វៀតណាមត្រៀមចំណាយថវិកាជិត ៥​ពាន់លានដុល្លារ សាងសង់អាកាសយានដ្ឋានទី២ ក្នុងក្រុងហាណូយ ដោយជឿជាក់ថា ការធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើង
សេដ្ឋកិច្ច October 12, 2020 Chan Sreyny

ប្រទេសវៀតណាមកំពុងត្រៀមនឹងចំណាយថវិកាសរុបចំនួន ១០៩.១ ទ្រីលានដុង (៤.៧ ពាន់លានដុល្លារ) ដើម្បីសាងសង់អាកាសយានដ្ឋានទី២ ក្នុងទីក្រុងហាណូយ ខណៈនាយកដ្ឋានផែនការ និងស្ថាបត្យកម្មហាណូយបានផ្តល់អនុសាសន៍ឱ្យសាងសង់ព្រលានយន្តហោះថ្មីនេះ ដើម្បីទប់ទល់នឹងតម្រូវការកើនឡើងនៃការធ្វើដំណើរតាមផ្លូវអាកាស។

យោងតាមសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ប្រទេសវៀតណាមជាទូទៅមានតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសកើនឡើងមុនពេលការផ្ទុះឡើងនៃវីរុស Covid-19 ដោយអាកាសយានដ្ឋានរបស់ខ្លួនផ្ទុកអ្នកដំណើរបាន ១១៦ លាននាក់ កាលពីឆ្នាំមុនគឺកើនឡើង ១២% បើធៀបនឹងឆ្នាំ២០១៨ ។

ជាមួយគ្នានេះដែលកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋបានកាត់បន្ថយថ្លៃដើមនៃអាកាសយានដ្ឋានអន្តរជាតិទី២ នេះសម្រាប់ដំណាក់កាលទី១ មកត្រឹមចំនួន ១១១ លានដុល្លារ បន្ទាប់ពីបានធ្វើការសិក្សាពីលទ្ធភាពរបស់ខ្លួន។ តាមការប៉ាន់ស្មានតម្លៃអាកាសយានដ្ឋានដែលបានស្នើឡើងនៅភាគខាងត្បូងនៃខេត្ត Dong Nai មានចំនួន ១០៩.១ ទ្រីលានដុង (៤,៧ ពាន់លានដុល្លារ) ឬ ទាបជាងតម្លៃរបស់ក្រសួងដឹកជញ្ជូនដល់ទៅ ២.២% ដោយសារតែតម្លៃសាងសង់ និងការគ្រប់គ្រងទាប។

ក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋបានសម្តែងការព្រួយបារម្ភអំពីពេលវេលាបញ្ចប់របស់ក្រសួងនៅឆ្នាំ២០២៥ ដោយនិយាយថា ភាពស្មុគស្មាញនៃការងារអាចពន្យាពេលដំណើរការនៃការផ្តល់ប្រឹក្សា និងកិច្ចសន្យាសាងសង់។ ខណៈការចំណាយបានធ្វើឱ្យមានការព្រួយបារម្ភដល់សមាជិកសភាមួយចំនួនដែលនិយាយថា វាខ្ពស់ជាងគម្រោងស្រដៀងគ្នានៅក្នុងប្រទេសដទៃទៀត។

ប៉ុន្តែសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) ដែលកំពុងអភិវឌ្ឍគម្រោងនេះបាននិយាយថា វាប្រហាក់ប្រហែលនឹងថ្លៃដើមនៃ Beijing Daxing International Airport នៅប្រទេសចិន និង Istanbul Airport in Turkey នៅប្រទេស តួកគី។ យ៉ាងណាមិញបន្ទាប់ពីការវាយតំលៃរបស់ក្រុមប្រឹក្សា របាយការណ៍ដែលអាចធ្វើទៅបាន បានត្រៀមរួចរាល់ដើម្បីដាក់ជូនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សម្រាប់ការអនុម័តចុងក្រោយ។

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិទី២ នេះ បានបែងចែកការសាងសង់ជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលដំបូងអាកាសយានដ្ឋាននឹងមានផ្លូវរត់មួយ និងច្រកចេញចូល (terminal) មួយ ដែលអាចផ្ទុកអ្នកដំណើរបាន ២៥ លាននាក់ និងដឹកទំនិញបាន ១.២ លានតោនក្នុងមួយឆ្នាំ។ ហើយបន្ទាប់ពីដំណាក់កាលទាំង ៣ ត្រូវបានបញ្ចប់នៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើរ ១០០ លាននាក់ និងទំនិញ ៥ លានតោនក្នុងមួយឆ្នាំ។ លើសពីនេះអាកាសយានដ្ឋានថ្មីនេះ នឹងអាចក្លាយជាទីក្រុងរណបមួយ ដែលមានតំបន់ឧស្សាហកម្ម និងជាទីតាំងភ័ស្តុភារដឹកជញ្ជូននាពេលអនាគតផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress