ក្រៅពីអង្ករ ម្រេច គឺជាផលិតផលកសិ-ពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ ទោះបីជាបរិមាណនាំចេញនៅទាបក៏ដោយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងរយៈពេល ប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ៤,១២១.៩៥ តោនកើនឡើងចំនួន ១២៣.៧៦%។
ម្រេចកម្ពុជាត្រូវបាននាំចេញទៅ ២១ ប្រទេសនិងដែនដីរួមមាន ប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស កូរ៉េ សាធារណរដ្ឋឆែក ណូវែលសេឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហបុរី អូស្រ្តាលី និងតៃវ៉ាន់។

ទន្ទឹមនឹងនេះម្រេចត្រូវបានគេដឹងថា ត្រូវបានដាំដុះនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពត និងខេត្តកែប ដែលម្រេចមានតម្លៃខ្ពស់ ដោយសារតែវាជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ។ ចម្ការម្រេចក៏ត្រូវបានគេរកឃើញនៅក្នុងខេត្តផ្សេងទៀតដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តភាគឦសាននៃប្រទេសផងដេរ៕


ប្រភព៖ ក្រសួងព័ត៌មាន


