- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2020 Chan Sreyny
ការផលិតអំបិល របស់ក្រុមប្រជាកសិករនៅខេត្តកំពតឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅទូទាំងប្រទេសបានគ្រប់គ្រាន់។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានឱ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំនេះទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ ដោយសារតែអាកាសធាតុអំណោយផលល្អ ពិសេសមានកូនរដូវប្រាំងអូសបន្លាយវែង។ លោកបានបន្តថា សម្រាប់ខែដែលអាចប្រមូលផលបានគឺនៅចន្លោះខែមករា រហូតដល់ខែឧសភា ហើយបើអាកាសធាតុអំណោយផលអាចប្រមូលផលបានរហូតដល់ខែកក្កដា។ លោកបានបញ្ជាក់ថា ចំពោះផ្ទៃដីនៃការផលិតអំបិលមានចំនួនជិត ៤ ពាន់ហិកតាសម្រាប់ឆ្នាំនេះផលិតអំបិលបានជាង ៨ ម៉ឺនតោនមានការកើនឡើងច្រើនបើប្រៀបធៀបនឹងឆ្នាំ ២០១៩ បានតែជិត ២ ម៉ឺនតោនប៉ុណ្ណោះ។ ក្នុងនោះ អំបិលប្រភេទលេខ១ លក់បានតម្លៃ ១២ ម៉ឺនរៀលក្នុង ៥០ គីឡូក្រាម
- អាជីវកម្មអាជីវកម្ម October 10, 2020 Chan Sreyny
ខណៈការរាតត្បាតរបស់វីរុសកូវីដ-១៩ បានបង្ខំឲ្យមនុស្សជាច្រើនត្រូវរិតត្បិតការធ្វើដំណើរ ដោយមិនអាចដើរហើរជាសាធារណៈបានដូចមុននោះ យីហោម៉ូដ និងរថយន្តប្រណិតៗនៅប្រទេសថៃ បានងាកមកលក់ផលិតផលរបស់ខ្លួននៅលើវេទិកាអ៉ិមធឺណេតមួយដែលមានឈ្មោះថា Line ដែលជាកម្មវិធីជជែកកម្សាន្ត (Chat) ដែលបង្កើតឡើងដោយប្រទេសជប៉ុន។ យីហោដូចជា Louis Vuitton, Chanel និង Volvo ស្ថិតនៅក្នុងចំណោមយីហោដែលបានបើកគណនីរបស់ខ្លួនជាផ្លូវការ នៅលើកម្មវិធីផ្ញើសារដែលមានច្រើនជាង Facebook របស់ WhatsApp និង Viber របស់ Rakuten នៅក្នុងប្រទេសថៃដែលមានគោលបំណងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ក្នុងកំឡុងពេលចាក់សោរមេរោគ។ គួរម្លឹកផងដែរថា ប្រទេសថៃកាលពីដើមឆ្នាំនេះ បានដាក់បំរាមគោចរនៅទូទាំងប្រទេស និងបិទផ្សារអស់រយៈពេលជិត ២ ខែដើម្បីទប់ការឆ្លងរីករាលដាល ហេតុដូច្នេះប្រភេទប្រណិតត្រូវបានបង្ខំឱ្យសម្របខ្លួន ព្រោះហាងរបស់ពួកគេត្រូវបានបិទ។
- ទេសចរណ៍ទេសចរណ៍ October 10, 2020 Chan Sreyny
ក្នុងឆ្នាំ ២០២០ នេះគឺជាឆ្នាំដ៏អាក្រក់មួយសម្រាប់ឧស្សាហកម្មទេសចរណ៍ នៅពេលដែលជំងឺរាតត្បាត Covid-19 បានបង្ខំឱ្យអ្នកធ្វើជំនួញ និងអ្នកធ្វើដំណើរកម្សាន្តផ្អាកផែនការរបស់ពួកគេ។ រយៈពេលជិត ៧ ខែហើយ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺ Covid-19 ជាវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយឧស្សាហកម្មទេសចរណ៍កំពុងរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនធ្វើដំណើរតាមអាកាសអង់គ្លេស OAG បានរកឃើញថា អ្នកឆ្លើយសំណួរចំនួន ៦៩% គ្រោងចេញទៅក្រៅប្រទេស និង ៧៩% គ្រោងធ្វើដំណើរទៅកាន់គោលដៅក្នុងស្រុក ក្នុងរយៈពេល ៦ ខែខាងមុខនេះ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាយកប្រតិបត្តិ Shahira Travel លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2020 Chan Sreyny
ក្រសួងការងារថៃ កំពុងធ្វើការព្រមានដល់ពលករចំណាកស្រុកឡាវ មីយ៉ាន់ម៉ា និងកម្ពុជាឱ្យមានការអនុញ្ញាតឱ្យធ្វើការជាថ្មីនៅថ្ងៃទី ៣១ ខែតុលា បើមិនដូច្នេះទេពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ហើយត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ រដ្ឋមន្រ្តីក្រសួងការងារថៃលោក Suchart Chomklin នៅថ្ងៃទី ៨ ខែតុលា បាននិយាយថា ពលករចំណាកស្រុកទាំងនោះ ត្រូវដាក់ពាក្យសុំបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេមុនបំណាច់ខែនេះ ហើយនឹងនៅតែមានដំណើរការមួយចំនួនទៀត ដែលត្រូវធ្វើមុនពេលការបន្តប័ណ្ណការងាររបស់ពួកគេត្រូវបានអនុម័ត។ លោកបាននិយាយថា ដោយសារតែជំងឺ Covid-19 និងកង្វះខាតរបស់ពលករចំណាកស្រុករបស់ប្រទេសថៃ ពលករទាំងនេះត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេស ទោះបីលិខិតអនុញ្ញាត្តិការងាររបស់ពួកគេបានផុតកំណត់ក៏ដោយ។ លោកបាន អំពាវនាវឱ្យពួកគេមកដាក់ពាក្យសុំការបន្តប័ណ្ណការងារមុនពេលកំណត់ ដើម្បីទុកពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការផ្សេងទៀត ដើម្បីឱ្យពួកគេអាចរស់នៅ និងធ្វើការនៅប្រទេសថៃដោយស្របច្បាប់។ គួរឱ្យដឹងផងដែរថា គិតត្រឹមខែកញ្ញា កម្មករចំណាកស្រុកចំនួន ៦១,១៩៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2020 Chan Sreyny
ក្រៅពីអង្ករ ម្រេច គឺជាផលិតផលកសិ-ពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ ទោះបីជាបរិមាណនាំចេញនៅទាបក៏ដោយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងរយៈពេល ប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ៤,១២១.៩៥ តោនកើនឡើងចំនួន ១២៣.៧៦%។ ម្រេចកម្ពុជាត្រូវបាននាំចេញទៅ ២១ ប្រទេសនិងដែនដីរួមមាន ប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស កូរ៉េ សាធារណរដ្ឋឆែក ណូវែលសេឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហបុរី អូស្រ្តាលី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2020 Chan Sreyny
យោងតាមការស្ទង់មតិបានបង្ហាញថា ៣៥% នៃកម្មករនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានបញ្ឈប់ការងារ ដោយសារតែជំងឺរាតត្បាត Covid-19 ចំណែក ១៩% ត្រូវបានបង្ខំឲ្យឈប់សម្រាកពីការងារដោយមិនមានប្រាក់ខែ។ អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ JobStreet Indonesia លោក Faridah Lim បាននិយាយថា ៥៤% នៃកម្មករឥណ្ឌូនេស៊ីបានទទួលរងផលប៉ះពាល់ពីការរាតត្បាតនេះ។ លោកបានមានប្រសាសន៍ថា វិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ វាយនភ័ណ្ឌ ម្ហូបអាហារ ភេសជ្ជៈ និងស្ថាបត្យកម្មត្រូវបានជះឥទ្ធិពលខ្លាំងបំផុត។ អ្នកធ្វើការក្នុងបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារទទួលរងផលប៉ះពាល់ច្រើនជាងគេ ៨៥% បន្ទាប់មកបុគ្គលិកទេសចរណ៍ ៨២% និងកម្មករសំណង់ ៦៤% ។ ដោយមានការចូលរួមពីអ្នកឆ្លើយសំណួរជាង ៥០០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 9, 2020 Chan Sreyny
យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៧ ខែតុលា បានឲ្យដឹងថា រដ្ឋាភិបាលហ្វាំងឡង់គ្រោងផ្ដល់ជំនួយបច្ចេកទេស និងសម្ភារៈដល់កម្ពុជា លើគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី (Waste Energy) និងដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធអនឡាញផងដែរ។ (រូបតំណាង) ឯកឧត្តម Jyri Järviaho បានបញ្ជាក់ថា ក្រៅពីគម្រោងទាំងពីរនេះ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនោះក៏មានត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ។ សូមជម្រាបផងដែរថា គម្រោងទាំងពីរនេះត្រូវបានលើកឡើងដោយឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងថៃ ក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 9, 2020 Chan Sreyny
សេដ្ឋកិច្ចចក្រភពអង់គ្លេស បានកើនឡើងត្រឹមតែ ២.១% នៅក្នុងខែសីហា ដែលជាខែទី៤ នៃការជម្រុញរបស់ខ្លួន ប៉ុន្តែល្បឿននៃការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 យឺតជាងការរំពឹងទុក បើទោះជាមានវិធានការណ៍របស់រដ្ឋាភិបាល ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ចក៏ដោយ។ ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បាននិយាយថា កំណើនប្រចាំខែក្នុងខែសីហា គឺខ្ពស់ជាងកម្រិតខែមេសា ចំនួន ២១.៧% ប៉ុន្តែសេដ្ឋកិច្ចនៅតែទាបជាង ៩.២% មុនពេលមានការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងខែកុម្ភៈឆ្នាំនេះ។ ទន្ទឹមនឹងនេះ ONS បានបន្តថា « ទោះបីជាខែសីហា ឆ្នាំ ២០២០ ឃើញមានកំណើន ៤ ខែជាប់ៗគ្នាក៏ដោយ វាគឺជាអត្រាកំណើនយឺតបំផុតចាប់តាំងពីខែមេសា










