កាលពីថ្ងៃទី១១ ខែតុលា បានចេញសេចក្ដីប្រកាសបិទអាជីវកម្មទាំងស្រុងរបស់ខ្លួន​ ចាប់ពីថ្ងទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឺងដល់បុគ្គលិកទាំងអស់​របស់ក្រុមហ៊ុន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនត្រូវបិទទ្វារនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

  • ក្រុមហ៊ុន Tesla អាចធ្វើឱ្យលោក Elon Musk រកចំណូលបាន ៣ ពាន់លានដុល្លារបន្ថែមទៀត ដោយសារកត្តានេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 10, 2020 Chan Sreyny

    លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla អាចរកប្រាក់បាន ៣ ពាន់លានដុល្លារពីក្រុមហ៊ុនរថយន្តបន្ថែមទៀត នេះបើយោងតាមការវាយតម្លៃរយៈពេលប្រាំមួយខែ ជាមធ្យមរបស់ក្រុមហ៊ុននៅក្នុងផ្សារហ៊ុន ដែលបានឈានដល់ ២៥០ ពាន់លានដុល្លារ។ សារព័ត៌មាន entrepreneur បានឲ្យដឹងថា នេះគឺជា ជំហានមួយបន្ថែមទៀតដើម្បីធ្វើឱ្យជម្រើសទីបួនក្នុងចំណោមជម្រើសទាំង១២ ក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត ជាមួយនឹងការបញ្ចុះតម្លៃ ដែលបានផ្តល់ឱ្យមហាសេដ្ឋីនៅក្នុងកញ្ចប់ទូទាត់ប្រាក់របស់គាត់ឆ្នាំ២០១៨ ។ ដោយឡែកបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រង្វាន់របស់លោក Musk ត្រូវបានបង្កើតឡើងដោយការ បណ្តាក់ទុនដែលអាចធ្វើទៅបានលើភាគហ៊ុន ដែលផ្អែកលើមូលធនកម្មទីផ្សារ និងគោលដៅប្រតិបត្តិការ។ ដើម្បីទទួលបានរង្វាន់នេះ មហាសេដ្ឋីរូបនេះបានខិតខំយ៉ាងខ្លាំង ដើម្បីធ្វើឲ្យក្រុមហ៊ុនឈានដល់គោលដៅដែលបានកំណត់ទាក់ទងនឹងប្រាក់ចំណេញ រួមទាំងប្រាក់ចំណូល ហើយជាក់ស្ដែង

  • មិនធម្មតា! ៧២% នៃអាជីវកម្មរបស់អឺរ៉ុប គ្រោងនឹងពង្រីកនៅប្រទេសក្នុងតំបន់អាស៊ានមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 10, 2020 Chan Sreyny

    យោងតាមការស្ទង់មតិផ្នែកពាណិជ្ជកម្មលើកទី៦ របស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា ភាគច្រើននៃជំនួញអឺរ៉ុបនៅវៀតណាមរំពឹងថា នឹងបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនោះ។ ប្រភពដដែលបានបង្ហាញថា អ្នកឆ្លើយតបសរុប ៧២% នៅវៀតណាមមានផែនការពង្រីកបន្ថែម ខណៈដែលអ្នកឆ្លើយតប ៦៣% នៅក្នុងប្រទេសពេញចិត្តនឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះវីរុស Covid-19។ ការស្ទង់មតិនេះបានបង្ហាញបន្ថែមថា ៥៦% នៃអ្នកជំនួញរបស់អឺរ៉ុបក៏មានផែនការពង្រីកប្រតិបត្តិការនៅអាស៊ានផងដែរ ដោយសារពួកគេឃើញថាតំបន់នេះផ្តល់នូវឱកាសសេដ្ឋកិច្ចល្អបំផុតដល់ពួកគេ។ លោក Donald Kanak ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានមានប្រសាសន៍ថា៖ « ការស្ទង់មតិនៅឆ្នាំនេះបានបញ្ជាក់ថា អាស៊ាននៅតែត្រូវបានគេមើលឃើញថាជាតំបន់ដែលមានកាលានុវត្តភាពសេដ្ឋកិច្ចល្អបំផុត ប៉ុន្តែដូចដែលត្រូវបានរំពឹងទុកក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច COVID- ទស្សនវិស័យសម្រាប់កំណើនពាណិជ្ជកម្ម និងការវិនិយោគបង្ហាញនូវសញ្ញានៃការធ្លាក់ចុះ »។ ជាងនេះទៅទៀត ការស្ទង់មតិក្នុងឆ្នាំនេះក៏បានបង្ហាញផងដែរថា តំបន់អាស៊ាននឹងក្លាយជាបេក្ខភាពទាក់ទាញការវិនិយោគបន្ថែមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់

  • អង់គ្លេស គ្រោងនឹងប្រកាសកម្មវិធីគាំទ្រការងារបន្ថែមទៀត ខណៈក្រុមហ៊ុនជាច្រើនបង្ខំចិត្តបិទទ្វារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 10, 2020 Chan Sreyny

    រដ្ឋាភិបាលចក្រភពអង់គ្លេស គ្រោងនឹងប្រកាសការគាំទ្របន្ថែមទៀត សម្រាប់ក្រុមហ៊ុននានាក្នុងការរក្សាបុគ្គលិកនៅប៉ុន្មានខែខាងមុខនេះ ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យបិទទ្វារ ដោយសារការដាក់កម្រិតនៃការរឹតបន្តឹងការចាក់សោរប្រទេសបន្ថែមទៀត។ រដ្ឋាភិបាលអង់គ្លេសរំពឹងថា នឹងមានការរឹតបន្តឹងប្រទេសបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីដោះស្រាយការកើនឡើងនៃការឆ្លងជំងឺរាតត្បាត Covid-19 ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះសេដ្ឋកិច្ចដែលនឹងរងគ្រោះ ហើយការងាររាប់រយរាប់ពាន់អាចនឹងបាត់បង់។ លោក Rishi Sunak ប្រធានរតនាគារអង់គ្លេសបាននិយាយថា « អធិការបតី នឹងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃគ្រោងការគាំទ្រការងារនាពេលបច្ចុប្បន្ននេះ ដែលនឹងការពារការងារ និងផ្តល់បណ្តាញសុវត្ថិភាពសម្រាប់អាជីវកម្មដែលអាចនឹងត្រូវបិទនៅសប្តាហ៍បន្ទាប់ និងខែបន្ទាប់ទៀត »។ វិស័យបដិសណ្ឋារកិច្ច គឺជាវិស័យមួយដែលដំណើរការបានល្អ ដែលត្រូវបានជំរុញដោយការសំរេចចិត្តរបស់មនុស្សជាច្រើន ក្នុងការឈប់សម្រាកនៅចក្រភពអង់គ្លេសជំនួសឱ្យការចេញទៅក្រៅប្រទេស ក៏ដូចជាគ្រោងការណ៍បញ្ចុះតម្លៃអាហាររបស់រដ្ឋាភិបាលក្នុងកំឡុងពេលនេះ។ ក្រោមកម្មវិធី « Eat Out to Help